ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ស្នើ​មិត្ត​ភាគី​ចិន មើល​កម្ពុជា​ជា​មិត្ត ដែល​គួរ​ឲ្យ​ទុកចិត្ត

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ស្នើ​មិត្ត​ចិន មើល​មក​កម្ពុជា ជា​មិត្ត ដែល​គួរ​ឲ្យ​ទុកចិត្ត…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ស្នើ​មិត្ត​ចិន មើល​មក​កម្ពុជា ជា​មិត្ត ដែល​គួរ​ឲ្យ​ទុកចិត្ត ហើយ​មិត្ត​ចិន អាច​ទទួល​ការ​ពិត​មួយ​ហើយ គឺ​ការ​ផ្លាស់​ប្ដូរ​នាយក​រដ្ឋមន្ត្រី​ថ្មី ។

ការ​លើក​ឡើង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នា​ឱកាស​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Shohrat Zakir អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​តំណាង​ប្រជាជន​ចិន នៅ​វិមាន​ព្រឹទ្ធសភា​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៤ ។

នៅ​ក្នុង​ជំនួប​នោះ​ដែរ​លោក Shohrat Zakir បាន​លើក​ឡើង​ថា ភាគី​ចិន​ចាត់​ទុក​កម្ពុជា ជា​ប្រទេស​អាទិភាព ហើយ​គាំទ្រ​កម្ពុជា​យ៉ាង​មុតមាំ នូវ​មាគ៌ា​អភិវឌ្ឍន៍​របស់​ខ្លួន ស្រប​តាម​សភាពការណ៍​ជាក់ស្ដែង​។ ប្រទេស​ចិន ក៏​បាន​ប្តេជ្ញា​សហការ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ និង​ខិតខំ​ជំរុញ​ច្រករបៀង​មច្ឆា និង​អង្ករ និង​ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ឱ្យ​មានការ​រីក​ចម្រើន​ដើម្បី​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ។

លោក បាន​បញ្ជាក់​ថា ភាគី​ចិន និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ខិតខំ​ជំរុញ​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​កម្ពុជា ជំរុញ​ការ​អភិវឌ្ឍន៍​ច្រករបៀង​មច្ឆា និង​អង្ករ ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​ផ្លូវថ្នល់ ផ្លូវដែក អគ្គិសនី ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ជាដើម​។ ក្នុង​នោះ​ប្រទេស​ទាំង​ពីរ នឹង​ជំរុញ​ការ​ផ្លាស់​ប្ដូរ ប្រជាជន និង​ប្រជាជន​ដោយសារ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​ប្រទេស​ទាំង​ពីរ​បាន​កំណត់ ជា​ពិសេស​ជំរុញ វិស័យ​ទេសចរណ៍​រវាង​ទាំង​ពីរ​។ ក្នុង​នោះ​ប្រទេស​ទាំង​ពីរ ក៏​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ហ្គេ​ម​តាម​អន​ឡាញ ការ​ជួញដូរ​មនុស្ស និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​ជាដើម ។

នា​ឱកាស​នោះ​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ពី​កិច្ច​សហប្រតិបត្តិការ ជា​ពិសេស​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ច្រករបៀង ឧស្សាហកម្ម និង​បច្ចេកវិទ្យា ច្រករបៀង​មច្ឆា និង​អង្ករ ហើយ​រាល់​កិច្ច​សហប្រតិបត្តិការ​ទាំងអស់​បាន​ផ្ដល់​ប្រយោជន៍​ដល់​កម្ពុជា​យ៉ាងច្រើន ។

សម្ដេច ក៏​បាន​គូសបញ្ជាក់​ថា «​សុំ​ឲ្យ​មិត្ត​ចិន មើល​មក​កម្ពុជា​ជា​មិត្ត​ដែល​គួរ​ឲ្យ​ទុកចិត្ត​»​។ សម្ដេច មាន​ប្រសាសន៍​បន្ត​ថា «​មិត្ត​ចិន​អាច​ទទួល​ការ​ពិត​មួយ​ហើយ គឺ​ការ​ផ្លាស់​ប្ដូរ​នាយក​រដ្ឋមន្ត្រី​ថ្មី ពុំ​មានការ​ផ្លាស់​ប្ដូរ​គោល​ជំហ​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​ទេ​។ រាជរដ្ឋាភិបាល​ថ្មី ក្រោម​ការ​ដឹកនាំ​របស់ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត កំពុង​តែ​ខិតខំ​ពង្រឹង​ទំនាក់ទំនង ដែល​មាន​ស្រាប់ ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​ជាមួយនឹង​គំនិត​ថ្មី​ៗ ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​នេះ កាន់តែ​រឹង​មាំ និង​ស៊ីជម្រៅ​បន្ថែម​ទៀត​» ។

ទាក់ទង​ទៅ​នឹង​កិច្ច​សហប្រតិបត្តិការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ សម្ដេច​តេ​ជោ បាន​សម្ដែង នូវ​ការ​អរគុណ​ចំពោះ​មិត្ត​ចិន ដែល​បាន​ជួយ​ឲ្យ​កម្ពុជា​អាច​ទប់ទល់​នឹង​ជំងឺ​នេះ បាន​ប្រកបដោយ​ភាព​ជោគជ័យ​។ សម្ដេច បន្ត​ថា កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​កូ​វី​ដ​១៩​នេះ ពិតជា​មាន​តម្លៃ​សំខាន់​ណាស់​សម្រាប់​កិច្ច​សហប្រតិបត្តិការ កម្ពុជា​-​ចិន ៕

អត្ថបទសរសេរ ដោយ