ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកឡានថា ​រថភ្លើង​អត់​​ស៊ី​​ផ្លេ​ ​គ្រាន់តែ​បើក​​ឆ្លង​ផ្លូវដែក​ភ្លាម ក៏ជួបគ្រោះបែបនេះ​

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ម៉ាក​តូ​យ៉ូ​តា​កាម​រី​ឆ្លាម​១​គ្រឿង ខណៈ​បើកបរ​ឆ្លងកាត់​ផ្លូវដែក ក៏​ត្រូវ​បាន​

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ម៉ាក​តូ​យ៉ូ​តា​កាម​រី​ឆ្លាម​១​គ្រឿង ខណៈ​បើកបរ​ឆ្លងកាត់​ផ្លូវដែក ក៏​ត្រូវ​បាន​រថភ្លើង​១​ខ្សែ​ទៅ​ដល់​បុក​ពេញទំហឹង​ចំ​ចំហៀង​ខាងឆ្វេង​ ខាង​អ្នកបើកបរ​​តែ​ម្ដង បណ្ដាល​ឲ្យ​ខ្ទាត​ជា​ច្រើន​ម៉ែត្រ​បោក​ផ្ទប់​ជាមួយ​សសរ​ដែក​ស្លាក​លេខ​១៧ ដែល​ដាំ​នៅ​ក្បែរ​ផ្លូវដែក​នោះ​បាក់​រាប​ដល់​ដី ។ រថយន្ត​នេះ​បាន​រង​ការ​ខូចខាត​អស់​១​ចំហៀង​ខាងឆ្វេង​ទាំងស្រុង ប៉ុន្តែ​ជា​សំណាងល្អ​បុរស​ដែល​ជា​អ្នកបើកបរ​រថយន្ត​ពុំ​មាន​របួស​ឡើយ ហើយ​គាត់​និយាយ​ថា ទីនោះ​អត់​មាន​បា​រ៉ា​ស់ ហើយ​រថភ្លើង​វិញ​អត់​បាន​ចុច​ស៊ី​​ផ្លេ​សោះ ទើប​គាត់​មិន​បានឃើញ​មិន​បានឮ​និង​អត់​ដឹង​ថា​មាន​រថភ្លើង​ឆ្លងកាត់ ហើយ​ក៏​ត្រូវ​រថភ្លើង​បុក​បង្ក​គ្រោះថ្នាក់​បែប​នេះ​តែ​ម្ដង ។

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​ផ្លូវដែក​ឆ្លងកាត់​ខ្សែ​ភ្នំពេញ​-​បាត់ដំបង ស្ថិត​នៅ​ក្នុងភូមិ​សាក់​ប្រយុទ្ធ សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

រថយន្ត​ដែល​រង​គ្រោះ​នៅ​ក្នុង​ឧប្បត្តិ​ហេតុនេះ​ម៉ាក​តូ​យ៉ូ​តា​កាម​រី​ឆ្លាម​ព​ណ៍​ស្ករ ពាក់​ស្លាក​លេខ​បាត់ដំបង​ 2A-2329 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ឆោ ហុ​ក​ស៊ី​ន អាយុ​៤១​ឆ្នាំ មុខរបរ​ចិញ្ចឹម​ទា មាន​ទីលំនៅ​ភូមិ​ស្វាយ​រលំ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។ ខណៈនោះ​បុរស​ខាងលើ​បាន​ជិះ​រថ​ន្ត​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ដោយ​មិន​មាន​អ្នក​រួម​ដំណើរ​ជាមួយ​នោះ​ឡើយ ។ ចំណែក​រថភ្លើង​ក៏​រង​ការ​ខូចខាត​ខ្លះ​ដែរ ហើយ​ក្រោយ​ពេល​កើតហេតុ​បាន​ឈប់​មួយសន្ទុះ​រួច​ក៏​បាន​បើក​បន្តដំណើរ​ទៅ​បាត់ ប៉ុន្តែ​បាន​ទុក​តំណាង​ឲ្យ​នៅ​កន្លែង​កើតហេតុ​នោះ​ដែរ ។

បើ​តាម​បុរស​ដែល​ជា​អ្នកបើកបរ​រថយន្ត​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​បើកបរ​រថយន្ត​ធ្វើ​ដំណើរ​ចេញពីផ្ទះ​បងប្អូន​នៅ​ក្នុង​បុរី​មួយ​កន្លែង​នៅ​ជិត​នោះ​ដែរ ដើម្បី​ទៅ​ផ្ទះ​នៅ​ភូមិ​ស្វាយ​រលំ​វិញ ដោយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ពេល​ទៅ​ជិត​ដល់​ផ្លូវដែក​គាត់​មិន​បានឃើញ​រថភ្លើង​នោះ​ទេ ហើយ​រថភ្លើង​ក៏​អត់​មាន​ស៊ី​​ផ្លេ​ដែរ ហើយ​គ្រាន់តែ​បើក​ឡើង​ឆ្លង​ផ្លូវដែក​ភ្លាម ក៏​ស្រាប់តែ​រថភ្លើង​ទៅ​ដល់​ល្មម និង​បាន​បុក​រថយន្ត​គាត់​ពេ​ញំ​ហឹ​ង​តែ​ម្ដង ។

បុរស​នេះ​បាន​និយាយ​បន្ត​ទៀត​ថា ខណៈនោះ​រថយន្ត​គាត់​អត់​ក្រឡាប់​ទេ ហើយ​ក្រោយ​ពេល​បុក​រួច​រថភ្លើង បាន​ឈប់​អ្នកបើកបរ​រថភ្លើង​នេះ​បាន​ទៅ​និយាយ​ជាមួយ​គាត់ ដោយ​ប្រាប់​គាត់​ថា «​ខ្លួន​អត់​បាន​ចុច​សុ​ី​ផ្លេ ព្រមទាំង​ស្ដីបន្ទោស​រូប​គាត់​ទៀត​ថា បើ​បង​ឯង​បើក​លឿន​បន្តិច​ទៅ​ផុត​បាត់​ហើយ​» ។ បន្ទាប់​មក​រថភ្លើង​នោះ​ក៏​បាន​បើក​បន្តដំណើរ​ទៅ​មុខ​ទៀត​បាត់​ស្រមោល ដោយ​ទុក​តំណាង​ម្នាក់​ឲ្យ​នៅ​ទៅ​នោះ​ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​និយាយ​ថា នៅ​ត្រង់​ចំណុច​កើតហេតុ​នោះ ពុំ​មាន​ដាក់​បា​រ៉ា​ស់​សម្រាប់​ទម្លាក់​បិទផ្លូវ​ការពារ​ចរាចរ ឬ មាន​អ្នក​ប្រចាំការ​ធ្វើ​ចរាចរ​នៅ​ពេល​ដែល​មាន​រថភ្លើង​ឆ្លងកាត់​នោះ​ទេ គឺ​មាន​តែ​ស្លាក​សញ្ញា «​ឈប់​ឬ​STOP» តែ​ប៉ុណ្ណោះ ។ កន្លែង​មក​នៅ​ពេល​ដែល​រថភ្លើង​ទៅ​ជិត​ដល់​ត្រង់​ចំណុច​នោះ​តែងតែ​ចុច​សុ​ី​ផ្លេ​យ៉ាង​រន្ថើន​ម្ដង​ហើយ​ម្ដងទៀត​រហូត​ជា​សញ្ញា​ដើម្បី​ឲ្យ​អ្នកដំណើរ​ទូទៅ​ដែល​ត្រូវ​ឆ្លងកាត់​ផ្លូវដែក​នេះ​មានការ​ប្រុង​ប្រយ័ត្ន ចៀស​ផុត​ពី​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ជាមួយ​រថភ្លើង​។

ប្រជាពលរដ្ឋ​បាន​និយាយ​បន្ត​ទៀត​ផង​ដែរ នៅ​មុន​ពេល​កើតហេតុ​ពុំ​ដឹង​ថា​រថភ្លើង​ខូច​សុ​ី​ផ្លេ ឬ បែប​ណា​នោះ​ទេ ទើប​អត់​ចុច​សុ​ី​ប្លេ​ជា​សញ្ញា​ប្រុង​ប្រយ័ត្ន​ដូច​រាល់ដង​សោះឡើយ ខណៈនោះ​ពួក​គាត់​បានឃើញ​រថយន្ត​១​គ្រឿង​ខាងលើ​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ចំ​ណែ​ល​រថភ្លើង​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ជិត​ដល់​ត្រង់​ចំណុច​កើតហេតុ គ្រាន់តែ​រថយន្ត​ឡើង​ដល់​លើ​ផ្លូវដែក រថភ្លើង​ក៏​ទៅ​ដល់​ដែរ​ដូច​ណាត់គ្នា​អ៊ីចឹង ហើយ​រថភ្លើង​ក៏​បុក​ចំ​ទទឹង​ខ្លួន​រថយន្ត​ពេញទំហឹង ។ បណ្ដាល​ឲ្យ​រថយន្ត​ខ្ទាត​ច្រើន​ម៉ែត្រ​បោក​ផ្ទប់​ជាមួយ​ដែក​សសរ​ស្លាក​លេខ​១៧ បាក់​រាប​ដល់​ដី និង​រង​ការ​ខូចខាត​១​ចំហៀង​ខាងឆ្វេង​ទាំងស្រុង​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ នៅ​ពេល​ដែល​ម្ចាស់​រថយន្ត​និ​យ​ថា​រថភ្លើង​អត់​សុ​ី​ផ្លេ ត្រូវ​បាន​បុរស​ម្នាក់​ដែល​ជា​តំណាង​ខាង​ភាគី​រថភ្លើង​និយាយ​ដោយ​ខ្លី​ថា «​បើ​ចង់​ដឹង​រថភ្លើង​មាន​កាមេរ៉ា ចាំ​ខ្ញុំ​បាញ់​វី​ដេ​អូ​ឲ្យ​មើល » ។ ដោយឡែក​កម្លាំង​នគរបាល​ខណ្ឌ​កំ​បូល​បាន​ចុះ​ទៅ​កាន់​ទីនោះ​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​ភ្លាម​ៗ​ដែរ ហើយ​ពេល​នោះ​ម្ចាស់​រថយន្ត​បាន​សុំ​ត្រឹម​រួចខ្លួន និង​យក​រថយន្ត​របស់​ខ្លួន​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង ។

ខណៈនោះ​មុន​ដំបូង​បុរស​ដែល​ជា​តំណាង​ខាង​ភាគី​រថភ្លើង​បាន​និយាយ​ថា បើ​អត់​ប្ដឹងផ្ដល់​អ្វី​ទេ​និង​ឲ្យ​រួចខ្លួន ប៉ុន្តែ​ក្រោយមក​បុរស​នោះ​ក៏​បាន​ឆ្លង​យោបល់​ទៅ​ថ្នាក់លើ​របស់​ខ្លួន​ម្ដងទៀត ។ ស្រាប់តែ​ថ្នាក់លើ​នោះ​មិន​ព្រម និង​បាន​ស្នើ​សុំ​ឲ្យ​នគរបាល​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ខណ្ឌ​កំ​បូល រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ប៉ុន្តែ​ពុំ​ទាន់​ដឹង​ថា​តើ​ត្រូវ​ដោះស្រាយ​ដោយ​របៀប​ណា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ