ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង១មេធំធ្លាក់ពីលើភ្នំបង្កជាទឹកជំនន់លិចផ្លូវ និងចម្ការដំណាំកសិករ បើសិនជាភ្លៀងនៅបន្តនឹងជន់នៅស្រុកម៉ាឡៃ

3 អាទិត្យ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ភ្លៀង​មួយ​មេ​ធំ​ធ្លាក់​ពីលើ​ភ្នំ បង្ក​ជា​ទឹកជំនន់​លិច​ផ្លូវ​និង​ចម្ការ​ដំណាំ​ប្រជា​កសិករ បើសិនជា​ភ្លៀង​នៅ​បន្ត​ធ្លាក់ទឹក​នៅ​បន្ត​ជន់​រហូត​ដល់​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៤ ស្ថិត​ឃុំ​អូរ​សំព័រ និង​ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ…

បន្ទាយ​មាន​ជ័យ ៖ ភ្លៀង​មួយ​មេ​ធំ​ធ្លាក់​ពីលើ​ភ្នំ បង្ក​ជា​ទឹកជំនន់​លិច​ផ្លូវ​និង​ចម្ការ​ដំណាំ​ប្រជា​កសិករ បើសិនជា​ភ្លៀង​នៅ​បន្ត​ធ្លាក់ទឹក​នៅ​បន្ត​ជន់​រហូត​ដល់​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៤ ស្ថិត​ឃុំ​អូរ​សំព័រ និង​ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ៖ ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ធ្លាក់​ពីលើ​ភ្នំ​បង្ក​ទឹកជំនន់​ជន់​លិច​អូរ​ធំ បណ្តាល​ឲ្យ​ផ្លូវ និង​ចម្ការ​ដំណាំ​ប្រជា​កសិករ​នៅ​ឃុំ​អូរ​សំព័រ និង​ឃុំ​អូ​រស​ក្រឡៅ រហូត​ពេល​នេះ​មិន​ទាន់​ស្រុក​នៅឡើយ​ទេ​តាម​ផ្លូវ​ខ្លះ​ស្រប​មាត់​អូរ​ត្រូវ​បាន​ទឹក​ជន់​លិច បណ្តាល​ប្រជាពលរដ្ឋ​ទៅ​មក​ជួប​ការ​លំបាក ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ៖ មូលហេតុ​ដែល​ភ្លៀង​ធា្ល​ក់​ខ្លាំង​ជន់​លិច​ផ្លូវ និង​ចម្ការ​ដំណាំ​ដូច​ចម្ការ​តា​ង៉ែ​ន និង​ចម្ការ​ស្វាយ ព្រោះតែ​ប្រព័ន្ធ​លូ​តូច ដែល​ទឹក​ហូរ​ធ្លាក់​ពី​ខាងលើ​ភ្នំ​ចូល​អូរ​ព្រំដែន​ហូរ​មិន​ទាន់ ទើប​បង្ក​មាន​លិចលង់​ផ្នែក​ខាងលើ សុំ​អោយ​អាជ្ញាធរ​ស្រុក​/​មន្ទី​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​ដំណោះស្រាយ ដើម្បី​បញ្ជៀ​សការ​លិចលង់​រាល់​ឆ្នាំ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។

លោក ស្វាយ ជា អភិបាលស្រុក​ម៉ា​ឡៃ​បាន​បញ្ជាក់​ថា ៖ នៅ​ចំណុច​អូរ​ធំ​ព្រំប្រទល់​ឃុំ​អូរ​សំព័រ និង​ឃុំ​អូរ​ស្រឡៅ​ស្រុក​ម៉ា​ឡៃ ដែល​មានទឹក​ជន់​លិច​អូរ​ធំ​នេះ គឺជា​ទឹកភ្លៀង​ដែល​ហូរ​ធ្លាក់​ពីលើ​ភ្នំ​ហូរ​ចូល​មក​អូរ​ព្រំដែន​លិច​រាល់​ឆ្នាំ ព្រោះ​ប្រព័ន្ធ​លូ​តូច ហើយ​បាន​សុំ​ទៅ​មន្ទី​ជំនាញ​ហើយ​បាន​ចុះ​សិក្សា​គម្រោង​ស្នើ​សុំ​ទៅ​ក្រសួង​ហើយ បើសិនជា​គម្រោង​មានការ​យឺតយ៉ាវ​រដ្ឋបាល​ស្រុក​ម៉ា​ឡៃ​សុំ​គោល​ការ​អភិបាល​ខេត្តបន្ទាយមានជ័យ​កសាង​ដោយ​ថវិការ​ស្រុក​ធ្វើ​ជា​សំណង់​បង្ហៀ​ទឹក​ប្រវែង​១២​ម៉ែត្រ​គ្រោង​ថវិការ​ជាង​១​ម៉ឺន​ដុល្លារ​អាច​កសាង​ឆ្នាំ​មុខ ។

លោក​បាន​បញ្ជាក់​ថា ៖ ជំនន់​ទឹកភ្លៀង​ដែល​ជន​លិច​អូរ​ធំ កាលពី​ម្សិលមិញ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ទើប​បង្ក​ជន់​លិច បើសិនជា​ភ្លៀង​មិន​បន្ត​ធ្លាក់​អាច​២​ទៅ​៣​ថ្ងៃ​ទឹក​ហូរ​ស្រង់​ទៅ​អូរ​ព្រំដែន​ស្រក​អស់ បើសិនជា​ភ្លៀង​នៅ​បន្ត​ទឹក​នៅ​បន្ត​ជន់​ឡើង តែ​នៅ​ស្រុក​ម៉ា​ឡៃ​ទទួល​បាន​ភ្លៀង​ធ្លាក់​ជាង​១០​មេ​ធំ​ៗ បង្ក​មាន​ខ្យល់​កន្ត្រាក់​ប៉ះពាល់​ផ្ទះសំបែង​២៥​ខ្នង​ផ្ទះ​ត្រូវ​បាន​រលំ និង​ប៉ើង​ដំបូល កាលពី​ម្សិលមិញ​ប៉ះពាល់​ផ្ទះសំបែង​មាន​ប៉ើង​ដំបូល និង​ជញ្ជាំង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ