ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើមានរឿងអ្វី? ទើបអេ​ន​នី ហ្សា​ម ប្រកាស​បញ្ចប់​​ចំណង​ស្នេហ៍​​បែបនេះ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត ​តារាចម្រៀង​នាង​អេ​ន​នី ហ្សា​ម បាន​ប្រកាស​បញ្ចប់​ចំណង​ស្នេហ៍​ដែល​ជា​ភេទ​ដូច​គ្នា បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​សាង​ស្នេហ៍​ជាមួយ​គ្នា​អស់​រយៈ​ពេល​ជាង​៣​ឆ្នាំ ប្រកបដោយ​ភាព​ផ្អែមល្ហែម​ស្ទើរ​ចាក់ទឹកមិនលិច ។ តារាចម្រៀង​ក្នុង​ផលិត​ថោ​នរូ​ប​នេះ​…

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត ​តារាចម្រៀង​នាង​អេ​ន​នី ហ្សា​ម បាន​ប្រកាស​បញ្ចប់​ចំណង​ស្នេហ៍​ដែល​ជា​ភេទ​ដូច​គ្នា បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​សាង​ស្នេហ៍​ជាមួយ​គ្នា​អស់​រយៈ​ពេល​ជាង​៣​ឆ្នាំ ប្រកបដោយ​ភាព​ផ្អែមល្ហែម​ស្ទើរ​ចាក់ទឹកមិនលិច ។

តារាចម្រៀង​ក្នុង​ផលិត​ថោ​នរូ​ប​នេះ​ បាន​ប្រកាស​ជា​សាធារណៈ​តាមរយៈបណ្តាញ​សង្គម​ថា ខ្ញុំ​មិនល្អ​គ្រប់គ្រាន់​…​ខ្ញុំ​ស្រលាញ់​ពេក ហួងហែង​ពេក ប្រ​ច័​ណ្ន​ពេក ខ្លាច​បាត់បង់​ពេក ទោះ​ខំ​ហាម ទោះ​ខំ​ឈ្លោះ ទោះ​ខំ​យ៉ាងណា​ ក៏​នៅ​តែ​បែប​នឹង​គ្មាន​ន័យ ។ 💔

នាង​បញ្ជាក់​ថា ចុង​ក្រោយ​ពួក​យើង​ត្រូវ​ដើរ​ត្រូវ​រៀងខ្លួន 💔​ចុង​ក្រោយ​ នៅ​តែ​គេ​ជ្រើស​ជំរើស​ល្អ​ជាង​យើង​ចុង​ក្រោយ​អ្នក​ផ្សេង​នៅ​តែ​សំខាន់​ជាង​យើង​😊​ចុង​ក្រោយ​គេ​ជ្រើស​យក​សេរីភាព 🕊​ចុង​ក្រោយ​ពួក​យើង​ក៏​បែក​គ្នា 💔​ចុង​ក្រោយ​3​ឆ្នាំ​ជាង ​សល់​តែ​អនុស្សាវរីយ៍ 👣​លា​ហើយ ខ្ញុំ​អស់​សមត្ថភាព​ហើយ 😊 បញ្ចប់​ត្រឹង​នឹង​ចុះ ។

តាម​រយៈ​សារ​ខាងលើ​នេះ ​គេ​ឃើញ​មាន​មិត្តភក្តិ និង​បណ្តា​អ្នកគាំទ្រ អេ​ន​នី ហ្សា​ម មួយ​ចំនួន​បាន​
សម្តែង​ការ​សោកស្តាយ និង​មិន​ចង់​ឲ្យ​ស្នេហា​របស់​ពួក​នាង​ដល់​ផ្លូវបំបែក​នោះ​ឡើយ ដ្បិតអ្នក​ទាំង​ពីរ​បាន​សាង​អនុស្សា​វរិ​យ៍​ល្អ​ៗ​ជាមួយ​គ្នា​ច្រើន​ណាស់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

យ៉ាងណា តារាចម្រៀង​នាង អេ​ន​នី ហ្សា​ម ក៏​បាន​ធ្វើ​ឆ្លើយ​តប​ដោយ​ខ្លី​ថា គ្មាន​អ្នក​ណា​ចង់​បែក​ពីរ​មនុស្ស​ដែល​ខ្លួនឯង​ស្រលាញ់​បំផុត​ទេ តែ​គ្រប់យ៉ាង​យើង​តែ​ម្ខាង សុំ​ទោស​មិន​អាច​ស្រោចស្រង់​បាន យំ​ឆ្អែត​ហើយ ទឹកភ្នែក​ហូរ​រាល់ពេល​បើកភ្នែក​ហូរ​ៗ ។

ដោយឡែក​ ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ​ដែរ ​គូស្នេហ៍​របស់ អេ​ន​នី ហ្សា​ម ដែ​លា​មានឈ្មោះ​តាម​បណ្តាញ​សង្គម Nona Ra បាន​បង្ហោះ​សារ​ខ្លី​មួយ​ថា ជីវិត​នៅ​ម្នាក់ឯង​ក៏​ម្យ៉ាង​ដែល​តាស ហើយ​មិន​ពិបាក​អោយ​អ្នក​ណា​មក​ហត់​ចិត្ត​ជាមួយ​😊​យើង ។

គួរ​បញ្ជាក់​ថា តារាចម្រៀង​ក្នុង​ផលិតកម្ម​ថោ​ន​នាង អេ​ន​នី ហ្សា​ម ត្រូវ​បាន​គេ​ដឹង​ថា  នាង​បាន​បង្កាត់
ភ្លើង​ស្នេហ៍​ភេទ​ដូច​គ្នា​ជាមួយ​ស្រី​ស្អាត​ម្នាក់ ឈ្មោះ​ថា Nona Ra ដែល​ជាតា​រា Tik Tok ល្បីឈ្មោះ ខ​ណៈពេល​ស្នេហា​របស់​ពួក​នាង​បាន​បើក​ចំ​ហរ​ក្តី​ស្រលាញ់​នេះ​ជា​សាធារណៈ ដោយ​មិន​ខ្លាច​ការ​រិះគន់​នោះ​ឡើយ ។

ជា​រឿយ​ៗ អេ​ន​នី ហ្សា​ម និង​គូស្នេហ៍​របស់​ខ្លួន​ដែល​ជា​ភេទ​ស្រី​ដូច​គ្នា ​តែងតែ​បញ្ចេញ​រូបភាព​ស្និទ្ធិ​ស្នាល និង​ផ្អែមល្ហែម​ជាមួយ​គ្នា​ជា​បន្តបន្ទាប់​តាម​រយះ​បណ្តាញ​​សង្គម មិន​ថា​ចូលរួម​កម្មវិធី​ផ្សេង​ៗ ឬ​ដំណើរ
​កំសាន្ត​ទី​រមនី​យ​ដ្ឋា​ន​នានា​នោះ​ឡើយ ។

យ៉ាងណា​ កន្លង​មក​ទាំង អេ​ន​នី ហ្សា​ម និង​គូស្នេហ៍​បាន​អះអាង​ថា ខ្លួន​ហាក់​មិន​មានការ​សោកស្តាយ​នៅ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ស្នេហ៍​ជា​ភេទ​ដូច​គ្នា​នា​ពេល​នេះ​ឡើយ ក្នុង​ពេល​ដែល​ពួក​គេ​ទាំង​ពីរ​បាន​រស់នៅ​ជាមួយ​យ៉ាង​សប្បាយចិត្ត និង​ការ​ស្វែង​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ