ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តឹង​ច្រមុះ​ខ្លះ​មិនមែនជា​រឿង​ធម្មតា​ ! រក​ឃើញ​ហ្វូង​​ដង្កូវ​រាប់រយ​ក្បាល​លើ​ស្ត្រី​ម្នាក់

1 អាទិត្យ មុន

ខ្យល់ពុល​ធ្ងន់ធ្ងរ​នា​ភាគ​ខាងជើង ប្រទេស​ថៃ នាំ​ឱ្យ​ប្រជាជន​ក្នុង​តំបន់​កើត​មាន​ជំងឺ​ផ្លូវដង្ហើម​កាន់តែ​ច្រើន តែ​ក្នុង​ចំណោម​នោះ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ដង្កូវ​រាប់រយ​ក្បាល​ក្នុង​រន្ធ​ច្រមុះ​ទៅ​វិញ ។ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ជា​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ឈៀង​ម៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ បន្ទាប់​ពី​ប្រទះ​ឃើញ​សត្វ​ដង្កូវ​ជា​ច្រើន​ក្បាល​វារ​ចេញពី​ច្រមុះ​របស់​ខ្លួន ហើយ​ក្រោយមក…

ខ្យល់ពុល​ធ្ងន់ធ្ងរ​នា​ភាគ​ខាងជើង ប្រទេស​ថៃ នាំ​ឱ្យ​ប្រជាជន​ក្នុង​តំបន់​កើត​មាន​ជំងឺ​ផ្លូវដង្ហើម​កាន់តែ​ច្រើន តែ​ក្នុង​ចំណោម​នោះ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ដង្កូវ​រាប់រយ​ក្បាល​ក្នុង​រន្ធ​ច្រមុះ​ទៅ​វិញ ។
ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ជា​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ឈៀង​ម៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ បន្ទាប់​ពី​ប្រទះ​ឃើញ​សត្វ​ដង្កូវ​ជា​ច្រើន​ក្បាល​វារ​ចេញពី​ច្រមុះ​របស់​ខ្លួន ហើយ​ក្រោយមក ត្រូវ​បាន​វេជ្ជបណ្ឌិត​ជំនាញ​ឆ្លុះ​ឃើញ​ថា មាន​ហ្វូង​ដង្កូវ​តូច​ៗ​រាប់រយ​ក្បាល​កំពុង​រស់នៅ​ក្នុង​រន្ធ​ច្រមុះ​របស់​គាត់ ។

មុន​ពេល​រក​ឃើញ​ហ្វូង​ដង្កូវ​ដ៏​គួរ​ឱ្យ​ខ្ទើ​ម​រអើម​ទាំងនេះ ស្ត្រី​វ័យ​៥៩​ឆ្នាំ​ខាងលើ តែងតែ​ត្អូញត្អែរ​ពី​ការ​តឹង​ច្រមុះ និង​ការ​ឈឺចាប់​លើ​ផ្ទៃមុខ​អស់​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍​មក​ហើយ តែ​ដំបូង​ឡើយ គាត់​គិត​ថា ដោយសារ​តែ​បញ្ហា​ផ្លូវដង្ហើម ព្រោះតែ​បរិយាកាស​អាប់អួរ​នៃ​កម្រិត PM 2.5 ហក់​ឡើង​ខ្ពស់​ហួសប្រមាណ​នៅ​ក្នុង​ខេត្ត​ដែល​គាត់​រស់នៅ ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​គាត់ និង​ក្រុម​គ្រួសារ​ភ័យ​ស្លន់ស្លោ​នោះ គឺ​បន្ទាប់​ពី​គាត់​ហូរ​ឈាម​ច្រមុះ ហើយ​ពិនិត្យ​ឃើញ​ក្នុង​ឈាម​នោះ​មាន​សត្វ​ដង្កូវ​ល្អិត​ៗ​ជា​ច្រើន​ក្បាល ។

វេជ្ជបណ្ឌិត Pateemon Thanachaikhan ជំនាញ​ផ្នែក​រោគ​ច្រមុះ​នៃ​មន្ទីរពេទ្យ មន្ទីរពេទ្យ​ណា​ខន​ភីង ក្នុង​ខេត្ត​ឈៀង​ម៉ៃ​បាន​អះអាង​ថា ការ​ឆ្លុះ​អេកូ​បាន​រក​ឃើញ​ដង្កូវ​ច្រើន​ជាង ១០០ នៅ​ក្នុង​រន្ធ​ច្រមុះ​ទាំង​ពីរ ហើយ​ពួក​វា​ត្រូវ​បាន​សម្លាប់ មុន​ពេល​ដែល ត្រូវ​បាន​យក​ចេញ​អស់ពី​រន្ធ​ច្រមុះ​របស់​អ្នកជំងឺ​។ ឥឡូវនេះ ស្ថានភាព​របស់​ស្ត្រី​រូប​នោះ មាន​សុវត្ថិភាព និង​ធូរស្បើយ​ហើយ​។ វេជ្ជបណ្ឌិត Pateemon បានឱ្យ​ដឹង​ថា ប្រសិនបើ​ពន្យារពេល​យូរ​ជាង​នេះ​តែ​បន្តិច ដង្កូវ​ទាំងនោះ​អាច​ឆ្លង​ទៅ​ដល់​សេរី​រា​ង្គ​ជិត​ៗ ដូច​ជា​ភ្នែក ឬ​ខួរក្បាល បណ្តាល​ឱ្យ​ពិការ និង​អាច​ស្លាប់​បាន​។

វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ផ្លូវដង្ហើម​បាន​ផ្ញើ​សារ​ក្រើន​រំលែក​ទៅ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​នៅ​ក្នុង​តំបន់​ក្នុង​លក្ខខណ្ឌ​នៃ​ការ​បំពុល​ខ្យល់​ថា ប្រជាជន​នៅ​តំបន់​ភាគ​ខាងជើង​បាន​កើត​មាន​រោគ​សញ្ញា​ផ្លូវដង្ហើម​កាន់តែ​ច្រើន ជា​ពិសេស បញ្ហា​រលាក​ច្រមុះ និង​អា​ឡែ​ហ្ស៊ី ហើយ​ប្រសិនបើ​មិន​ត្រូវ​បាន​ព្យាបាល​ទាន់​ពេល​ទេ​នោះ វា​អាច​នឹង​វិវត្តន៍​ទៅ​ជា​ធ្ងន់ធ្ងរ ។ ជាមួយ​គ្នា​នោះ ចំពោះ​អ្នកជំងឺ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់ មនុស្ស​ចាស់ កុមារ អ្នក​ដែល​ខ្វះ​អនាម័យ ឬ ក្រុម​ដែល​មិន​មាន​លទ្ធភាព​ទទួល​បាន​សេវា​សុខភាព​សាធារណៈ​នោះ ជំងឺ​នេះ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​។

ជាក់ស្តែង ក្នុង​ករណី​នេះ​ដែល​ឆ្លង​មេរោគ​ហើយ​កើត​មាន​ហ្វូង​ដង្កូវ​រស់នៅ​ក្នុង​ច្រមុះ​នោះ វា​អាច​រាលដាល​ដល់​ភ្នែក ឬ ខួរក្បាល បណ្តាល​ឱ្យ​ពិការ ឬ​ស្លាប់​។ ដូច្នេះ​ហើយ ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​មិន​ប្រក្រតី​នៅ​ក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ទាន់​ពេល ៕