ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កាន់តែ​ចង់បាន​ជប៉ុន​ឲ្យមក​រកស៊ី​នៅ​កម្ពុជា​កាន់តែ​ច្រើន

1 អាទិត្យ មុន

ការ​ទាក់ទាញ​វិនិយោគិន​បរទេស ជា​ពិសេស​ជប៉ុន​ឲ្យ​មក​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា នៅ​តែ​ជា​របៀបវារៈ​ដ៏​សំខាន់​នៃ​បេស​កម្ម​ការទូត​សេដ្ឋកិច្ច របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយនៅ​ពេល​នេះ លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១…

ការ​ទាក់ទាញ​វិនិយោគិន​បរទេស ជា​ពិសេស​ជប៉ុន​ឲ្យ​មក​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា នៅ​តែ​ជា​របៀបវារៈ​ដ៏​សំខាន់​នៃ​បេស​កម្ម​ការទូត​សេដ្ឋកិច្ច របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយនៅ​ពេល​នេះ លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កំពុង តែ​ដើរ​ទាក់​ម៉ូយ​។

នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​អំពី​សក្តានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ទៅ​កាន់​សហគ្រាស​របស់​ជប៉ុន នៅ​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៤ លោក ស៊ុន ចាន់​ថុ​ល បាន​លើក​ឡើង​អំពី​ស្ថិរភាព​នយោបាយ​, ស្ថានភាព​ម៉ា​ក្រូ សេដ្ឋកិច្ច​ដែល​មាន​លំនឹង​វិជ្ជមាន​, កម្លាំង​ពលកម្ម​វ័យក្មេង​ប្រកបដោយ​ថាមវន្ត​, ការ​គាំទ្រ​ដល់​ការ​រីក​លូតលាស់​នៃ​ធុរកិច្ច​, របប​វិនិយោគ​ដែល​មាន​ភាព​ទាក់ទាញ និង​អនុគ្រោះ និង​ហេដ្ឋារចនាសម្ព័ន្ធ​អន្តរ​មធ្យោបាយ​ដែល​បាន និង​កំពុង​អភិវឌ្ឍ​ឱ្យ​កាន់តែ​មាន​ភាព​ត​ភ្ជាប់ និង​ប្រទាក់ក្រឡា ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​យ៉ាង​មុតមាំ​ថា វិនិយោគិន និង​ធុរជន ដែល​បាន​អញ្ជើញ​ចូលរួម​នា​ពេល​នេះ​នឹង​អញ្ជើញ​មក​សិក្សា​ស្វែង​យល់​ដោយ​ផ្ទាល់​នៅ​កម្ពុជា ក៏​ដូច​ជា ពាំនាំ​នូវ​បច្ចុប្បន្នភាព​នៃ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ទៅ​កាន់​សហគមន៍​ធុរកិច្ច​ជប៉ុន​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​មួយ​កម្រិត​ទៀត ។

ក្រៅពី​កម្មវិធី​ដែល​មាន​អ្នកចូលរួម​មក​ពី​តំណាង​ស្ថាន​តំណាង​បរទេស​ប្រចាំ​ប្រទេស​ជប៉ុន ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៃ​ប្រទេស​ជប៉ុន សម្ព័ន្ធ​សភា​មិត្តភាព​កម្ពុជា​-​ជប៉ុន សមាគម​ជប៉ុន​-​កម្ពុជា និង​វិស័យ​ឯកជន​សរុប​ប្រមាណ​១៥០​រូប​នៅ​ក្នុង​ដំណើរ​បេស​កម្ម ពី​ថ្ងៃ​ទី ៧​ដល់ទី​៩ ខែឧសភា លោក ស៊ុន ចាន់​ថុ​ល ក៏​បាន​ជួប​ជាមួយនឹង​អ្នកជំនាញ និង​វិនិយោគិន​ជប៉ុន​មួយ​ចំនួន​ទៀត​ផង​ដែរ​។

មក​ដល់​ពេល​នេះ ទោះបីជា​មិនមែន​ជា​អ្នក​វិនិយោគទុន​បរទេស​លេខ​១ សម្រាប់​កម្ពុជា​ក៏​ពិតមែន ប៉ុន្តែ​វិនិយោគិន​ជប៉ុន​ក៏​ជាប់​លំដាប់​កំពូល​នៃ​វិនិយោគិន​បរទេស​ធំ​ៗ​ទាំង​១០​នៅ​កម្ពុជា ផង​ដែរ ។ ក្រុមហ៊ុន​វិនិយោគិន​ជប៉ុន​ធំ​ៗ ដែល​បាន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​មាន​ដូច​ជា ក្រុមហ៊ុនគ្រប់គ្រង​ផ្សារ​ទំនើប​អេ​អន ក្រុមហ៊ុន​មី​នី​បៀ ក្រុមហ៊ុន​ដំឡើងរថយន្ត តូ​យូ​តា ដែល​ទើប​សម្ភោ​ធ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ នៅ​មាន​ក្រុមហ៊ុន​ដែល​បណ្តាក់ទុន​លើ​វិស័យ ហិរញ្ញវត្ថុ​និង​ធានា​រ៉ាប់រង និង​មន្ទីរពេទ្យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ