ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបញ្ជូនចម្លាក់រូបព្រះនារាយណ៍ផ្ទុំទៅវិភាគស្រាវជ្រាវនៅបារាំង

1 អាទិត្យ មុន
  • ភ្នំពេញ

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​អះអាង​ថា ខ្លួន​នឹង​ដឹក​ជញ្ជូន​ប្រតិមា​វិចិត្រ​ព្រះ​នារាយណ៍​ផ្ទុំ​ពី​សំរឹទ្ធ​ទៅ​បារាំង ដើម្បី​ធ្វើការ​វិភាគ​ស្រាវជ្រាវ​ជួ​ស​ជុល និង​អភិរក្ស​។ ស្ថាប័ន​ជំនាញ​នេះ​បាន​អះអាង​ថា តាម​ជំនឿ និង​ទំនៀមទម្លាប់ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែឧសភា…

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​អះអាង​ថា ខ្លួន​នឹង​ដឹក​ជញ្ជូន​ប្រតិមា​វិចិត្រ​ព្រះ​នារាយណ៍​ផ្ទុំ​ពី​សំរឹទ្ធ​ទៅ​បារាំង ដើម្បី​ធ្វើការ​វិភាគ​ស្រាវជ្រាវ​ជួ​ស​ជុល និង​អភិរក្ស​។

ស្ថាប័ន​ជំនាញ​នេះ​បាន​អះអាង​ថា តាម​ជំនឿ និង​ទំនៀមទម្លាប់ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៤ នៅ​សារមន្ទីរ​ជាតិ​កម្ពុជា ក្រសួង​បាន​រៀបចំ​ពិធី​និមន្ត​ព្រះសង្ឃ ប្រោះព្រំ សុំ​សេចក្តីសុខ​នា​អំឡុង​ពេល​នៃ​ការ​វេច​ខ្ចប់ និង​ដឹក​ជញ្ជូន​ប្រតិមា​វិចិត្រ​ព្រះ​នារាយណ៍​ផ្ទុំ​ពី​សំរឹទ្ធ​នេះ ។

ពី​ធិ​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព លោកស្រី ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តំណាង ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ក៏​ដូច​ជា​តំណាង​សារមន្ទី​ជាតិ សិល្ប​អាស៊ី​ហ្គី​មេ និង​អ្នកជំនាញ​ជា​ច្រើន​រូប ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ប្រតិមា​វិចិត្រ​ព្រះ​នារាយណ៍​ផ្ទុំ​ពី​សំរឹទ្ធ​នេះ គឺ​មាន​ប្រភព​មក​ពី​ប្រាសាទ​មេបុណ្យ ហើយ​រៀបចំ​នេះ គឺ​ដើម្បី​បញ្ជូន​យក​ទៅ​ជួសជុល អភិរក្ស និង​វិភាគ​ស្រាវជ្រាវ​នៅ​បារាំង ។

មក​ដល់​ពេល​នេះ​បារាំង​ដែល​ធ្លាប់​ជា​អាណាព្យាបាល​កម្ពុជា ពី​ឆ្នាំ​១៨៦៣ ដល់​ឆ្នាំ​១៩៥៣ គឺជា​ប្រទេស​ដែល​មាន​មូលដ្ឋាន​វប្បធម៌ និង​អរិយធម៌ កម្ពុជា​ច្រើន​បំផុត​មួយ​នៅ​លើ​ពិភពលោក ។

នៅ​ក្នុងអំឡុងពេល​នោះ មាន​អ្នកប្រាជ្ញ​បារាំង​ជា​ច្រើន​រូប ដែល​បាន​មក​ធ្វើការ​សិក្សារ​អំពី​ប្រវត្តិសាស្ត្រ សាសនា ប្រពៃណី វប្បធម៌ ភាសា អរិយធម៌ ជា​ពិសេស គឺ​សំណង់​ស្ថាបត្យកម្ម ខ្មែរ​ជា​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ