ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយធុង តារាកំប្លែង គីឡូធ្ងន់ បានទទួលមរណភាពហើយ​

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នាយធុង តារាកំប្លែង គីឡូធ្ងន់ ទទួលមរណភាពនៅព្រឹកថ្ងៃទី១ ខែឧសភា

រាជធានីភ្នំពេញ ៖ នាយធុង តារាកំប្លែង គីឡូធ្ងន់ ទទួលមរណភាពនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាយធុងនៅថ្ងៃនេះ។

អ្នកគ្រប់គ្រងទំព័រហ្វេសប៊ុកនាយធុង បានសរសេរដូច្នេះ«ខ្ញុំបាទ Admin Page នាយធុងនឹងក្រុមការងារv-log នាយធុង សូមចូលរួមរំលែកទុក្ខដ៏​ក្រៀម​ក្រំ​ពីគ្រួសារ​តារា​កំប្លែង នាយធុងផង។ ពិតជាលឿនពេកហើយ។ ទទួលយកមិនបានទេ»។

គាត់លាពីបងប្អូនរហូតហើយ សល់តែអនុស្សាវរីយ៍​ល្អៗ សូមបងប្អូនចង់ចាំគាត់ផង។

ទន្ទឹមនឹងការជូនដំណឹងនេះ ហ្វេកប៊ុលផេករបស់គាត់ក៏បានដាក់សញ្ញាកាន់ទុក្ខគាត់ផងដែរ។

គូរបញ្ជាក់ដែរថា នាយធុងកន្លងមកធ្លាប់បានត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​ព្រះកុសមៈ ហៅពេទ្យលោកសង្ឃ ។

នាយធុងគឺជាតារាកំប្លែងដ៏មានប្រជាប្រិយម្នាក់ ពិសេសដោយសារគាត់មានគីឡូធ្ងន់ជាខ្លាំង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ