អូរទេរ ! រមណីដ្ឋានធម្មជាតិមួយកន្លែង លាក់ខ្លួននៅខេត្តភូមិភាគឦសាន
- មណ្ឌលគិរី
បើជ្រុលជាធ្វើដំណើរទៅដល់ទឹកដីនៃខេត្តមណ្ឌលគីរីហើយ មន្ទីរទេសចរណ៍ខេត្តនេះ បានផ្តាំផ្ញើ និងលើកទឹកចិត្តឲ្យអ្នកទេសចរ កុំភ្លេចឈាងទៅលេងរមណីយដ្ឋាន
បើជ្រុលជាធ្វើដំណើរទៅដល់ទឹកដីនៃខេត្តមណ្ឌលគីរីហើយ មន្ទីរទេសចរណ៍ខេត្តនេះ បានផ្តាំផ្ញើ និងលើកទឹកចិត្តឲ្យអ្នកទេសចរ កុំភ្លេចឈាងទៅលេងរមណីយដ្ឋាន
បើជ្រុលជាធ្វើដំណើរទៅដល់ទឹកដីនៃខេត្តមណ្ឌលគីរីហើយ មន្ទីរទេសចរណ៍ខេត្តនេះ បានផ្តាំផ្ញើ និងលើកទឹកចិត្តឲ្យអ្នកទេសចរ កុំភ្លេចឈាងទៅលេងរមណីយដ្ឋានធម្មជាតិមួយកន្លែង ។
រមណីយដ្ឋានដែលមន្ទីរទេសចរណ៍ខេត្តបណ្ឌលគីរី បានកំពុងតែផ្សព្វផ្សាយនេះ គឺរមណីយដ្ឋាន «អូរទេរ» ដែលជារមណីយដ្ឋានថ្មី អ្នកទេសចរស្គាល់កន្លែងនោះ មិនច្រើនប៉ុន្មានឡើយ ។
រមណីយដ្ឋានទឹកធ្លាក់ «អូរទេរ» មានទីតាំងស្ថិតនៅភូមិពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅទីនោះក្រៅពីមានទឹកធ្លាក់ដ៏ស្រស់ស្អាត ហើយក៏មានធម្មជាតិយ៉ាងស្រស់បំព្រង រង់ចាំស្វាគមន៍ភ្ញៀវទេសចរដែលបានទៅដល់ ។
មកដល់ពេលនេះ រមណីយដ្ឋានទេសចរណ៍នៅខេត្តមណ្ឌលគីរី ភាគច្រើនជារមណីយដ្ឋានធម្មជាតិ នៅក្នុងនោះរមណីយដ្ឋាន ដែលគេបានស្គាល់ គឺរួមមាន ៖ ទឹកជ្រោះប៊ូស្រា ដែលគេល្បីល្បាញ តាំងពីយូរយាមកហើយ ក្រៅពីនោះមានទឹកជ្រោះសែនមនោរម្យ ទឹកធ្លាក់រម្យនា ភ្នំដោះក្រមុំ ភ្នំអណ្តូងស្នេហ៍ សមុទ្រឈើ ដើមស្រល់ និងដើមជ្រៃ យកនៅទឹកធ្លាក់ជ្រៃធំ ជាដើម ។
ក្រៅពីនោះ អាចមានរីសតថ្មីៗ ដែលជាលក្ខណៈកែច្នៃ និងមានម្ហូបអាហារបងប្អូនជនជាតិ ភាគតិច កំពុងតែរង់ចាំទទួលស្វាគមន៍ផងដែរ។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ