ក្រុមហ៊ុនចិន ByteDance ប្រកាសមិនលក់កម្មវិធី TikTok ទោះរងការប.ង្ខំផ្លូវច្បាប់ពីអាមេរិក
ប្រទេសចិន ៖ ក្រុមហ៊ុនចិន ByteDance ដែលជាក្រុមហ៊ុនមេកម្មវិធីទីកតុក TikTok បានអះអាងថា
ប្រទេសចិន ៖ ក្រុមហ៊ុនចិន ByteDance ដែលជាក្រុមហ៊ុនមេកម្មវិធីទីកតុក TikTok បានអះអាងថា
ប្រទេសចិន ៖ ក្រុមហ៊ុនចិន ByteDance ដែលជាក្រុមហ៊ុនមេកម្មវិធីទីកតុក TikTok បានអះអាងថា ខ្លួននឹងមិនលក់កម្មវិធី TikTok នោះទេ ដែលប្រកាសនេះកើតឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិកបានអនុម័តច្បាប់ថ្មី ដើម្បីបង្ខំក្រុមហ៊ុនឱ្យលក់កម្មវិធីវីដេអូកម្សាន្តដ៏ពេញនិយមនៅលើពិភពលោកមួយនេះ ឬត្រូវបិទកម្មវិធីនេះចោលនៅសហរដ្ឋអាម៉េរិក។ គួររំលឹកថា TikTok នឹងត្រូវបិទនៅអាមេរិក បើនៅតែស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនចិន
យោងតាមប្រភពពី BBC ចេញផ្សាយនៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុន ByteDance បានបង្ហោះសារលើកម្មវិធី Toutiao ដែលជាវេទិកាផ្សព្វផ្សាយសង្គមដែលខ្លួនគ្រប់គ្រងថា ក្រុមហ៊ុន ByteDance គ្មានគម្រោងលក់អាជីវកម្ម TikTok នោះទេ ខណៈភាគីកម្មវិធី TikTok ផ្ទាល់ មិនទាន់បានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មាន BBC នៅឡើយទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមេសា កន្លងទៅ ប្រធានាធិបតីសហរដ្ឋអាអាម៉េរិក លោក ចូ បៃឌិន (Joe Biden) បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ ដែលនឹងបិទកម្មវិធី TikTok នៅសហរដ្ឋអាម៉េរិក ប្រសិនបើកម្មវិធីនេះ នៅតែស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណិតដ៏ធំរបស់ប្រទេសចិន។ ច្បាប់នេះ កំណត់ឱ្យ ByteDance ត្រូវតែលក់កម្មវិធី TikTok ទៅក្រុមហ៊ុនផ្សេងទៀត ដែលមិនមែនជាក្រុមហ៊ុនចិន នៅក្នុងរយៈពេលត្រឹម១២ខែប៉ុណ្ណោះ បើមិនដូច្នោះ TikTok នឹងគ្មានវត្តមាននៅអាម៉េរិកតទៅទៀត។
ការរឹតបណ្ដឹងការគ្រប់គ្រងរបស់ប្រទេសចិនលើក្រុមហ៊ុនឯកជន បានបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសលោកខាងលិចផ្សេងទៀត ជាពិសេសការគ្រប់គ្រងដែលបក្សកុម្មុយនីស្ដចិនមានលើក្រុមហ៊ុន ByteDance និងទិន្នន័យអ្នកប្រើប្រាស់កម្មវិធី TikTok នៅអាម៉េរិក ដែលក្រុមហ៊ុនកំពុងកាន់កាប់។
ភាគី TikTok បានបដិសេធម្តងហើយម្តងទៀត ចំពោះការអះអាងថា រដ្ឋាភិបាលចិនមានការគ្រប់គ្រងលើក្រុមហ៊ុន ByteDance ។ ជាមួយគ្នានោះ លោក Shou Zi Chew នាយកប្រតិបត្តិកម្មវិធី TikTok ក៏បានបញ្ជាក់ក្នុងវីដេអូមួយដែលបានបង្ហោះនៅក្នុងសប្តាហ៍នេះថា «យើងមានទំនុកចិត្ត ហើយយើងនឹងបន្តតស៊ូដើម្បីសិទ្ធិរបស់អ្នកប្រើប្រាស់របស់យើង នៅក្នុងតុលាការ។ ការពិត និងរដ្ឋធម្មនុញ្ញគឺនៅខាងយើង ហើយធានាថា យើងមិនទៅណានោះទេ»។
TikTok បានបញ្ជាក់ថា ស្ថាបនិកជនជាតិចិនរបស់ក្រុមហ៊ុន ByteDance កាន់កាប់ភាគហ៊ុនត្រឹម ២០% ប៉ុណ្ណោះ ហើយប្រហែល ៦០% ក្នុងក្រុមហ៊ុននេះ ត្រូវបានគ្រប់គ្រងដោយវិនិយោគិន ស្ថាប័ន រួមទាំងក្រុមហ៊ុនវិនិយោគធំៗរបស់អាមេរិក ដូចជា Carlyle Group, General Atlantic និង Susquehanna International Group ជាដើម។ ចំណែកនៅសល់ ២០% ទៀតជាកម្មសិទ្ធិរបស់និយោជិតខ្លួន នៅជុំវិញពិភពលោក ហើយសមាជិកក្រុមប្រឹក្សាភិបាលចំនួន៥នាក់របស់ក្រុមហ៊ុន ByteDance នៅក្នុងនោះ៣នាក់ គឺជាជនជាតិអាមេរិក។ ស្របពេលរដ្ឋាភិបាលប្រទេសចិន ក៏បានច្រានចោលផងដែរនូវការព្រួយបារម្ភនានារបស់សហរដ្ឋអាមេរិក៕ (ប្រភព ៖ BBC)
ចែករំលែកព័តមាននេះ