ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​​ថ្ងៃ​ចូល​ឆ្នាំខ្មែរ​​រួចពលករ​ខ្មែរ​បាន​ធ្វើ​ដំណើរ​ចំណាកស្រុក​រក​ការងារ​ធ្វើ​នៅ​​ថៃ ត្រឹម​៥​ថ្ងៃនេះមាន១៤៤៩​នាក់

4 ខែ មុន
  • ឧត្តរមានជ័យ

ឧត្តរមានជ័យ ៖ ក្នុង​រយៈពេល​៥​ថ្ងៃនេះ ដោយ​គិត​ពី​ថ្ងៃ​ទី​១៧ រហូត​មក​ទល់ និង​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៤ ក្រោយ​ពី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ត្រូវ​បាន​បញ្ចប់​ពលករ​ខ្មែរ​ចំនួន​១៤៤៩​នាក់ ស្រី​៦៣៩​នាក់…

ឧត្តរមានជ័យ ៖ ក្នុង​រយៈពេល​៥​ថ្ងៃនេះ ដោយ​គិត​ពី​ថ្ងៃ​ទី​១៧ រហូត​មក​ទល់ និង​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៤ ក្រោយ​ពី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ត្រូវ​បាន​បញ្ចប់​ពលករ​ខ្មែរ​ចំនួន​១៤៤៩​នាក់ ស្រី​៦៣៩​នាក់ បាន​ធ្វើ​ចំណាក់ស្រុក​វិល​ត្រឡប់​ទៅ​ក្នុង​ប្រទេស​ថៃ ស្វែងរក​ការងារ​ធ្វើ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

ស្ត្រី​ជា​ពលករ​ខ្មែរ​ម្នាក់​ដោយ​ដៃ​ពរ​កូន​តូច​មក​ពី​ខេត្តសៀមរាប​បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​ធ្វើ​បទ​សម្ភាស​ឲ្យ​ដឹង​ថា រូប​គាត់​មាន​ជីវភាព​ក្រីក្រ​ណាស់ ដោយ​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុងស្រុក ទើប​រូប​គាត់​សម្រេចចិត្ត​សន្សំ​លុយ​ធ្វើ​បែបបទ​ឯកសារ ដោយ​ស្របច្បាប់​ចាក​ចេញពី​ស្រុក​កំណើត​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ស្វែងរក​ការងារ​ធ្វើ​នៅ​កន្លែង​សំណង់​ដែល​មាន​រយៈពេល​១​ឆ្នាំ​ហើយ បាន​កម្រៃ​ក្នុង​មួយ​ថ្ងៃ​៣០០​បាត ។ ខណៈ​វិល​ត្រឡប់​ទៅ​ក្នុង​ប្រទេស​ថៃ​វិញ រាល់​ឯកសារ​វាយ​ចូល​នោះ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​អន្តោ​ប្រវេ​ស​មាត់ច្រក​ទ្វារ​បាន​ជួយ​សម្របសម្រួល​ដោយ​មិន​គិតថ្លៃ​នោះ​ទេ ។

លោក​បញ្ញា រិ​ទ្ធ មេ​ប៉ុស្តិ៍ រដ្ឋបាល​ត្រួតពិនិត្យ​មាត់ច្រក​ទ្វារ​អូរ​ស្មាច់​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៤​នេះ មុន​ថ្ងៃ​ចូល​ឆ្នាំ​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ​បាន​នាំ​គ្នា​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​អូរ​ស្មាច់​ឆ្ពោះទៅ​តាម​ស្រុក​កំណើត​រៀង​ៗ​ខ្លួន​ផង​ដែរ ដែល​មាន​គោលបំណង​ជួបជុំ​ក្រុម​គ្រួសារ និង​ចូលរួម​ធ្វើ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ដែល​មាន​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៣ រហូត​មក​ទល់​និង​ថ្ងៃ​ទី​១៦ មេ​សា ឆ្នាំ​២០២៤ គួ​បញ្ជាក់​ថា ពលករ​ដែល​ចូល​មក​ឯ​មាតុប្រទេស​ខ្លួន​វិញ មាន​ពលករ​មួយ​ចំនួន​តូច មិន​មាន​ឯកសារ​នោះ​ទេ តែ​ទោះជា​បែប​ណា​ខាង​សមត្ថកិច្ច​បាន​ធ្វើការ​សម្របសម្រួល​ដល់​ពួក​គាត់ ។

លោក​មេ​ច្រក​អូរ​ស្មាច់​បាន​បន្ត​ថា ក្រោយ​ពី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​បញ្ចប់ នៅ​ថ្ងៃ​ទី​១៦ មេ​សា ចាប់ពី​ថ្ងៃ​ទី​១៧ មេ​សា​មាន​ពលករ​ខ្មែរ​វិល​ត្រឡប់​ចូ​ចូល​ទៅ​ប្រទេស​ថៃ​វិញ​មាន​ចំនួន​១៩៤ស្រី​ចំនួន​៩០​នាក់ នៅ​ថ្ងៃ​ទី​១៨​មេ​សា ពលករ​ខ្មែរ​វឹល​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​ចំនួន​១៨៥​ស្រី​ចំនួន​៧២​នាក់ នៅ​ថ្ងៃ​ទី​១៩​ពលករ​ខ្មែរ​វិល​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​មាន​ចំនួន​៤១៧​ស្រី​មាន​ចំនួន​១៧៤​នាក់ ថ្ងៃ​ទី​២០ មេ​សា​ពលករ​ខ្មែរ​មាន​ចំនួន​២៨៣នាក់ ស្រី​ចំនួន​១២១​នាក់ វិល​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​ថ្ងៃ​ទី​២១​មេ​សា ឆ្នាំ​២០២៤​ពលករ​ខ្មែរ​វិល​ចូល​ប្រទេស​ថៃ​វិញ​ចំនួន ៣៧០ ស្រី​ចំនួន​១៨២​នាក់ ដោយ​មានការ​សម្របសម្រួល​ឥត​គិត​ពី​កម្រៃ​ទៅ​លើ​ការ​វាយ​រាល់​ឯកសារ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ