ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​៖ «​មិន​គួរ​ឱ្យ​មាន​ករណី​មិន​ទទួល​ព្យាបាល​អ្នកជំងឺ​ដែល​គ្មាន​ប្រាក់​នោះ​ឡើយ​»

1 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ គ្រូពេទ្យ បុគ្គលិក​សុខាភិបាល ត្រូវ​រក្សា​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ ដោយ​ប្រកាន់ខ្ជាប់​គ្រប់ពេលវេលា នូវ​ក្រប​សីលធម៌​វិជ្ជាជីវៈ​ក្នុង​ការ​បម្រើសេវា​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ដោយ​ភាព​ស្មោះត្រង់ សុចរិត​ភាព និង​ប្រកបដោយ​សីលធម៌​។…


ខេត្តសៀមរាប ៖ គ្រូពេទ្យ បុគ្គលិក​សុខាភិបាល ត្រូវ​រក្សា​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ ដោយ​ប្រកាន់ខ្ជាប់​គ្រប់ពេលវេលា នូវ​ក្រប​សីលធម៌​វិជ្ជាជីវៈ​ក្នុង​ការ​បម្រើសេវា​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ដោយ​ភាព​ស្មោះត្រង់ សុចរិត​ភាព និង​ប្រកបដោយ​សីលធម៌​។ ទាំងនេះ​ ជា​អនុសាសន៍​ក៏​ជា​ការ​អំពាវនាវ​របស់​នាយ​រដ្ឋមន្ត្រី​កម្ពុជា​ទៅ​កាន់​គ្រូពេទ្យ​។

អនុសាសន៍​នេះ ត្រូវ​គេ​មើលឃើញ​ថា​ មាន​តម្លៃ​និង​ចំ​កាលៈទេសៈ​។ ចំ​កាលៈទេសៈ​ដោយសារ​មាន ការ​រិះគន់ ជា​ហូរហែ​ពី​សាធារណជន​ទៅ​លើ​ក្រមសីលធម៌​គ្រូពេទ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ សម្តី​គ្រូពេទ្យ​មិន​សមរម្យ គ្រូពេទ្យ​គិតតែ​ថវិការ​ជា​ធំ សំខាន់​ជាង​អាយុជីវិត​ពលរដ្ឋ​។ ពលរដ្ឋ​ក្រីក្រ​ត្រូវ​គ្រូពេទ្យ​មួយ​ចំនួន​រើសអើង ឬ​មិន ទទួល​ព្យាបាល​ជំងឺ​ជាដើម​។

ការ​រិៈ​គន់​ពី​ភាព​អវិជ្ជមាន​គ្រូពេទ្យ​នៅ​កម្ពុជា​បែប​នេះ បាន​កើត​មាន​ជា​យូរ​មក​ហើយ ហើយ​បាន​ក្លាយជា ជំងឺ​សង្គម​មួយ​ដែរ​។ ពិសេស​បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ជា​ច្រើន​បារម្ភ​និង​ខ្វល់ខ្វាយ​ពី​ការ​ដែល​ខ្លួន​មាន​ជំងឺ គ្មាន​ថវិកា​ចូល​ព្យាបាល​ខ្លួន​។

ទំនងជា​សម្តេច​នាយក​រដ្ឋមន្ត្រី​ថ្មី របស់​កម្ពុជា​បានដឹង​រឿងរ៉ាវ​ដែល​ពលរដ្ឋ​ខ្វល់ខ្វាយ​នេះ​ដែរ​។ នៅ​ក្នុង​ឱកាស​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​ផ្តល់​សេវា​វះកាត់ ដែល​មានឈ្មោះ​ថា «​អគារ​មណ្ឌល​ផ្តល់​សេវា​ផ្នែក​វះកាត់​» នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២០ ខែមេសា ឆ្នាំ​២០២៤ នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ថា «​គ្រូពេទ្យ​ត្រូវ​ធានា​ថា​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាន​រើសអើង និង​បដិសេធ​ការ​ទទួល​បាន​សេវា​ថែ ទាំ​ព្យាបាល ដោយសារ​តែ​ស្ថានភាព​សង្គម​សេដ្ឋកិច្ច​របស់​បុគ្គល​ឬ​គ្រួសារ ទំនៀប​ទម្លាប់ សាសនា​និង​និន្នាការ នយោបាយ​ឡើយ​»។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ការ​ជួយ​មនុស្ស​១​នាក់​ឱ្យ​ជា​ពី​ជំងឺ ជា​ការ​បង្កើត​ភាព​រីករាយ​ដល់​គ្រួសារ និង​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ​។ រដ្ឋាភិបាល​អាណត្តិ​ទី​៧ បាន​ព​ន្លឿ​ន​កម្ពុជា​ឱ្យ​មាន​វឌ្ឍនភាព​ឆ្ពោះទៅ សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ ចីរភាព​ទាក់ទង​នឹង​សុខភាព​, ជា​ពិសេស ការ​ឈាន​ទៅ សម្រេចការ​គ្របដណ្តប់​សុខភាព​ជាស​កល​, ដែល​គ្មាន ប្រជាជន​ណា​ម្នាក់​ត្រូវ​បាន​ទុក​ចោល ដោយ​មិន​បាន​ទទួល​សេវា​ថែទាំ​សុខភាព​នោះ​ឡើយ​ ។ រាជរដ្ឋាភិបាល នីតិ​កាល​ទី​៧ នៃ​រដ្ឋសភា បាន​កំណត់​ការ​អភិវឌ្ឍ​មូលធន មនុស្ស​ជា​អាទិភាព ព្រោះ​មនុស្ស​ដែល​មាន​សុខភាព​ល្អជា​ទ្រព្យសម្បត្តិ​ជាតិ​ដ៏​មាន​តម្លៃ និង​ជា មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល គឺជា​កិច្ចការ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​នូវ​សុខុមាលភាព​មូលធន​មនុស្ស​។ រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​គោលដៅ​បំពាក់​បរិក្ខារ​ពេទ្យ ទំនើប​ៗ​ទៅ​គ្រប់​មន្ទីរពេទ្យ តែ​ក៏​ត្រូវ​បណ្តុះបណ្តាល​គ្រូពេទ្យ​ជំនាញ​ផង​ដែរ ដើម្បី​ឆ្លើយ​តប​រវាង​បរិក្ខារ​ទំនើប និង​គ្រូពេទ្យ​ជំនាញ​៕ ដោយ ៖ សា រ៉ា​ន់

អត្ថបទសរសេរ ដោយ