រាជធានីភ្នំពេញ ៖ យោងផេកស្នងការដ្ឋាននគរបាលរាជធានភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាពនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ តែមិនបានសម្រេច ស្ថិតនៅចំណុចមុខផ្ទះសំណាក់ហេងលាភ សង្កាត់មិត្តភាព ខណ្ឌ៧មករា ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន ។
ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះពៅ វណ្ណៈ ភេទប្រុស មុខរបររើសអេតចាយ ទីលំនៅ មិនពិតប្រាកដ (មានសារធាតុញៀន)។ និង២-ឈ្មោះ គឿន ចរិយា ភេទស្រី ទីលំនៅមិនពិតប្រាកដ(មានសារធាតុញៀន)។ សម្រាប់វត្ថុតាងដកហូតកាំបិតតាំង០១, ម៉ូតូម៉ាក Honda Beat ស្លាកលេខភ្នំពេញ1IE-6877។
បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ