ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវល្បឿនលឿនធ្វើឲ្យមនុស្សជាច្រើនទៅលេងខេត្តព្រះសីហនុ

2 អាទិត្យ មុន

ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ ដែល​វិនិយោគ​ដោយ​ចិន​បាន​ជំរុញ​ឱ្យ​មានការ​កើនឡើង​នៃ​ចំនួន​អ្នក​ទេសចរណ៍​ទៅ​កាន់​ខេត្ត​មាត់សមុទ្រ​ដ៏​ពេញ​និយម​បំផុត​របស់​កម្ពុជា គឺ​ខេត្ត​ព្រះ​សីហ​នុ ។ យានយន្ត​មួយ​ចំនួន​ធំ​បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ដែល​វិនិយោគ​ដោយ​ចិន កាលពី​ថ្ងៃអាទិត្យ ខណៈ​ដែល​ប្រជាពលរដ្ឋ​បាន​សម្រុក​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​នៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។…

ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ ដែល​វិនិយោគ​ដោយ​ចិន​បាន​ជំរុញ​ឱ្យ​មានការ​កើនឡើង​នៃ​ចំនួន​អ្នក​ទេសចរណ៍​ទៅ​កាន់​ខេត្ត​មាត់សមុទ្រ​ដ៏​ពេញ​និយម​បំផុត​របស់​កម្ពុជា គឺ​ខេត្ត​ព្រះ​សីហ​នុ ។

យានយន្ត​មួយ​ចំនួន​ធំ​បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ដែល​វិនិយោគ​ដោយ​ចិន កាលពី​ថ្ងៃអាទិត្យ ខណៈ​ដែល​ប្រជាពលរដ្ឋ​បាន​សម្រុក​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​នៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។

មន្ត្រី​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន ស៊ី​ន ហួរ ដូចដែល​និយាយ​ថា ផ្លូវ​ល្បឿន​លឿន​ប្រវែង​១៨៧ គីឡូម៉ែត្រ បាន​ជំរុញ​ឱ្យ​មានការ​កើនឡើង​នៃ​ភ្ញៀវ​ទេសចរ​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ សម្រាប់​របៀប​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព ផាសុកភាព និង​រហ័ស ។

យោង​តាម​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា មាន​ប្រជាជន​កម្ពុជា​យ៉ាងតិច ១៦៧០០០​នាក់​បាន​ទៅ​លេង​ខេត្ត​ព្រះ​សីហ​នុ គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែមេសា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ