មិនដឹងមូលហេតុអ្វី! ឃើញអង្គុយថ្វាយបង្គំស្ត្រីម្នាក់ រួចលើកដៃផ្តា.ច់ជីវិតនាងតែម្តង
- ត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់មានសតិមិនប្រក្រតី បានយកកាំបិតផ្គាក់មុខសស្ងាចកា.ប់ប្រហារទៅលើ
ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់មានសតិមិនប្រក្រតី បានយកកាំបិតផ្គាក់មុខសស្ងាចកា.ប់ប្រហារទៅលើ
ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់មានសតិមិនប្រក្រតី បានយកកាំបិតផ្គាក់មុខសស្ងាចកាប់ប្រហារទៅលើស្ត្រីម្នាក់ដែលមានសតិមិនគ្រប់ដូចគ្នាអាយុប្រហែល៥០ឆ្នាំត្រូវចំក្បាល បណ្ដាលឱ្យបែកជាពីរចំណែកស្លា.ប់ក្នុងថ្លុកឈាម ដោយមិនដឹងមូលហេតុ។ បន្ទាប់ពីកើតហេតុ ជនដៃដល់ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ចាប់ខ្លួនបានភ្លាមៗតែម្ដង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅចំណុចវាលស្រែខាងកើតភូមិព្រះអង្គ ចម្ងាយប្រមាណ២០០ ម៉ែត្រ ក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១២ មេសា ឆ្នាំ២០២៤ ។
ជាជនដៃដល់ឈ្មោះគួយ ឈាង ភេទបុ្រស អាយុ៤៦ឆ្នាំ មានសតិមិនគ្រប់ មានទីលំនៅភូមិរកាពប្រាំទី១ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងនាព្រឹកថ្ងៃទី១៣ មេសា នេះថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះអង្គុយក្នុងរោងរខេករខាក បន្ទាប់មកគេបានឃើញបុរសជាជនដៃដល់មានកាំបិតនៅក្នុងដៃ អង្គុយថ្វាយបង្គំស្ត្រីរងគ្រោះ ។ រហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១២ មេសា ឆ្នាំ២០២៤ ជននេះក៏យកកាំបិតកាប់ប្រហារចំក្បាលស្ត្រីរងគ្រោះ បណ្តាលឱ្យស្លាប់មួយរំពេចតែម្តង ។
សមត្ថកិច្ចមូលដ្ឋានបន្តឱ្យដឹងទៀតថា តាមការស្រាវជ្រាវ ស្ត្រីរងគ្រោះ១រូបខាងលើនេះពីមុនគេឃើញដើរនៅក្នុងស្រុកដំបែរ តែក្រោយមកក៏បានឃើញដើរនៅឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ដែលគិតមកដល់ពេលនេះរយៈពេល២ ឆ្នាំហើយ។
ស្ត្រីរងគ្រោះរូបនេះស្លូត ហើយអ្នកភូមិតែងតែផ្ដល់បាយទឹកឱ្យពិសារាល់ថ្ងៃ ។មានពេលខ្លះគាត់ដើរចេញពីរោងកាត់តាមភូមិមួយទៅភូមិមួយ។ ជួនដេកនៅកន្លែងផ្សេងពីរទៅបីថ្ងៃក្រោយមកវិលមកដេកនៅរោងរបស់ខ្លួនវិញត្រង់ចំណុចវាលស្រែខាងកើតភូមិព្រះអង្គ ដោយដេកក្រោមរោងនោះទាំងថ្ងៃទាំងយប់ មិនដែលបានធ្វើសកម្មភាពអ្វីមួយផ្ដេសផ្ដាសធ្វើឱ្យអ្នកភូមិស្អប់គាត់នោះទេមានតែអាណិត។
លុះមកដល់ថ្ងៃកើតហេតុ មិនដឹងជាបុរសដែលមានសតិមិនប្រក្រតីរយៈពេល៥ឆ្នាំមកហើយបានកាំបិតយកមកពីណានោះទេកាប់ប្រហារលើស្ត្រីរងគ្រោះដែលមានសតិមិនប្រក្រតីដូចគ្នាបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មតែម្តង ។
សូមបញ្ជាក់ថា ចាប់តាំងពីពេលដែលបុរសជាជនដៃដល់១រូបខាងលើនេះលែងលះប្រពន្ធរួចមក បុរសរូបនោះក៏មានសតិមិនប្រក្រតីបែបនេះដោយមានរោងមួយស្នាក់នៅក្នុងភូមិរបស់ខ្លួន ជួនពេលខ្លះដេកក្នុងព្រៃក៏មាន ។ តាមការស្រាវជ្រាវបុរសដែលក្លាយជាឃាតកនេះមិនមានសំបុត្រណាមួយបញ្ជាក់ពីមន្ទីរពេទ្យមកថាគាត់ជាមនុស្សវិកលចរិតឡើយ។
ផ្អែកតាមការចុះត្រួតពិនិត្យឃើញថា បុរសឈ្មោះឈាង ដែលបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់លើជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល៥០ឆ្នាំ ជាជនជាតិខ្មែរ (ជាមនុស្សមានសតិមិនប្រក្រតី) ត្រូវចំក្បាលរយះជ្រៀកស្ទើរដាក់ចេញពីគ្នា បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ដោយមិនដឹងមូលហេតុ ខណៈពេលជនរងគ្រោះកំពុងអង្គុយនៅកន្លែងកើតហេតុតែម្នាក់ឯង (កន្លែងជនរងគ្រោះរស់នៅប្រចាំទាំងថ្ងៃទាំងយប់) ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម នៅរសៀលថ្ងៃដដែល ដោយបានការឯកភាពពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត និងការសម្របសម្រួលពីលោក ថ្លាង ភ្នំពេជ្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាពប្រាំ នៃ អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានចុះអន្តរាគមន៍ភ្លាមៗ ដល់កន្លែងកើតហេតុ និងតាមចាប់ខ្លួនជនសង្ស័យឈ្មោះ គួយ ឈាង ខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថាបុរសដែលមានសតិមិនប្រក្រតីនេះធ្លាប់បានធ្វើសកម្មភាពគប់កញ្ចក់រថយន្ត និងយកទ្រនុងវាយកញ្ចក់រថយន្តរបស់អ្នកដទៃដែលបើកបរតាមដងផ្លូវ បណ្ដាលឱ្យខូចខាតមានជាច្រើនករណីមកហើយ។
ម្យ៉ាងវិញទៀត ក្រោយពីមានករណីឃាតកម្មខាងលើនេះកើតឡើង ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចបារម្ភថា បុរសជាជនដៃដល់ខាងលើនេះបង្កសកម្មភាពទៅលើអ្នកផ្សេងបន្ថែមទៀត ក៏ត្រូវបានលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបញ្ជាឱ្យចាប់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅឱ្យតំណាងអាយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ