ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ម្នាក់ យក​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្ត និង​គប់​ទូ ATM ក្នុង​ខណ្ឌដូនពេញ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​មាន​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​មាន​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន ជា​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​មានការ​ចូលរួម​ពី​លោក​វរសេនីយ៍ទោ ប៊ុត ស៊ី​ម៉េ​ង នាយការិយាល័យ កំពុង​ល្បាត​តាម​ដងផ្លូវ ក៏​មាន​នារី​រង​គ្រោះ​ម្នាក់ ជា​ម្ចាស់​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស បាន​ទូរ​សព្ទ​មក​លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ រាយ​កាណ៍​ថា មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​គប់​កញ្ចក់​រថយន្ត នៅ​ផ្នែក​ចំហៀង​ខាងស្តាំ​របស់​គាត់ វេលា​ម៉ោង​២០​និង​៥៥​នាទី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​ស្តុ​ប​រោងកុន​លុ​ច​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន លោក​បាន​ដាក់​កម្លាំង​ជំនាញ រង់ចាំ​ឃ្លាំមើល ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​០១​នាក់ កំពុង​យក​ដុំ​ថ្ម គប់​ទៅ​លើ​រថយន្ត​មួយ​គ្រឿង​ទៀត និង​បាន​គុប​ទៅ​លើ​ទូ ATM ស្ថិត​នៅ​ត្រង់​ចំណុច​កែង សាលា​នរោត្តម ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ភ្លាម​នោះ កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច​ផ្លូវ​ប៉ាស្ទ័រ​(៥១) ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ។

ជនសង្ស័យ​មានឈ្មោះ សុខ សុ​គ​ន្ធា​រិ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ (​ម្តុំ​សាលារៀន​នរោត្តម​) សង្កាត់​ផ្សារ​កណ្តា​លី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ