រដ្ឋនឹងចំណាយលុយ៣០០លានដុល្លារ ដើម្បីធ្វើអោយភ្នំពេញ ឈប់លិចទឹក
រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអោយដឹងកាលពីថ្ងៃទី១០ ខែមេសានេះថា សម្តេចបានអនុម័ត នូវគម្រោងមួយតម្លៃ៣០០លានដុល្លារ…
រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអោយដឹងកាលពីថ្ងៃទី១០ ខែមេសានេះថា សម្តេចបានអនុម័ត នូវគម្រោងមួយតម្លៃ៣០០លានដុល្លារ…
រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអោយដឹងកាលពីថ្ងៃទី១០ ខែមេសានេះថា សម្តេចបានអនុម័ត នូវគម្រោងមួយតម្លៃ៣០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាទឹកលិច នៅក្នុងរាជធានីភ្នំពេញ ។
សម្តេចធិបតី បានអោយដឹងបែបនេះ នៅពេលដែលសម្តេចបានធ្វើជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧត្តុនិយម ។
គម្រោងនេះ បានផ្តោតទៅលើ ២មុខព្រួញ មានទី១ ៖ ការបញ្ចៀសទឹក កុំឱ្យបុកមកក្នុងរាជធានីភ្នំពេញ និងទី២ ៖ ដោះស្រាយប្រព័ន្ធរំដោះទឹក នៅក្នុងរាជធានីភ្នំពេញ ដែលមានស្រាប់ ។
សម្តេចធិបតី បានអោយដឹងពីការតាំងចិត្ត ដើម្បីដោះស្រាយអោយបានបញ្ហាទឹកជំនន់នៅភ្នំពេញ នៅក្នុងអាណត្តិនេះ ។
គួរបញ្ជាក់ផងដែរថា ភ្នំពេញកន្លងមក ច្រើនមានទឹកលិច ជាច្រើនកន្លែង នៅពេលដែលមានភ្លៀងធ្លាក់។ ការលិចទឹកនោះបានធ្វើអោយខូចដល់ទ្រព្យសម្បត្តិប្រជាជន និងការលំបាកនៅក្នុងការធ្វើចរាចរណ៍ ផងដែរ ។
ដូច្នេះ បើសិនជាភ្នំពេញ អាចលែងមានទឹកលិច មែននោះ វានឹងផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជា ដែលរស់នៅភ្នំពេញ ៕
ដោយ ៖ សារ៉ាន់
ចែករំលែកព័តមាននេះ