រាជធានីភ្នំពេញ ៖ កម្មករកាត់ដេរម្នាក់ ត្រូវរថយន្តដឹកសិស្សសាលា កិនស្លា.ប់ ហើយស្ត្រីជាប្រពន្ធបានរងរបួស ខណៈពេលជិះម៉ូតូឌុបគ្នា មកពីមកជប់លៀងនៅរោងចក្រ ហើយធ្វើដំណើរទៅលេងកូននៅស្រុកកំណើត បានជួបគ្រោះអកុសល ។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង០៣និ៤០នាទីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅតាម បណ្ដោយផ្លូវភ្នំពេញហាណូយ កែងផ្លូវ១៩៧០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលបានស្លាប់ឈ្មោះ មាន ស៊ី ម៉ាក់ អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកស្ត្រីជាប្រពន្ធ រងរបួស មិនទាន់ស្គាល់អត្តសញ្ញាណឡើយ។ អ្នកទាំងពីរបានជិះម៉ូតូម៉ាកស៊ុយសុគីនិច ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F-2048 ។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានជិះម៉ូតូ១គ្រឿង ឌុបគ្នាធ្វើដំណើរ ក្នុងទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនលឿនល្មម ពេលមកដល់ចំណុចកើតហេតុ ជាផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្ត ដឹកសិស្ស របស់សាលា BONAMARY UNIVERSITY ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3G-3858 មួយគ្រឿង ធ្វើ ដំណើរចេញពីផ្លូវលេខ១៩៧០ ឆ្លងកាត់ទទឹងផ្លូវ។ ភ្លាមនោះ ជនរងគ្រោះ ក៏វ៉ាក់ហើយជាន់ហ្វ្រាំងបង្ខំ បណ្តាលអោយដួលហើយជនរងគ្រោះ ចូលក្រោមកង់រថយន្តកិនបែកក្បាលស្លា.ប់យ៉ាងអាណោចអធ័ម។ ចំណែកនារី ជាប្រពន្ធ បានរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះ ។
បន្ទាប់ពីកើតអ្នកបើកបររថយន្តឈ្មោះ ឯម សំណាង អាយុ២៩ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីចាត់ការតាមច្បាប់ ៕




ចែករំលែកព័តមាននេះ