ខេត្តព្រះសីហនុ ៖ លោក បូវី វង្សានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឱ្យដឹងថា ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ នៅតាមបណ្តោយផ្លូវមាត់ឆ្នេរសមុទ្រ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំលំហូរចរាចរក្នុងទិសដៅចាប់ពីឆ្នេរអូរឈើទាល ឆ្ពោះទៅឆ្នេរអូរត្រេះ ដូចខាងក្រោម ៖
-កំណាតទី1 ៖ ជាផ្លូវឯកទិស ដោយចាប់ពីចំណុចបន្ទប់ទឹកសាធារណៈទី១ រហូតដល់ប្រសព្វវិថីកោះពូឡូវ៉ៃ(ផ្លូវលេខ៣០០ – កែងដំណាក់ស្តេច)
-កំណាត់ទី2 ៖ ជាផ្លូវធ្វើចរាចរចណ៍ពីរទិស ដោយចាប់ពីចំណុចប្រសព្វវិថីកោះពូឡូវ៉ៃ (ផ្លូវលេខ៣០០ – កែងដំណាក់ស្តេច) រហូតដល់ប្រសព្វផ្លូវលេខ៨៣៧-២ (ហួសហាងកាហ្វេ BROWN ប្រមាណ ៤០០ម) ជៀសវាងការធ្វើដំណើរវាងឆ្ងាយតាមផ្លូវ 837 ក្រោយពយអូរឈើទាល
-កំណាត់ទី3 ៖ ជាផ្លូវឯកទិស ដោយចាប់ពីចំណុចប្រសព្វផ្លូវលេខ៨៣៧-២ (ហួសហាងកាហ្វេ BROWN) រហូតដល់ប្រសព្វផ្លូវលេខ៨៣៧ ។
លោកបន្តថា ការរៀបចំលំហូរចរាចរនេះ គឺចាប់អនុវត្តសាកល្បងចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះតទៅ។
លោក បូវី វង្សានិត បានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការអធ្យាស្រ័យទុកជាមុន នូវរាល់ការខ្វះខាត ឬភាពមិនពេញលេញមួយចំនួន ក្នុងការរៀបចំលំហូរចរាចរនេះ ហើយនឹងធ្វើការរៀបចំបំពេញបន្ថែម នូវរាល់កង្វះខាតនានា តាមពេលក្រោយទៀត ។ អាស្រ័យហេតុនេះ សូម សាធារណជន ទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមសហការ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ