ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្បូងពេជ្រ​ថ្លៃ​បំផុតទាំង​៧​ របស់​ពិភពលោក

4 ខែ មុន

(អន្តរជាតិ)៖ បញ្ជីឈ្មោះត្បូងពេជ្រថ្លៃបំផុតទាំង៧នៅលើពិភពលោក ដែលត្រូវបានបោះឆ្នោតដោយ Lifestyle Asia ។ ក្នុងចំណោមនោះ ពេជ្រ THE KOH-I-NOOR…

(អន្តរជាតិ)៖ បញ្ជីឈ្មោះត្បូងពេជ្រថ្លៃបំផុតទាំង៧នៅលើពិភពលោក ដែលត្រូវបានបោះឆ្នោតដោយ Lifestyle Asia ។ ក្នុងចំណោមនោះ ពេជ្រ THE KOH-I-NOOR DIAMOND ត្រូវបានគេបញ្ជាក់ថាមានតម្លៃមិនអាចកាត់ថ្លៃបាន។

១. Koh-i-Noor មានន័យថា “ភ្នំនៃពន្លឺ” ដែលត្រូវបានគេចាត់ទុកថាជាពេជ្រដែលមិនអាចកាត់ថ្លៃបានដ៏ល្បីល្បាញបំផុតនៅលើពិភពលោក។ ដំបូងឡើយ ពេជ្រនេះមានទម្ងន់ ៧៩៣ការ៉ាត់។ បន្ទាប់ពីត្រូវបានកាត់ និងប៉ូលា វាបានក្លាយជាត្បូងទម្ងន់ ១០៥.៦ ការ៉ាត់ ។

២. ត្បូងពេជ្ររកឃើញនៅអាហ្រ្វិកខាងត្បូងក្នុងឆ្នាំ១៩០៥នេះ ដើមឡើយត្បូងពេជ្រ The Cullinan មានទម្ងន់ ៣,១០៦ ការ៉ាត់ ដែលធ្វើឱ្យវាក្លាយជាពេជ្រ ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ ទោះជាយ៉ាងណាក៏ដោយ The Cullinan ត្រូវបានបំបែកទៅជាត្បូងចំនួន ១០៥ ជាមួយនឹងការកាត់ និងទម្ងន់ខុសៗគ្នា។ តម្លៃនៃពេជ្រនេះគឺប្រហែល ៤០០លានដុល្លារ នៅលើទីផ្សារ។ គ្រាប់ដ៏ធំបំផុតត្រូវបានគេហៅថា Cullinan I ដែលមានទម្ងន់ ៥៣០.២០ ការ៉ាត់ ។

៣. ត្បូងពេជ្រ Hope Diamond ជាពេជ្រពណ៌ខៀវដែលមានទំហំ ៤៥.៥៣ ការ៉ាត់ មានតម្លៃប៉ាន់ស្មានរហូតដល់ ៣៥០លានដុល្លារ ។  មនុស្សជាច្រើនជឿថាត្បូងនេះត្រូវបានគេជីកយក នៅក្នុងអណ្តូងរ៉ែ Golconda ដែលជាកន្លែងត្បូងពេជ្រ Koh-i-Noor បានបង្ហាញខ្លួន។ បន្ទាប់ពីឆ្លងកាត់ដៃជាច្រើន ពេជ្រដ៏ល្បីល្បាញត្រូវបានផ្ទេរទៅសារមន្ទីរ Smithsonian (សហរដ្ឋអាមេរិក) ក្នុងឆ្នាំ១៩៥៨ ។

៤. ត្បូងពេជ្រ De Beers Centenary ត្រូវបានគេរកឃើញនៅអណ្តូងរ៉ែ Premier (អាហ្វ្រិកខាងត្បូង) ក្នុងឆ្នាំ១៩៨៦ មានទំហំ ៥៩៩ការ៉ាត់ វាជាពេជ្រពណ៌ដ៏ធំបំផុតនៅក្នុងពិភពលោក។ បន្ទាប់មកពេជ្រ De Beers Centenary ត្រូវបានកាត់ជាដុំមានទំហំ ២៧៣.៨៥ ការ៉ាត់ ពេជ្រ​នេះ​តម្លៃប៉ាន់ស្មានប្រហែល១០០​លាន​ដុល្លារ ។

៥. CTF Pink Star គឺជាពេជ្រពណ៌ផ្កាឈូកដ៏ធំបំផុតរបស់ពិភពលោក។ ត្បូងរាងពងក្រពើត្រូវបានគេជឿថាត្រូវបានជីករកឃើញនៅក្នុងទ្វីបអាហ្រ្វិក ក្នុងឆ្នាំ ១៩៩៩។ ដំបូងឡើយពេជ្រនេះមានទម្ងន់ ១៣២ការ៉ាត់ បន្ទាប់មកមានទំហំ ៥៩.៦០ ការ៉ាត់ក្រោយពេលកាត់បំបែកចេញ និងប៉ូលាអស់រយៈពេល២ឆ្នាំ  ដែលត្រូវបានគេទិញក្នុងតម្លៃ ៧១.២ លានដុល្លារ នៅឯការលក់ជាសាធារណៈក្នុងឆ្នាំ២០១៧។ ម្ចាស់ថ្មី គឺមហាសេដ្ឋីហុងកុង Henry Cheng បានប្តូរឈ្មោះត្បូង CTF Pink Star ជាកិត្តិយសដល់ឪពុករបស់គាត់។

៦. នៅខែតុលា ឆ្នាំ២០២២ ពេជ្រ Williamson Pink Star ត្រូវបានលក់ក្នុងតម្លៃ ៥៧.៧លានដុល្លារ នៅឯការដេញថ្លៃ Sotheby’s ក្នុងទីក្រុងហុងកុង។ Williamson Pink Star មានទម្ងន់ ១១.៥៥ ការ៉ាត់ តម្លៃក្នុងមួយការ៉ាត់នៃត្បូងនេះគឺ ៥លានដុល្លារ ដែលធ្វើឱ្យវាក្លាយជាពេជ្រដ៏មានតម្លៃ។

៧. ក្នុងឆ្នាំ២០១៦ ពេជ្រ Oppenheimer Blue ត្រូវបានលក់ដោយជោគជ័យក្នុងតម្លៃ ៥៧.៥លានដុល្លារ។ ត្បូងនេះមានពណ៌ខៀវភ្លឺខុសពីធម្មតា និងមានទម្ងន់ ១៤.៦២ការ៉ាត់។ Oppenheimer Blue ត្រូវបានដាក់ឈ្មោះតាមម្ចាស់ Philip Oppenheimer ដែលធ្លាប់គ្រប់គ្រងក្រុមហ៊ុនរុករករ៉ែពេជ្រ De Beers ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ