ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដល់មុខផ្ទះ ឮសំឡេងបិទទ្វារយ៉ាងខ្លាំង លុះម្ចាស់ដើរទៅមើល ទើបដឹង និងផ្អើលឆោឡោ

3 ខែ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ ខណៈម្ចាស់ផ្ទះ​ធ្វើដំណើរពីផ្សារមកផ្ទះបម្រុងនឹងដាំបាយធ្វើម្ហូប ស្រាប់តែឮសំឡេងទ្វារ

ខេត្តប៉ៃលិន ៖ ខណៈម្ចាស់ផ្ទះ​ធ្វើដំណើរពីផ្សារមកផ្ទះបម្រុងនឹងដាំបាយធ្វើម្ហូប ស្រាប់តែឮសំឡេងទ្វារផ្ទះផ្នែកខាងក្រោយ ត្រូវបានគេបិទយ៉ាង​ពេញទំហឹង លុះម្ចាស់ចូលទៅពិនិត្យមើល ​ទើប​ដឹងថា ចោរលួចគាស់ទ្វារផ្ទះបម្រុងលួចសម្ភារ:។ តែសំណាងល្អ ដោយសារមិនទាន់បានធ្វើសកម្មភាព ត្រូវម្ចាស់ផ្ទះ​មកទាន់ពេលវេលា។

ហេតុការណ៍ចោរគាស់ទ្វារផ្ទះផ្នែកខាងក្រោយបម្រុងលួចសម្ភារៈខាងលើ​នេះ បានកើតឡើង​កាលពី​វេលាម៉ោង៤​និង១០នាទីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

តាម​ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ផល ដា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅ​ក្នុងភូមិកើតហេតុខាងលើ។

តាម​ប្រភពបន្តទៀតថា ជារៀងរាល់ថ្ងៃ ម្ចាស់ផ្ទះ​តែងតែចាក់សោបិទទ្វារចេញទៅធ្វើការលក់ដូរនៅផ្សារដូចសព្វមួយដង រហូតដល់ពេលល្ងាច ទើបត្រឡប់មកផ្ទះវិញ។ តែនៅថ្ងៃកើតហេតុ​ ពេលម្ចាស់ឈប់ចតរថយន្តនៅមុខផ្ទះ ស្រាប់តែឮសំឡេងបិទទ្វារផ្ទះយ៉ាងខ្លាំង ក៏ប្រញាប់ចាក់សោផ្នែកខាងមុខ ចូលទៅមើល ក៏ប្រទះឃើញមានការគាស់ទ្វារផ្ទះផ្នែកខាងក្រោយបម្រុង នឹង​លួចយកសម្ភារ:ផ្សេងៗ។ ចំណែកម្ចាស់ផ្ទះដើររកមើលឆែកឆេរក្នុងផ្ទះមិនបានបាត់របស់របរអ្វីនោះទេ ព្រោះប្រហែលជា ចោរកំពុងតែធ្វើសកម្មភាពគាស់ទ្វារ ស្របពេលដែលគាត់មកដល់ លុះចោរភ័យក៏បិទទ្វាររួចរត់គេចខ្លួន តែម្ដង។

ម្ចាស់ផ្ទះពិតជាមានការព្រួយបារម្ភពីសុវត្ថិភាព ទ្រព្យសម្បត្តិយ៉ាងខ្លាំង ខណ:ពេលដែលគាត់ចាក់សោចោលពេលថ្ងៃ ដោយរវល់ជាប់លក់ដូរនៅឯផ្សារ ហើយគាត់ក៏សំណូមពរឱ្យប្រជាពលរដ្ឋរស់នៅក្រុងប៉ៃលិន មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះក្រុមជនចោរកំពុងតែដើរគាស់ផ្ទះប្រជាពលរដ្ឋដែលចាក់សោទុកចោលពេលថ្ងៃ។

ចំណែកប្រជាពលរដ្ឋរស់នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ក៏មានការព្រួយបារម្ភពីការរស់នៅផងដែរ ដោយសារតែក្រុមចោរបានចូលទៅកាច់សោក.ម៉ូតូលួចនាពេលយប់ ដោយមិនខ្លាចញញើត ដោយធ្វើឱ្យពួកគាត់បាត់បង់ម៉ូតូ និងសម្ភារ:មួយចំនួន។ ចំណែកនៅតាមផ្សារព្រំ ក៏មានសកម្មភាពដាក់ថ្នាំសណ្ដំយកមាសប្រាក់ និងសម្ភារ:មួយចំនួនផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ