ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំ​អាជ្ញាធរ ត្រូវ​ក្ដាប់​សភាពការណ៍​សន្ដិសុខ និង​ចាត់វិធានការ​ទាន់​ពេលវេលា ​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី នា​ពេល​ខាង​មុខ កាន់​ខិត​ជិត​មក​ដល់ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​យកចិត្តទុកដាក់ បង្កើន​ការ​ក្កាប់​សភាពការណ៍​ពាក់ព័ន្ធ​សន្ដិសុខ ជា​ពិសេស​សកម្មភាព​ភេរវកម្ម…

រាជធានី​ភ្នំពេញ ៖ ខណៈ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី នា​ពេល​ខាង​មុខ កាន់​ខិត​ជិត​មក​ដល់ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​យកចិត្តទុកដាក់ បង្កើន​ការ​ក្កាប់​សភាពការណ៍​ពាក់ព័ន្ធ​សន្ដិសុខ ជា​ពិសេស​សកម្មភាព​ភេរវកម្ម ឧក្រិដ្ឋកម្ម ចលាចល​សង្គម ដើម្បី​ចាត់វិធានការ​បង្ការ ទប់​ស្តា​ត់ និង​បង្ក្រាប​ទាន់​ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព ។

យោង​តាម​សេចក្ដីណែនាំ​របស់​ក្រសួងមហាផ្ទៃ ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ កន្លង​មកនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យ​ដឹង​ថា ដើម្បី​ចូលរួម​សម្តែង​អំណរ​សាទរ និង​ទទួល​ស្វាគមន៍​សង្ក្រាន្ត ព្រមទាំង​រួមចំណែក​ថែរក្សា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ជាតិ ឱ្យ​បាន​គង់វង្ស ព្រម​ជាមួយនឹង​ការ​ធានា​បាន​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ជូន​ប្រជាពលរដ្ឋ​ក្នុងអំឡុងពេល នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ដ៏​មាន​អត្ថន័យ​នេះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ នា​ពេល​ខាង​មុខ ។

ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ណែនាំ​ដល់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល រាជធានី​-​ខេត្ត ត្រូវ​រៀបចំ​ដាក់​ចេញ​ផែនការ​ជាក់ស្តែង​នៅ​តាម​មូលដ្ឋាន​រៀង​ៗ​ខ្លួន និង​ណែនាំ​ដល់​អង្គភាព ពាក់ព័ន្ធ​ក្រោម​ឱវាទ​ឱ្យ​បង្កើន​ស្មារតី​ម្ចាស់​ការ​ក្នុង​ការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សង្គម ដើម្បី​ធានា​សុវត្ថិភាព និង​បង្ក​បរិយាកាស​ល្អ​ប្រសើរ ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ មក​ចូលរួម​លេង​កម្សាន្ត​បាន​ច្រើន​កុះករ ប្រកបដោយ​ភាព សប្បាយ​រីករាយ និង​មហោឡារិក ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។

ជាង​នេះ ឯកឧត្តម បាន​លើក​ឡើង​ថា ត្រូវ​យកចិត្តទុកដាក់​បង្កើន​ការ​ក្តាប់​សភាពការណ៍ ពាក់ព័ន្ធ​សន្តិសុខ ជា​ពិសេស​សកម្ម ភាព ភេរវកម្ម ឧក្រិដ្ឋកម្ម ចលាចល​សង្គម និង​សកម្មភាព​ប ង្ក​ហានិភ័យ​ផ្សេង​ៗ​ទៀត ដើម្បី​ចាត់វិធានការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ទាន់​ពេល វេលា​ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​បង្កើន​ការ​យកចិត្តទុកដាក់​លើ​គោលដៅ​ប្រមូលផ្តុំ​ទេសចរ វត្ត​អារាម និង​រមណីយដ្ឋាន​នានា ជាដើម​។ ត្រូវ​ចាត់តាំង​ផ្សព្វផ្សាយ​ឱ្យ​បាន ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ អង្គភាព​រដ្ឋ គ្រឹះស្ថាន​ឯកជន និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​លើកកម្ពស់​ស្មារតី​ប្រុង​ប្រយ័ត្ន ក្នុង​ការ​បង្ការ​គ្រោះថ្នាក់​ដោយ អគ្គិភ័យ​ជាយថាហេតុ ដែល​បណ្តាល​មក​ពី​ការ​ដុត​ទៀន​ធូប ភ្លើងចង្ក្រាន ការ​ឆ្លង​ចរន្តអគ្គិសនី ឬ​ការ​ប្រើប្រាស់​សារធាតុ​ងាយ​ឆេះ​ផ្សេង​ៗ ព្រមទាំង​ផ្សព្វផ្សាយ​ហាមឃាត់​ការ ដុត​ផាវ និង​ការ​ប្រើប្រាស់​អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ ដែល​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​បង្ក​ភាព អនាធិបតេយ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ របៀបរៀបរយ​សង្គម ព្រមទាំង​បង្ក​ការ​ភ័យ​ខ្លាច ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម ស សុខា ក៏​បាន​ត្រូវ​ជំរុញ និង​ចាត់តាំង​អនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» ឱ្យ​បាន​សកម្ម​ផុលផុស ជា​ពិសេស​ការ​ផ្សព្វផ្សាយ​អប់រំ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​គ្រឿងញៀន​ខុសច្បាប់ ល្បែងស៊ីសង​គ្រប់​ប្រភេទ សុវត្ថិភាព​ចរាចរណ៍ ព្រមទាំង​បន្ត​យកចិត្តទុកដាក់ គ្រប់គ្រង​ឱ្យ​បាន​ហ្មត់ចត់ នូវ​គ្រប់មុខ​សញ្ញា និង​ក្មេង​ទំនើង​នៅ​តាម​សហគមន៍ ភូមិ​-​ឃុំ​-​សង្កាត់ ដើម្បី​បំបាត់​ប្រសិទ្ធភាព​ជា​មុន ដោយ​មិន​ទុក​ឱ្យធ្វើ​សកម្មភាព​បង្ក​អសន្តិសុខ ឬ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​បង្ក​មហន្តរាយ​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ​-​ឯកជន​។ ធ្វើការ​អំពាវនាវ​ដល់​សប្បុរសជន និង​ចាត់តាំង​គណៈប្រតិភូ​នាំ​យក​អំណោយ​ជា​សម្ភារៈ ថវិកា និង​គ្រឿង​ឧបភោគបរិភោគ​ផ្សេង​ៗ ចុះ​សួរសុខទុក្ខ​យុទ្ធ​ជន យុទ្ធ​នារី និង​មន្ត្រីរាជការ​មាន​ជំងឺ និង​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ មណ្ឌល​សុខភាព ឬ​គេហដ្ឋាន ព្រមទាំង​ជន​ពិការ កុមារ​កំព្រា​នៅ​តាម​មណ្ឌល ប្រជាពលរដ្ឋ​ក្រី ក្រ​នៅ​តាម​មូលដ្ឋាន​ដែល​ជួប​ប្រទះ​ការ ខ្វះខាត និង​ចាស់ព្រឹទ្ធាចារ្យ​គ្មាន​ទីពឹង ដើម្បី​ជា​ការ​លើក ទឹកចិត្ត និង​លើកកម្ពស់​វប្បធម៌ និង​ស្មារតី​ជួយ​គ្នា ទៅ​វិញ​ទៅ​មក​ក្នុង​គ្រា​មាន​គ្រោះអាសន្ន និង​ទុក្ខ​លំបាក ៕

អត្ថបទសរសេរ ដោយ