ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យានយន្ត​គ្រប់​ប្រភេទ បើក​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ (​វាល​រេញ​-​ត្រពាំងរ​ពៅ​) មិន​ពិបាក​ដូច​មុន​ទេ

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ មុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី មក​ដល់ គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២៤​នេះ យានយន្ត​គ្រប់​ប្រភេទ អាច​បើកបរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ (​វាល​រេញ​-​ត្រពាំងរ​ពៅ​)…

ខេត្ត​ព្រះ​សីហ​នុ ៖ មុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី មក​ដល់ គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២៤​នេះ យានយន្ត​គ្រប់​ប្រភេទ អាច​បើកបរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ (​វាល​រេញ​-​ត្រពាំងរ​ពៅ​) ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​ដោយ​មិនសូវ​ពិបាក​ដូច​មុន​ទៀត​ទេ ក្រោយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ធ្វើការ​ជួសជុល សម្រួល​បណ្តោះអាសន្ន ។

បើ​តាម​លោក បូ​រី វង្ស​សា​និត្យ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រាប់​ថា បច្ចុប្បន្ន​យានយន្ត បើកបរ​ឆ្លងកាត់​កំណាត់​ផ្លូវ ប្រវែង​២០​គីឡូម៉ែត្រ​នេះ ពី​វាល​រេញ ទៅ​ដល់​ត្រពាំងរ​ពៅ អាច​ប្រើ​ពេល​ត្រឹម ២០​នាទី ឬ​យូរ​បំផុត ៣០​នាទី​ប៉ុណ្ណោះ ។

ជាមួយ​គ្នា​នេះ លោក​ប្រធាន​មន្ទីរ ក៍​អំពាវនាវ​ដល់​អ្នកបើកបរ​រ​យន្ត​តូច​ធំ កុំ​ឲ្យ​បើក​លឿន​ពេក ដើម្បី​កាត់​បន្ថយ​ធូលី ដី​ហុយ​នា​រដូវប្រាំង​នេះ និង​សុំ​ការ​យោគយល់​ពី​ពលរដ្ឋ ដែល​រស់នៅ​សងខាង​ផ្លូវ រង​ផល​ប៉ះពាល់​ពី​ធូលី​ដី​ហុយ​នេះ នៅ​ពេល ដែល​មាន​រថយន្ត​បើក​ឆ្លងកាត់ ។

លោក​ប្រធាន​មន្ទីរ ថ្លែង​បន្ត​ថា ដោយ​បានការ​អនុញ្ញាត​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ការ​យកចិត្តទុកដាក់​ពី​លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ ផ្នែក​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ​ខេត្ត នឹង​ជួសជុល​មើលថែ​ទាំ ជា​ប្រចាំ រហូត​ដល់​មានការ​ជួសជុល​ស្ថាបនា​ផ្លូវការ នៅ​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ