ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីចេញពី​ធ្វើការ​សំណង់​អត់​ចូល​ផ្ទះ​ បែរលួច​ចូល​ខារ៉ាអូខេ ប្រពន្ធ​នាំ​កូន​មក​ចាំ​ផ្អើល

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ធ្វើការ​សំណង់​ក៏​ឆ្លៀត​ចូល​ខារ៉ាអូខេ លុះ​ប្រពន្ធ​ចាំ​យូរ​ពេក ក៏​បីកូន​មក​រង់ចាំ​នៅ​មុខ​ខារ៉ាអូខេ​តែ​ម្តង ដែល​ហេតុការណ៍​នេះ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ពេល​ពួក​គេ​ជួប​គ្នា​ក៏​ផ្ទុះ​ជម្លោះ​ប្រាវ កាលពី​វេលា​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ធ្វើការ​សំណង់​ក៏​ឆ្លៀត​ចូល​ខារ៉ាអូខេ លុះ​ប្រពន្ធ​ចាំ​យូរ​ពេក ក៏​បីកូន​មក​រង់ចាំ​នៅ​មុខ​ខារ៉ាអូខេ​តែ​ម្តង ដែល​ហេតុការណ៍​នេះ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ពេល​ពួក​គេ​ជួប​គ្នា​ក៏​ផ្ទុះ​ជម្លោះ​ប្រាវ កាលពី​វេលា​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២៤ ស្ថិត​នៅ​ខារ៉ាអូខេ​មួយ​កន្លែង ស្ថិត​នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ពី​ស្ត្រី​ម្នាក់​ត្រូវជា​ប្រពន្ធ​បុរស​ខាងលើ​បាន​និយាយ​ប្រាប់​ថា ប្តី​របស់​គាត់​ជា​មនុស្ស​កំពូល​ខូច​ដើរ​លេង​ចូល​ចិត្ត​សប្បាយ ។ នៅ​មុន​ពេល​កើតហេតុ ប្តី​គាត់​ទៅ​ធ្វើការ​សំណង់ គាត់​បាន​ខ​ល​សួរនាំ​ប្តី​គាត់​បាន​ឆ្លើយ​ថា កំពុង​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ ។ បន្ទាប់​មក ក៏​បីកូន​ដើរ​រក ក៏​ប្រទះ​ឃើញ​ម៉ូតូ​ប្តី​គាត់​ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 1J-3960 នៅ​ក្នុង​ហាង​ខារ៉ាអូខេ គាត់​ខ​ល​ជា​ច្រើន​ដង តែ​មិន​ចូល ម្ល៉ោះហើយ​មាន​តែ​រង់ចាំ​ប្តី​ចេញពី​ខារ៉ាអូខេ​តែ​ម្តង ។

ស្ត្រី​ជា​ប្រពន្ធ​មក​ចាំ​ប្តី​បាន​និយាយ​ប្រាប់​ទៀត​ថា គាត់​មក​ចាំ​ប្តី​គាត់​តាំងពី​ម៉ោង​៨​មក​ម្ល៉េះ ដោយ​រង់ចាំ​អស់​ជា​ច្រើន​ម៉ោង ។ លុះ​បន្ទាប់​មក ដោយ​ឃើញ​អ្នក​សារព័ត៌មាន​មក​ថត​ផ្សព្វផ្សាយ​ច្រើន​ពេក សន្តិសុខ​ហាង​ខារ៉ាអូខេ​បាន​ហៅ​ប្តី​មក​ជួប​មានអី​ត្រូវ​ប៉ុន្មាន​ដៃ​របស់​ប្រពន្ធ​វិញ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ប្រាប់​ទៀត​ថា នៅ​ថ្ងៃមុន ធ្លាប់​យក​កងដៃ​យក​ទៅ​លក់​ចូល​ក្លិប​ម្តង​រួច​មក​ហើយ ដោយ​គាត់​វាយ​ប្តី​គាត់​ម្តង​ផង​ដែរ ដោយ​ប្រាប់​គាត់​ថា ឈប់​ហើយ មិន​ទាន់​បាន​ប៉ុន្មាន​ផង លួច​ចូល​ខារ៉ាអូខេ​ទៀត ។

ក្រោយ​ពេល​កើតហេតុ ពេល​សន្តិសុខ​ហាង​ខារ៉ាអូខេ​ហៅ​បុរស​ជា​ប្តី​ចេញ​មក​ភ្លាម​ៗ​នោះ ប្រពន្ធ​វាយ​ត្រូវ​ប៉ុន្មាន​ដៃ​ហើយ​ឌុ​ប​ប្តី​នឹង​កូន​ត្រឡប់​ទៅ​ផ្ទះ​បាត់ ។

អត្ថបទសរសេរ ដោយ