ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សប្អូន BLACKPINK បង្ហាញខ្លួនជាថ្មី តែពុំសូវជោគជ័យក្នុងតារាងចំណាត់ថ្នាក់ចម្រៀងកូរ៉េ

3 ខែ មុន

(សេអ៊ូល)៖ BabyMonster ទើបតែត្រលប់មកវិញជាមួយ MV “Sheesh” ជាមួយនឹងសមាជិក៧រូប ប៉ុន្តែបទចម្រៀងនេះទទួលរងការរិះគន់ និងពុំមានចំណាត់ថ្នាក់ខ្ពស់នៅលើតារាងតន្ត្រីកូរ៉េទេ។ ក្រុមចម្រៀង BabyMonster…

(សេអ៊ូល)៖ BabyMonster ទើបតែត្រលប់មកវិញជាមួយ MV “Sheesh” ជាមួយនឹងសមាជិក៧រូប ប៉ុន្តែបទចម្រៀងនេះទទួលរងការរិះគន់ និងពុំមានចំណាត់ថ្នាក់ខ្ពស់នៅលើតារាងតន្ត្រីកូរ៉េទេ។

ក្រុមចម្រៀង BabyMonster បានបង្ហាញខ្លួនជាលើកដំបូងក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយនឹង MV បទ Batter Up ។

បទ Sheesh បានបើកក្បាលភ្លេងជាមួយនឹងសំលេងដ៏ទាក់ទាញ សំឡេងព្យាណូ និងបទភ្លេងដែលគួរឱ្យជាប់ចិត្ត ទោះជាយ៉ាងណាក៏ដោយពីការបន្ទរបទចម្រៀង លើកពាក្យ “sheesh” ម្តងហើយម្តងទៀត មហាជនលើកឡើងថាស្តាប់ទៅហួសសម័យ មិនទាក់ទាញ។ ប៉ុន្តែក៏មានផ្នែកផ្សេងទៀតជាច្រើននៃបទចម្រៀងដែឡបានបំពេញចិត្តទស្សនិកជនភាគច្រើនដែរ ដូចជាការរ៉េបរបស់ Ahyeon, Ruka និង Asa គឺគួរអោយចាប់អារម្មណ៍។

BABYMONSTER ធ្វើ​បាន​ល្អជាមួយ​នឹង​ចំនួនទស្សនាក្នុង YouTube ដែលកើន​ឡើង​យ៉ាង​ឆាប់​រហ័ស ដោយ MV Sheesh ឈានដល់ ២លាន views បន្ទាប់ពីត្រឹមតែមួយម៉ោងដំបូង និងលើសពី១៥លានviews បន្ទាប់ពី ១៥ម៉ោងនៃការបញ្ចេញ និងមកទល់ពេលនេះបានឈានដល់៣០លានviewsហើយ។

ទោះជាយ៉ាងណាក៏ដោយ Sheesh ធ្វើពុំបានល្អនៅលើតារាងតន្ត្រីឌីជីថលក្នុងស្រុក។ គិតត្រឹមម៉ោងថ្ងៃទី០១ ខែមេសា (ម៉ោងនៅកូរ៉េ) បទចម្រៀង Sheesh បានឈានដល់លេខ ១៥០ តារាងតន្រ្តី Genie និង លេខ១០០ ក្នុងតារាងBugs ប៉ុណ្ណោះ ហើយមិនបានបង្ហាញខ្លួននៅលើតារាង MelOn Top១០០ ទេ។

ប្រភពព័ត៌មានបាននិយាយទៀតថាស្ថានភាព​បច្ចុប្បន្ន​របស់​ក្រុម​BABYMONSTER ​គឺគួរឱ្យបារម្ភ ព្រោះពួក​គេ​បាន​ចេញ​បទ​ចម្រៀង​ចំនួន ៣ បទ​ហើយ ប៉ុន្តែ​មិន​បាន​ជោគជ័យ​ទាំង​អស់ក្នុងតារាងចម្រៀងកូរ៉េ។ គួរបញ្ជាក់ផងដែរថា ក្នុងពេលជាមួយគ្នាក្រុមថ្មីរបស់ HYBE គឺ ILLIT ក៏បានបង្ហាញខ្លួនជាមួយនឹងបទចម្រៀង Magnetic ផងដែរ ។ ផ្ទុយពីស្ថានភាពរបស់ BabyMonster ក្រុម ILLIT កំពុងឈរលើចំណាត់ថ្នាក់ល្អនៅលើតារាង បច្ចុប្បន្នពួកគេជាប់ចំណាត់ថ្នាក់ទី៤ នៅលើតារាតន្រ្តី Melon, ទី៦ នៅលើ Genie, ទី១ នៅលើ Bugs ។

ទីផ្សារ​ក្រុម​ចម្រៀង​នារី Kpop បច្ចុប្បន្ន​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក្នុង​នោះ IVE, NewJeans, Le Sserafim, aespa, (G)I-DLE ជា​ឈ្មោះ​ដែល​លេចធ្លោ​បំផុត។ Le Sserafim និង (G)I-DLE កំពុងទទួលបានតំណែងខ្ពស់នៅលើតារាងជាមួយនឹងបទចម្រៀងថ្មីរបស់ពួកគេ។ ទន្ទឹមនឹងនេះដែរ aespa និង NewJeans គ្រោងនឹងបញ្ចេញផលិតផលថ្មីនៅក្នុងខែឧសភា។

អ្នកជំនាញលើកឡើងថាដូច្នេះហើយ ប្រសិនបើ BabyMonster បន្តជ្រើសរើសតន្ត្រីដែលរងការរិះគន់ដូចពេលនេះ នោះក្រុមនឹងងាយធ្លាក់ក្នុងស្ថានភាពដូចគ្នានឹង NMIXX របស់ JYP Entertainment ដែរ។ ទោះបីជាមកពីក្រុមហ៊ុនធំ និងមានទេពកោសល្យក៏ដោយ ក៏ NMIXX បច្ចុប្បន្នស្ទើរតែត្រូវគេបំភ្លេច បើធៀបនឹងក្រុមតារាដែលបង្ហាញខ្លួនក្នុងពេលតែមួយ។ បទចម្រៀងរបស់ NMIXX ជារឿយៗត្រូវបានរិះគន់ថាពិបាកស្តាប់ ដូច្នេះពួកគេមិនអាចប្រកួតប្រជែងក្នុងផ្នែកតន្ត្រីឌីជីថលបានទេ៕ ប្រភព៖ Zing News/ kpophit

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ