ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ​សម្រុកចូល​មក​កម្ពុជា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខាងមុខ

3 ខែ មុន
  • បាត់ដំបង

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ បាន​សម្រុកចូល​មក​កម្ពុជា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នៅ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៤ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។ក្នុង​ឱកាស​ស្វាគមន៍ និង​សម្របសម្រួល​ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ឃើញ​វត្តមាន​ឯកឧត្តម…

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ បាន​សម្រុកចូល​មក​កម្ពុជា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នៅ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៤ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។
ក្នុង​ឱកាស​ស្វាគមន៍ និង​សម្របសម្រួល​ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ឃើញ​វត្តមាន​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និង​លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​អភិបាលរង​ខេត្ត និង​ក្រុង​។

លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បាន​ប្រាប់​ថា ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​សម្រុកចូល​មក​កម្ពុជា​តាម​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​រយៈពេល​ជិត​១​ស​ប្តា​ហ៍​មក​ហើយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដើម្បី​មក​ជួបជុំ​ក្រុម​គ្រួសារ ។ លោក​បាន​បញ្ជាក់​ថា ក្រោយ​ពលករ​ខ្មែរ​សម្រុក​ចូល​កម្ពុជា​តាម​ច្រុ​ក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ឯកឧត្តម។

អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​រួម​កម្លាំង​នគរបាល​អន្តោប្រវេសន៍​បាន​ធ្វើការ​សម្របសម្រួល និង​ស្វាគមន៍ និង​ជូន​អាហារ​សម្រន់​មាន​នំប៉័ង​១ ទឹក​សុទ្ធ​១​ដប ក្រ​ម៉ា​១ បើ​ប្រៀប​ទៅ​រៀង​រាល់​ឆ្នាំ​ពលករ​កម្ពុជា​ចូល​មក​កម្ពុជា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​មិន​តិច​ជាង​១០​ម៉ឺន​នាក់​ទេ ។

ឯកឧត្តម អ៊ុំ រាត្រី បាន​បញ្ជាក់​ថា នៅ​ពេល​ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ឆ្នាំ​២០២៤ ក្នុង​នាម​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​បាន​ធ្វើការ​សម្របសម្រួល​ជាមួយ​ភាគី​ថៃ​ច្រក​ខ្ល​ង​ឡឹ​ក ដើម្បី​ពលករ​ខ្មែរ​ចួ​ល​មក​កម្ពុជា តាម​ច្រក​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត​បាន​ងាយស្រួល និង​ឆាប់ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា ជា​ការ​ឆ្លើយ​តប​តាម​សំណូមពរ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រៈ​រាជ​ណា​ចក្រ​កម្ពុជា ដើម្បី​សម្របសម្រួល​ដល់​ការ​វិល​ត្រលប់​មក​ស្រុក​កំណើត​​របស់​ពលរដ្ឋ​កម្ពុជា​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ រាជរដ្ឋាភិបាល​ថៃ​តាម​រយៈ​ក្រសួងមហាផ្ទៃ​ថៃ​បាន​អនុញ្ញាត​លើកលែង​តម្លៃ​សេវា​អនុញ្ញាត​ចេញ​-​ចូល​(Re-Entry Pemit)​សម្រាប់​បងប្អូន​ពលករ​កម្ពុជា​ដែល​ធ្វើ​ដំណើរ​ចេញ​-​ចូល​ប្រទេស​ថៃ ចាប់ពី​ថ្ងៃ​ទី​០១ ខែមេសា ដល់​ថ្ងៃ​ទី​១៥ ឧសភា ឆ្នាំ​២០២៤​។

ឯកឧត្តម អ៊ុំ រាត្រី បាន​បញ្ជាក់​ថា ការ​លើកលែង​តម្លៃ​សេវា​នេះ​គឺ​សម្រាប់​ពលករ​កម្ពុជា​ដែល​មាន​លិខិតឆ្លងដែន និង​លិខិត​ធ្វើ​ដំណើរ​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​បរទេស​(TD)​និង​មាន​ទិដ្ឋាការ​ការ​ងារ​(Nom-immigration L-A Visa)​ដែល​មាន​សុពលភាព​ក្រោយ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤​រួម​ទាំង​កូន​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​ដែល​ទទួល​បានការ​វាយ​ត្រា​ប្រភេទ​អ្នក​ក្នុង​បន្ទុក និង​អនុញ្ញាត​អោយ​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​មាន​សុពលភាព​ក្រោយ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ