ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែរឿងគំនុំ ! ចាប់បានហើយជនដៃដល់បា.ញ់សម្លា.ប់បុរសម្នាក់នៅផ្លូវជាតិលេខ៣ ស្រុកសំរោង ខេត្តតាកែវហើយ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​ឃា​.​ត​កម្ម​បា​.​ញ់​ស​ម្លា​.​ប់​បុរស​ម្នាក់ នៅ​ផ្លូវជាតិ​លេខ​៣ ស្រុក​សំរោង ខេត្តតាកែវ ព្រោះ​រឿង​គំនុំ ពេល​នេះ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រើ​ពេល​មិន​ដល់​២៤​ម៉ោង ស្រាវជ្រាវ​បង្ក្រាប​បាន​ជន​ដៃដល់​ហើយ…

រាជធានី​ភ្នំពេញ ៖ ករណី​ឃា​.​ត​កម្ម​បា​.​ញ់​ស​ម្លា​.​ប់​បុរស​ម្នាក់ នៅ​ផ្លូវជាតិ​លេខ​៣ ស្រុក​សំរោង ខេត្តតាកែវ ព្រោះ​រឿង​គំនុំ ពេល​នេះ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រើ​ពេល​មិន​ដល់​២៤​ម៉ោង ស្រាវជ្រាវ​បង្ក្រាប​បាន​ជន​ដៃដល់​ហើយ ។ ចំពោះ​ករណី​ខាងលើ​កើតឡើង​នៅ​វេលា​ម៉ោង​១៩ ៖ ៣៥​នាទី នៅ​ចំណុច​លើ​ដងផ្លូវ​ជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ លេខ​៥៧-៥៨ ស្ថិត​នៅ​ក្នុងភូមិ ត្រពាំង​ឃ្លោក ឃុំ ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ។ នេះបើតាមនាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ ។

បង្ក​ឡើង​ដោយ​ជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​រថយន្ត​ម៉ាក​កូរ៉េ ពណ៌​ស (​ប្រហែល​មួយ​តោន​កន្លះ​) ស្រប​ទិស​គ្នា លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បើក​វ៉ា​ជែង​មក​កាក់​ឈប់ រថយន្ត​មួយ​គ្រឿង​តូ​រី​ស ពណ៌​ស្លេ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2K-8528 បើកបរ​ដោយ​ជន​រង​គ្រោះ​ឈ្មោះ ឡេ​ង កាក់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​តាំងក្រសាំង (​រាជធានី​ភ្នំពេញ​) ឲ្យ​ឈប់​រួច​ធ្វើ​សកម្មភាព​ទាញ​កាំ​ភ្លើ​.​ង​ខ្លី​បា​.​ញ​មក​លើ​ជន​រង​គ្រោះ​ត្រូវ​ចំនួន​៣​គ្រា​.​ប់​បណ្តាល​ឲ្យ​ដួល​សន្ល​.​ប់​នៅ​កន្លែង​កើតហេតុ ។

រួច​ជនសង្ស័យ​បាន​បើករថយន្ត​គេចខ្លួន​បាត់ ទៅ​ទិស​ខាងជើង ចំណែក​ជន​រង​គ្រោះ​សមត្ថកិច្ច​ខេត្តតាកែវ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំពោះ​វត្ថុ​តាង​សមត្ថ​កិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន នៅ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង​១១៖៣០​នាទី ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ អគ្គស្នងការ​រង​ទទួល​ផែន និង​ទទួល​ដឹកនាំ​នាយកដ្ឋាន និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ។

លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែវ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ប្រើ​រយ​:​ពេល​១៨​ម៉ោង​រហូត​កំណត់​បាន​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ និង​ឈាន​ទៅ​ដល់​ការ​ឃាតខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឌី​ត និមល អាយុ​៣៥​ឆ្នាំ ភេទ​ប្រុស មុខរបរ​អាជីវករ (​បោះ ដុំ ប៊ី​ចេ​ង​) នៅ​ចំណុច​ផ្លូវ​ឧកញ៉ា​ឌួ​ង ងៀប កែង​ផ្លូ​ង​វែង​ស្រេង ស្ថិត​ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​នាយកដ្ឋាន​នគរ​បាន​ព្រហ្មទណ្ឌ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ