ស្ត្រីម្នាក់កំពុងរង់ចាំបោះត្រាប៉ាស្ព័រទៅថៃ ស្រាប់តែមានអាការៈមិនស្រួលផ្អើលច្រកទ្វារអន្តរជាតិប៉ោយប៉ែត
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជនជាតិថៃម្នាក់អាចកើតខ្យល់គរ ខណៈពេលកំពុងអង្គុយរង់ចាំបោះ
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជនជាតិថៃម្នាក់អាចកើតខ្យល់គរ ខណៈពេលកំពុងអង្គុយរង់ចាំបោះ
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជនជាតិថៃម្នាក់អាចកើតខ្យល់គរ ខណៈពេលកំពុងអង្គុយរង់ចាំបោះត្រាលើលិខិតឆ្លងដែនចេញទៅថៃវិញជាមួយប្ដី ស្រាប់តែនាងមានអាការៈប្រកា.ច់ខាំធ្មេញ ផ្អើលប្រជាពលរដ្ឋជួយសង្គ្រោះបឋម ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅពេលគាត់ទៅបោះត្រាប័ណ្ណព្រំដែនចេញទៅថៃ ស្រាប់តែឃើញស្ត្រីជនជាតិថៃម្នាក់អាយុប្រមាណ៣០ឆ្នាំនៅជាមួយប្ដី អាចរង់ចាំបោះត្រាលិខិតឆ្លងដែនចេញទៅថៃ ។ ខណៈពេលអង្គុយរង់ចាំ ស្រាប់តែស្ត្រីជនជាតិថៃបានប្រកាច់ខាំធ្មេញ ហើយត្រូវបានប្រជាពលរដ្ឋខ្មែរនៅក្បែរនាំគ្នាជួយសង្គ្រោះបឋម ដោយអ្នកខ្លះយកស្លាបព្រាដែកដាក់ក្នុងមាត់ កុំឱ្យនាងខាំអណ្ដាត ហើយខ្លះទៀតជួយរឹតដើមទ្រូង និងច្របាច់ដៃជើងឱ្យដឹងខ្លួន ដោយរង់ចាំរថយន្តសង្គ្រោះមកទទួលយកទៅមន្ទីរពេទ្យខាងទឹកដីកម្ពុជា។
តាមប្រភពពីប្រជាពលរដ្ឋបានបន្តថា ដោយរង់ចាំរថយន្តសង្គ្រោះយូរពេក ហើយស្ថានភាពអាការៈរបស់ស្ត្រីជនជាតិថៃរូបនោះ ដូចជាបានធូរស្បើយបន្តិច ដោយមានការសម្របសម្រួលពីកម្លាំងនគរបាលអន្តោប្រវេសន៍ផ្នែកវីសារ និងរទេះរុញ ហើយប្ដីរបស់ស្ត្រីជនជាតិថៃនោះក៏បានរុញរទេះយកប្រពន្ធចូលក្នុងទឹកដីថៃយ៉ាងប្រញាប់ប្រញាល់។
កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឱ្យដឹងថា ស្ត្រីជនជាតិដែលរង់ចាំបោះត្រាលើលិខិតឆ្លងដែន ហើយមានអាការៈប្រកា.ច់ខាំធ្មេញខាងលើ អាចជាជំងឺប្រចាំកាយរបស់នាង ឬកើតខ្យល់គ ព្រោះពួកគាត់២នាក់ប្ដីប្រពន្ធអាចអ្នកធ្វើការងារក្នុងកាស៊ីណូ ដោយអត់ងងុយទើបកើតខ្យល់គបែបនេះ ។
កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតក៏បានអគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានជួយសង្គ្រោះបឋមដល់ស្ត្រីថៃខាងលើផងដែរ ៕
ចែករំលែកព័តមាននេះ