ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សុំ​លុយ​ម្តាយ​មិន​បាន កូនប្រុស​ទាញ​កាំបិត ញញួរ​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ និង​គំរាម​សម្លា.ប់​ម្តាយ

4 អាទិត្យ មុន

ខេត្តកំពង់ស្ពឺ ៖ យុវជន​ចិត្ត​ស្លុយ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ធ្វើការ​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ម្តាយ ដោយសារ​តែ​កូនប្រុស​ចិត្ត​ស្លុយ ខឹង​សុំ​លុយ​ចំនួន​៥​ម៉ឺន​រៀល ពី​ម្តាយ​មិន​បាន ទើប​ហ៊ាន​ស្ទុះ​ទៅ​ទាញ​កាំបិតប៉័ងតោ និង​ញញួរ…

ខេត្តកំពង់ស្ពឺ ៖ យុវជន​ចិត្ត​ស្លុយ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ធ្វើការ​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ម្តាយ ដោយសារ​តែ​កូនប្រុស​ចិត្ត​ស្លុយ ខឹង​សុំ​លុយ​ចំនួន​៥​ម៉ឺន​រៀល ពី​ម្តាយ​មិន​បាន ទើប​ហ៊ាន​ស្ទុះ​ទៅ​ទាញ​កាំបិតប៉័ងតោ និង​ញញួរ វាយ​កាប់​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង ថែម​ទាំង​គំរាម​សម្លាប់​ម្តាយ​ចោល​ទៀត​ផង ។

ហេតុការណ៍​នគរបាល​ឃាត់ខ្លួន​កូនប្រុស​ចិត្ត​ស្លុយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​គំរាម​សម្លាប់​ម្តាយ​ខាងលើ​នេះ បាន​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤ នៅ​ក្នុងភូមិ​ដែកភ្លើង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ស្រុក​សំរោង​ទង បាន​ប្រាប់​ឱ្យ​ដឹង​ថា យុវជន​ម្នាក់​នេះ​មានឈ្មោះ រាយ សង្ហា ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​ត្រូវជា​កូនបង្កើត​) ករណី​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដោយ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ សុខ ខន ភេទ​ស្រី អាយុ​៥៥​ឆ្នាំ (​ត្រូវជា​ម្តាយ​របស់​ជន​បង្ក​) រស់នៅ​ភូមិ​ដែកភ្លើង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ដដែល បាន​បន្ត​ថា បានជា​ម្តាយ​ដាច់​ចិត្ត​ដាក់​ពាក្យបណ្តឹង​នេះ ដោយសារ​ឈ្មោះ រាយ សង្ហា ជា​កូន បាន​សុំ​លុយ​ពី​គាត់​(​ម្តាយ​) ចំនួន​៥០,០០០​រៀល (​ប្រាំ​ម៉ឺន​រៀល​) ប៉ុន្តែ​គាត់​ជា​ម្តាយ គ្មាន​លុយ​ឱ្យ​នោះ​ទេ​។ ពេល​នោះ កូន​សង្ហា មានការ​ខឹង​ក្រោធ​យ៉ាង​ខ្លាំង ក៏​បាន​ស្ទុះ​ទៅ​យក​ញញួរ វាយដំ​បូល សំយាប និង​ជញ្ជាំង​ផ្ទះ បណ្តាល​ឱ្យ​រង​ការ​ខូចខាត រហែក​ស័ង្កសី ដំបូលផ្ទះ​ចំនួន​៤​សន្លឹក បាក់​ឈើ​ផ្ទោង​សំយាប​មុខ​ផ្ទះ​អស់​ចំនួន ៤​ដើម រួច​កូនប្រុស​រូប​នោះ​បាន​យក​ដាវ​កាប់​ដើម​ល្ហុង​រង​ការ​ខូច​ខា​ច​ចំនួន​១​ដើម និង​គំរាម​សម្លាប់​ម្តាយ​ថែម​ទៀត​ផង ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្តាយ នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤ កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ឃុំ​រលាំងគ្រើល បាន​ហៅ​ឈ្មោះ រាយ សង្ហា មក​សួរនាំ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច យុវជន​ខាងលើ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​ពិតប្រាកដ​មែន​។

ករណី​នេះ ឈ្មោះ សុខ ខន (​ម្តាយ​) បាន​ដាក់​ពាក្យបណ្តឹង សូម​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​ច្បាប់ ។ បច្ចុប្បន្ន យុវជន​ចិត្ត​ស្លុយ​ខាងលើ​នេះ ត្រូវ​បាន​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ