ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​មាតុភូមិនិវត្តន៍​ពី​ទីក្រុង​ប៉េ​កាំ​ង បន្ទាប់​ពី​បាន​ពិនិត្យ និង​ព្យាបាល​ព្រះរាជ​សុខភាព

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សម្តេចព្រះ​មហាក្សត្រី…

រាជធានី​ភ្នំពេញ ៖ ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ បាន​យាងមាតុភូមិនិវត្តន៍​ពី​ទីក្រុង​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន បន្ទាប់​ពី​បាន​ពិនិត្យ និង​ព្យាបាល​ព្រះរាជ​សុខភាព ។

កាលពី​នា​រសៀល​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៤ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​យាង​មាតុភូមិនិវត្តន៍​ពី​ទីក្រុង​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន បន្ទាប់​ពី​បាន​ពិនិត្យ និង​ព្យាបាល​ព្រះរាជ​សុខភាព ។

យាង និង​អញ្ជើញ​ទទួល​ព្រះរាជ​ដំណើរ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្ដេចព្រះ​វររាជ​មាតា​ជាតិខ្មែរ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ឱកាស​នោះ រួម​មាន សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​, សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ព្រឹទ្ធ​សមាជិក​រដ្ឋសភា​, សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​, សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី សម្ដេច​ក្រឡាហោម ស ខេ​ង ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ព្រមទាំង សម្ដេច ឯកឧត្តម លោក​ជំទាវ ជា​ឥស្សរ​ជនជាតិ ព្រះ​ញាតិវង្ស និង​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​ផង​ដែរ ។

ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ជាទី​គោរព​សក្ការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត ស្ដេច​យាង​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព​តាម​កាលបរិច្ឆេទ​ទូល​ថ្វាយ​ដោយ​ក្រុម​វេជ្ជបណ្ឌិត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ