ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Fu Zi សត្វសុនខ ខ្លួនខ្លី ជើងខ្លីដ៏គួរឱ្យស្រលាញ់មួយនេះ បានក្លាយជាប៉ូលិសនៅក្នុងប្រទេសចិន

4 អាទិត្យ មុន

(ចិន)៖ Fu Zi  ដែលជាឈ្មោះរបស់សុនខ ពូជ Corgi ដែលបានក្លាយជាប៉ូលិសដំបូងគេនៅក្នុងប្រទេសចិន និងបានបង្កការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមជាមួយនឹងស្នាមញញឹមស្លូតត្រង់ និងជំនាញស្រូបក្លិនអាវុធជាតិផ្ទុះ ដ៏ល្អឥតខ្ចោះ។…

(ចិន)៖ Fu Zi  ដែលជាឈ្មោះរបស់សុនខ ពូជ Corgi ដែលបានក្លាយជាប៉ូលិសដំបូងគេនៅក្នុងប្រទេសចិន និងបានបង្កការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមជាមួយនឹងស្នាមញញឹមស្លូតត្រង់ និងជំនាញស្រូបក្លិនអាវុធជាតិផ្ទុះ ដ៏ល្អឥតខ្ចោះ។

Corgi ដ៏គួរឱ្យស្រឡាញ់ បង្ហាញខ្លួនលើកដំបូងកាលពីពេលថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ថ្ងៃបើកដែលប្រារព្ធឡើងនៅឯជំរុំប៉ូលីសក្នុងទីក្រុង Weifang ក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិន។ មិនដូចសុនខឯផ្សេងទៀតដែលមានរូបរាងធំ ខ្ពស់ស្រឡះនោះទេ សុនខឈ្មោះ Fu Zi មួយនេះ ទោះបីជាមានរូបរាងតូចមែនប៉ុន្តែតែគាត់បានបញ្ចេញនូវទំនុកចិត្ត និងភាពក្លាហានគួរឱ្យកោតសរសើរ។

កាលពីមុន សុនខដែលមានជំនាញវិជ្ជាជីវៈ ហើយធ្វើការឱ្យផ្នែកប៉ូលិសនេះច្រើនតែជាពូជធំ ប៉ុន្តែ សុនខ Fu Zi គឺជាពូជ Corgi មានរូបរាងតូចមិនសមស្តង់ដា ហើយពេល Fu zi បានមកដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនដំបូង មនុស្សជាច្រើនបានលើកឡើងថា «ជាមួយនឹងជើងខ្លីបែបនេះ តើគាត់អាចឡើងលើឧបសគ្គបានទេ?» , «តើវាអាចដេញជនសង្ស័យទាន់ទេ?» , «តើពូជប្រភេទសត្វចិញ្ចឹមក្នុងផ្ទះនេះអាចចូលបម្រើផ្នែកប៉ូលិស បានដោយរបៀបណា?»។

នៅអាយុត្រឹមតែពីរខែ Fu Zai ជា corgi ដ៏គួរឱ្យស្រឡាញ់បានបង្ហាញសមត្ថភាព លើសពីប៉ូលិសសុនខជាច្រើនក្បាលដែលមានអាយុដូចគ្នា។ Wang Yanan ប្រធានមូលដ្ឋានបង្វឹកសុនខ នៅការិយាល័យសន្តិសុខសាធារណៈ Weifang បានពណ៌នាថា Fu Zai បានបង្ហាញពីគុណសម្បត្តិពិសេសៗក្នុងអំឡុងពេលថ្ងៃបណ្តុះបណ្តាលដំបូង។

ទោះបីជាត្រូវបានចុះបញ្ជីជាប៉ូលិសសុនខបម្រុងក៏ដោយ ក៏ Fu Zai នៅតែទទួលបន្ទុកការងារយ៉ាងច្រើន ដោយចូលរួមក្នុងវគ្គបណ្តុះបណ្តាលដែលរួមមានលំហាត់ស្តាប់បង្គាប់ ការស្វែងរកគ្រាប់បែក និងការតាមដានក្លិន ដែលត្រូវបានកំណត់ពេលជារៀងរាល់ព្រឹក និងពេលរសៀល ហើយខ្លួនដ៏តូចរបស់ Fu Zi  ក៏មានប្រយោជន៍ដើម្បីលួចចូលទៅក្នុងតំបន់បេសកកម្មដ៏ស្មុគស្មាញ។

ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាអ្នកចំណូលថ្មី Fu Zai នៅតែទាមទារការបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីសម្របខ្លួនទៅនឹងបរិយាកាសស្មុគស្មាញ មុនពេលបំពេញភារកិច្ចផ្លូវការណាមួយ។

រឿងរបស់ សុនខ Fu Zi បានបំផុសគំនិតមនុស្សជាច្រើន ដោយបង្ហាញថា គ្មានអ្វីដែលមិនអាចទៅរួចនោះទេ ប្រសិនបើយើងមានការខិតខំប្រឹងប្រែង និងការតាំងចិត្តគ្រប់គ្រាន់។ ដូចទៅនឹងសត្វសុនខ Corgi តូចដែលមានជើងខ្លី មិនសមនឹងស្តង់ដារសុនខប៉ូលិស ក៏និងក្លាយជានិមិត្តរូបនៃស្មារតីនៃការយកឈ្នះលើការលំបាក និងការបន្តក្តីសុបិន៕ ប្រភព៖ Xinhua/ Kenh14

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ