ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អគ្គី​​​ត្របាក់​​លំនៅ​ឋាន​​ឆេះ​​រថយន្ត​​សល់​​តែ​ឆ្អឹង​​​និង​​រង​​របួស​​៤នាក់

12 ឆ្នាំ មុន

ខេត្តកែប ៖ ​លំនៅ​ឋាន​​ប្រជាពលរដ្ឋ​​មួយ​​គ្រួសារ​នៅ​ភូមិ​អង្គោល​ ឃុំ​​អង្គោល​​ ស្រុក​ដំណាក់​ចង្អើរ​ ​ត្រូវ​បាន​អណ្តាត​ភ្លើងឆាបឆេះ​​ម៉ដ្ឋ​​និង​រថយន្ត​​ម៉ាក​សាំយ៉ុង​មួយគ្រឿង ​ក៏ត្រូវ​ឆេះ​នៅ​សល់​តែ​គ្រោង​ឆ្អឹង ។ ​​ហេតុការណ៍​អគ្គិភ័យ​​​ឆេះ​លំនៅ​ឋាន​​នេះ​បានកើត​ឡើង​នៅ​វេលា​ម៉ោង ១០ និង៣០នាទី​យប់​ថ្ងៃទី១ មិថុនា

ខេត្តកែប ៖ ​លំនៅ​ឋាន​​ប្រជាពលរដ្ឋ​​មួយ​​គ្រួសារ​នៅ​ភូមិ​អង្គោល​ ឃុំ​​អង្គោល​​ ស្រុក​ដំណាក់​ចង្អើរ​ ​ត្រូវ​បាន​អណ្តាត​ភ្លើងឆាបឆេះ​​ម៉ដ្ឋ​​និង​រថយន្ត​​ម៉ាក​សាំយ៉ុង​មួយគ្រឿង ​ក៏ត្រូវ​ឆេះ​នៅ​សល់​តែ​គ្រោង​ឆ្អឹង ។ ​​ហេតុការណ៍​អគ្គិភ័យ​​​ឆេះ​លំនៅ​ឋាន​​នេះ​បានកើត​ឡើង​នៅ​វេលា​ម៉ោង ១០ និង៣០នាទី​យប់​ថ្ងៃទី១ មិថុនា ។

តាមព័ត៌​មានពី​មន្ត្រីប៉ូលិស​​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អង្កោល​ឱ្យ​ដឹងថា ​មនុស្ស​៤នាក់​បានរ​ងរបួស​ គឺ ប្តីឈ្មោះ​ង៉ុង ​សាយ អាយុ​៣០​ឆ្នាំ ​ប្រពន្ធឈ្មោះ​ឆឹង ប៊ុន ​អាយុ​២៩ឆ្នាំ ​កូនស្រី​ឈ្មោះ​ង៉ុង ណានីន ​អាយុ​១០ឆ្នាំ ​និងកូនប្រុស​​ទើប​តែ​មាន​អាយុ​មួយ​ខួប​២​ខែ ។​ ទាំង​៤​នាក់​​នេះ​សុទ្ធ​តែ​​ត្រូវ​រង​គ្រោះ ​ដោយអគ្គិភ័យ ។ ប្រភព​បន្តថា ​ដោយឡែក​​ស្ត្រី​រងគ្រោះ​​​ និង​កូនប្រុស​២នាក់​ត្រូវ​​បាន​​គេ​ដឹកទៅ​​កាន់​មន្ទីរពេទ្យ​​ខេត្ត ​និងបុរស​ជា​ប្តី​ត្រូវ​បាន​ដឹក​ទៅ​កាន់មន្ទីរពេទ្យ​ខេត្ត​​​តៀង​យ៉ាង ​​ប្រទេស​វៀតណាម ។

​​លំនៅ​ឋាន​ប្រជាពលរដ្ឋ​​​ដែលឆេះនេះ គឺផ្ទះ​​២​ខ្នង​​​​ប្រក់​ក្បឿង​​ក្បាច់​ ហើយការ​កើត​មាន​គ្រោះ​អគ្គិភ័យ​​នេះ ក៏មិន​ដឹង​ពីមូល​ហេតុ​​អ្វី​ដែរ ​រីឯ​​លោកមី លីន មេឃុំ​អង្គោល ​បាន​និយាយថា ​​ការឆេះ​​លំនៅ​ឋាន​​នេះ​មិនទាន់​ដឹង​ពីមូល​ហេតុ​​​ឱ្យ​ច្បាស់​ការណ៍នៅឡើយទេ ​តែ​ទំនង​ជា​ឆេះរថ​យន្ត​មុនព្រោះ​​មាន​រថយន្ត​មួយគ្រឿង​​​ដែលគេ​ផ្ញើ​​នោះ​ឆេះ​នៅ​សល់​តែគ្រោង​ឆ្អឹង ។

លោក​មេឃុំ​បាន​បន្តថា ​​ពេលភ្លើង​​កំពុង​ឆេះ​​នោះ​ ​​បុរស​ជា​ម្ចាស់​ផ្ទះ ​បានរត់​​ចុះមកកាត់​អណ្តាត​​ភ្លើង​​ព្រម​ទាំង​​​អោប​កូន​ទាំង​២នាក់​ផង ហើយ​ព្យាយាម​រុញ​រថយន្ត​ចេញពីក្រោម​ផ្ទះ​រហូត​ដល់​សន្លប់​បាត់ស្មារតី​។ លោកម៉ី លីន ​​​មេ​ឃុំបញ្ជាក់ថា ​ទ្រព្យសម្បត្តិ​​​ទាំង​អស់​នៅក្នុង​ផ្ទះ​​​ត្រូវភ្លើង​ឆេះ​ម៉ដ្ឋ ។ ​ក្នុងគ្រោះអគ្គិភ័យ​​នេះ​ដែរ អ្នក​ភូមិ​បាន​​យកម៉ា​ស៊ីន​​ខ្នាតតូច​សម្រាប់​បាញ់ទឹក​លាង​ម៉ូតូ​ជួយបាញ់​ពន្លត់​​ ដើម្បី​​កុំ​ឱ្យ​​រាល​ដាល​ដល់ផ្ទះ​បាយ​ខាង​​ក្រោយ​​ និង​តូបលក់​​សាំង​មួយ​ទៀតដែល​នៅ​ក្បែរ​នោះ ។ ​ចំណែកឯរថយន្ត​ពន្លត់​​​អគ្គិភ័យ​ស្នង​ការ​ និង​រថយន្ត​​ការពារ​ភ្លើង​​​ឆេះ​ព្រៃ​ឧទ្យាន​​កែប​មិន​បាន ​ចេញ​ជួយអន្តរា​គមន៍​​ទាន់ទេ ៕