ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វឈ្លូស១ក្បាល រត់ចូលភូមិ ត្រូវប្រជា​ពលរដ្ឋ​ចាប់​​បាន​ (មានវីដេអូ)

4 អាទិត្យ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ សត្វឈ្លូសមួយក្បាលទៀតហើយ បានររត់ចូលភូមិ ហើយត្រូវបានប្រជាពលរដ្ឋចាប់ ។

​ខេត្តព្រះសីហនុ ៖ សត្វឈ្លូសមួយក្បាលទៀតហើយ បានររត់ចូលភូមិ ហើយត្រូវបានប្រជាពលរដ្ឋចាប់ ។

តាមលោក​នាយប៉ុស្តិ៍រដ្ឋបាលឃុំសំរុងបានឱ្យដឹងថា ​កាលពីវេលា​ម៉ោងជិត៩ព្រឹកថ្ងៃទី២៨ ខែមីនា ​ឆ្នាំ​២០២៤ មានឈ្លូសឈ្មោលមួយក្បាល បានរត់ចូលក្នុងភូមិប្រជាពលរដ្ឋរស់នៅ ជាភូមិក្បែរប្រជុំជនផ្សារវាលរេញ ហើយត្រូវបានប្រជាពលរដ្ឋឈ្មោះ សែត ប្រុស រស់នៅភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ចាប់បានយកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំសំរុង ។

ក្រោយពីទទួល​បាន​សត្វឈ្លូសរួចមក នៅវេលា​ម៉ោងជាង​១១ថ្ងៃដដែល កម្លាំងប៉ុស្តិ៍ មានការចូលរួម​ពីក្រុមប្រឹក្សាឃុំ និង​ប្រជា​ពលរដ្ឋដែលចាប់សត្វឈ្លួសបាន រួច​ក៏​បានយកសត្វឈ្លូសនោះទៅកាន់វត្តសំរុង ឱ្យព្រះសង្ឈប្រោះព្រំទឹកមន្ត ហើយបានលែងចូលព្រៃនប់ ដែលជា​ព្រៃ​ធម្មជាតិក្រោយវត្តសំរុងតែម្ដង ។

តាមលោកនាយប៉ុស្តិ៍បានដឹងបន្ថែមថា កាលពីថ្ងៃទី៧ មិថុនា ឆ្នាំ​២០២៣ ក៏មានសត្វឈ្លូលឈ្មោលមួយក្បាលរត់ចេញពីព្រៃលើចូលមកក្នុងភូមិ ហើយក៏ត្រូវពលរដ្ឋចាប់បានប្រគល់ជូនអជ្ញាធរប៉ុស្តិ៍ ហើយក៏យកទៅលែងចូលព្រៃធម្មជាតិដូចគ្នា តែលែងទីតាំងផ្សេងគ្នា គឺលែងនៅក្រោយវត្តលើ ឃុំសំរុង ។

សូមបញ្ជាក់ថា ភូមិសំរុង ឃុំសំរុង មានផ្លូវជាតិលេខ៤ នៅ​ចំកណ្ដាល(សំរុងលើ-សំរុងក្រោម) ហើយខាងក្រោយភូមិសំរុងលើ ជាតំបន់ព្រៃភ្នំធម្មជាតិ ដែលជាជម្រកសត្វផ្សេងៗរស់នៅផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ