ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើសកម្មភាព​លើជនបរទេសម្តុំវត្តភ្នំ រួចរត់ចូលផ្ទះគេ មិនបានប៉ុន្មាន ត្រូវឡោមព័ទ្ធចាប់បាន​

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចចាប់​វា.យខ្នោះ បន្ទាប់ពីធ្វើសកម្មភាព​លួច​លុយ​

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចចាប់​វា.យខ្នោះ បន្ទាប់ពីធ្វើសកម្មភាព​លួច​លុយ​ជន​បរទេស ហើយបានជិះម៉ូតូឌុបគ្នាគេចខ្លួន​ ​រួច​រត់ឡើងផ្ទះប្រជាពលរដ្ឋ ក៏​ត្រូវ​សមត្ថកិច្ចតាមឃាត់ខ្លួនជនសង្ស័យទាំង​២នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី​២៨ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅបរិវេណវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីជនរងគ្រោះដែលជាជនបរទេសបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានដើរឆ្លងកាត់បរិវេណវត្តភ្នំ ស្របពេល​នោះ​ក៏​មាន​ក្រុមជនសង្ស័យកំពុងនៅគោលដៅនោះ លុះគាត់ដើរកាត់ពួកគេ ត្រូវបានជនសង្ស័យម្នាក់រត់​មក​ឱបគាត់ និងម្នាក់ទៀតបានធ្វើសកម្មភាពលូកហោ​ប៉ៅ​លួចយកសម្ភារៈប្រើប្រាស់ និងលុយរបស់គាត់ ហើយនាំគ្នារត់ឡើងជិះ​ម៉ូតូឌុបគ្នា​គេចខ្លួន​តែម្ដង ។

ជនបរទេសរូបនោះ​បានបន្តថា គាត់បានរត់ទៅក្បែរស្ពាននាគ ដោយចៃដន្យឃើញប៉ូលីសកំពុងល្បាតនៅក្បែរនោះស្រាប់ ក៏ប្តឹងប៉ូលិសតែម្ដង ដោយភិនភាគជនសង្ស័យទាំង២មានម្នាក់​ជា​បុរស និងម្នាក់ទៀតជា​ភេទទី៣ បានលួចសម្ភារៈគាត់ ហើយជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ 1JG-9886 គេចខ្លួន។

​បន្ទាប់ពី​មាន​ជនបរទេស​បាន​ប្តឹងនិងរាយការណ៍​បែបនេះ​ កម្លាំងល្បាតបានធ្វើសកម្មភាពដេញតាមជនសង្ស័យពីក្រោយរហូតដល់ផ្លូវ​លេខ​១៣០ កែង១៥ មូលដ្ឋានសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ជនសង្ស័យទាំង២នាក់បានផ្តួលម៉ូតូចោល រួចរត់ចូលច្រកដឿងហែមឡើងផ្ទះប្រជាពលរដ្ឋ ដើម្បីគេចពីសមត្ថកិច្ច។ លុះដល់ម៉ោង​១២​និង​២០​នាទីរំលងអធ្រាត្រ ប្រជាពលរដ្ឋបាននាំគ្នាស្រែកប្រាប់ប៉ូលិសថាមានជនសង្ស័យ បានរត់ចូលផ្ទះរបស់ខ្លួន ទើបសមត្ថកិច្ចឡើងទៅឡោមព័ទ្ធរហូតឃាត់បានទាំង២នាក់តែម្ដង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ