ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបទិញឡានបាន២ថ្ងៃ ជួបគ្រោះក្រឡា.ប់ ផ្អើល​អ្នកភូមិជួយគា.ស់យកអ្នកបើកបរ​ចេញពីឡាន

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿង​ម៉ាកកាមរីហាយប្រ៊ីដ​ គេចម៉ូតូក៏ជ្រុលធ្លាក់

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿង​ម៉ាកកាមរីហាយប្រ៊ីដ​ គេចម៉ូតូក៏ជ្រុលធ្លាក់ផ្លូវ បុ.កនឹងបង្គោលភ្លើងបា.ក់ហើយក្រឡា.ប់រថយន្តផ្ងារជើងរងការខូចខាតយ៉ាងដំណំ ​កាលពី​វេលាម៉ោង៨និង៣០នាទីយប់​ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវសណ្ដរស្ទឹង ស្ថិតក្នុងភូមិ​ដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនមុខពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើករថយន្តមួយគ្រឿង​ម៉ាកកាមរីហាយប្រ៊ីដ​ ពណ៌ស ដែលរថយន្តទំនើប​នេះ​ទើប​ទិញបានរយៈពេល២​ថ្ងៃតែប៉ុណ្ណោះ បានធ្វើដំណើរតាមបណ្ដោយសណ្ដរស្ទឹង ក្នុង​ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវកោង ក៏ស្រាប់តែអ្នកបើកបរបានបួងចង្កូតគេចម៉ូតូមួយគ្រឿង ក៏​រេចង្កូតឡើងមក​ខាងឆ្វេងដៃ ធ្លាក់ផ្លូវ ធ្វើឱ្យ​រថយន្តហោះទៅ​បុ.ក​បង្គោលភ្លើង​ថ្ម​យ៉ាងពេញទំហឹង បណ្ដាលឱ្យបាក់រលំបង្គោលភ្លើងអស់១ដើម និងធ្វើឱ្យរថយន្តក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ ហើយភ្លាមៗនោះអ្នកបើកបរ​ត្រូវបានបងប្អូនប្រជាពលរដ្ឋ​ជួយគាស់យកពីរថយន្ដ ដោយមានស្នាមរបួសក្បាលតិចតួច ត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលរបួសនិងមន្ទីរពេទ្យផងដែរ ។

ក្រោយពេលកើតហេតុ នៅសល់តែរថយន្តដែលរងការខូចខាត រួមទាំងបង្គោលភ្លើង ត្រូវបានសមត្ថ​កិច្ចជំនាញបានចុះទៅធ្វើការស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដំណោះ​ស្រាយនៅពេលក្រោយទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ