ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! កម្ពុជានឹងមានកម្តៅដល់៣៨អង្សាសេ និងមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ ខ្យល់កន្ត្រាក់

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា​អាកាសធាតុ​នៅ​កម្ពុជា​នឹង​មាន​កម្តៅ​ដល់​៣៨​អង្សា​សេ ហើយ​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ ក្រសួង​ធនធានទឹក បាន​ប្រកាស​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​២៨ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា​អាកាសធាតុ​នៅ​កម្ពុជា​នឹង​មាន​កម្តៅ​ដល់​៣៨​អង្សា​សេ ហើយ​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ក្រសួង​ធនធានទឹក បាន​ប្រកាស​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៤​ថា សម្ពាធ​ទាប​បន្ត​គ្របដណ្ដប់​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​ថៃ ឈូង​សមុទ្រ​ថៃ ភាគ​កណ្តាល នៃ​អាង​ទន្លេមេគង្គ និង​សមុទ្រ​ចិន​ខាងត្បូង ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៤ នៅ​តំបន់​វាលទំនាប មាន​សីតុណ្ហភាព​អប្បបរមា​២៦​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​៣៨​អង្សា​សេ ។ ខ្យល់​បក់​មក​ពី​ទិសអាគ្នេយ៍ និង​ទិសនិរតី​មាន​ល្បឿន​មធ្យម​២​ម៉ែត្រ​/​វិនាទី ។ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ​ពី​១០-២៥% ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន សីតុណ្ហភាព​អប្បបរមា​២៤ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​៣៧​អង្សា​សេ ។ ខ្យល់​បក់​មក​ពី​ទិសបូព៌ និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម​២​ម៉ែត្រ​/​វិនាទី ។ អាច​មាន​ភ្លៀង​ធ្លាក់ ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ​ពី​២០-៣០% ។

ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​២៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​៣៥​អង្សា​សេ ។ ខ្យល់​បក់​មក​ពី​ទិសអាគ្នេយ៍ និង​ទិសនិរតី មាន​ល្បឿន​មធ្យម​២​ម៉ែត្រ​/​វិនាទី ។ អាច​មាន​ភ្លៀង​ធ្លាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ​ពី​១០-២០% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ