កញ្ញាសារភាពថា ធ្លាប់យល់ខុសចំពោះអ្នកនាងសុគន្ធ នីសា រឿងមួយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាសម្តែងនិងជាចម្រៀង នាង នៅ ដាណា បានសារភាពថា នាងធ្លាប់យល់ខុសទៅលើតារាចម្រៀងអ្នកនាង សុគន្ធ នីសា…
រាជធានីភ្នំពេញ ៖ តារាសម្តែងនិងជាចម្រៀង នាង នៅ ដាណា បានសារភាពថា នាងធ្លាប់យល់ខុសទៅលើតារាចម្រៀងអ្នកនាង សុគន្ធ នីសា…
រាជធានីភ្នំពេញ ៖ តារាសម្តែងនិងជាចម្រៀង នាង នៅ ដាណា បានសារភាពថា នាងធ្លាប់យល់ខុសទៅលើតារាចម្រៀងអ្នកនាង សុគន្ធ នីសា អំឡុងពេលដែលនាងចាប់ដៃធ្វើការងារជាលើកដំបូងជាមួយគ្នា កាលពីពេលកន្លងទៅ ខណៈពេលដែលសកម្មភាពមួយនេះ ត្រូវបាននាងចងចាំរហូតមកដល់បច្ចុប្បន្ន ។
ការយល់ខុសនោះ គឺដោយសារនាងគិតថា តារាចម្រៀងនាង សុគន្ធ នីសា ជាតារាល្បីឈ្មោះមួយរូបដឹងតែវាយប្ញក ហើយមិនចង់និយាយជាមួយនាងប៉ុន្មានឡើយ ក្នុងនាមនាងជាតារាថ្មីមួយរូប អំឡុងពេលដែលនាងត្រូវបានគេចាប់ផ្គូរផ្គងឲ្យច្រៀងរួមគ្នាភ្លាមៗ ដោយមិនមានការគ្រងទុក ។
ក្នុងនាមជាអ្នកសិល្បៈម្នាក់ និងបានចាត់ទុក សុគន្ធ នីសា ជារៀមច្បងម្នាក់នោះ នាង នៅ ដាណា បានលើកឡើងថា ខ្ញុំតែងតែគិតថា តារាល្បីដឹងតែឬក ឬក៏មិនសូវចង់និយាយជាមួយខ្ញុំប៉ុន្មានទេ តែខ្ញុំគិតខុសហើយ ។ ផ្ទុយទៅវិញ ពេលដែលខ្ញុំបាននិយាយជាមួយតារាកាន់តែល្បី គាត់កាន់តែរួសរាយរាក់ទាក់ គួរអោយស្រលាញ់ មិនឆ្មើងឆ្មៃ ហើយខ្ញុំក៏គិតវិញថា មកពីចរឹកគាត់បែបនេះហើយទើបគាត់ល្បីបានយូរ និងមានអ្នកគាំទ្រកាន់តែច្រើនបែបនេះ។
នាងបញ្ជាក់ថា ដូចបង Sokun Nisa ចឹង, កាលខ្ញុំបានការងារជាមួយគាត់ដំបូង គឺនៅប៉ុស្តិ៍បាយ័ន គាត់ត្រូវច្រៀងរួមគ្នាជាមួយតារាចម្រៀងស្រីម្នាក់ទៀត តែដោយសារតែតាស្រីម្នាក់នោះមកយឺតទើបគេផ្លាស់ប្លូរភ្លាមៗមកអោយខ្ញុំច្រៀងរួមគ្នាជាមួយគាត់វិញ ខ្ញុំឡើងភ័យហ្មង ខ្ញុំប្រាប់បងអ្នកចាត់ចែងថា «អោយខ្ញុំច្រៀងជាមួយរៀមច្បងភ្លាមៗចឹងខ្ញុំភ័យណាស់» ។
គាត់ក៏ទៅប្រាប់បងនីសា បងនីសាក៏មកនិយាយជាមួយខ្ញុំថា «ខ្លាចអីអូន បងធម្មតាដូចតែអូនដែរតាស»..ចង់និយាយថា គាត់រៀមច្បង តែគាត់មិនខ្លាចនឹងនិយាយជាមួយខ្ញុំមុនទេ គួរអោយស្រលាញ់ណាស់ ។ ជាការកត់សម្គាល់ នៅ ដាណា គឺតារាសម្តែង និងជាតារាចម្រៀងឯករាជ្យមួយដែលកំពុងទទួលការគាំទ្រច្រើនផងដែរពីសំណាក់ទស្សនិកជន បន្ទាប់ពីនាងបានប្រឡូកក្នុងអាជីពសិល្បៈនេះអស់រយៈពេលជាង៤ឆ្នាំមកនេះ។
បច្ចុប្បន្ននេះ ដាណា មិនស្ថិតក្រោមផលិតកម្មណាមួយនេះទេ ពោលគឺជាតារា Original Song. ក្រៅពីមានទេពកោសល្យផ្នែកសំឡេង មានសំនៀងពីរោះរណ្តំ និងអាចសម្តែងភាពយន្តបានផងនោះ នៅ ដាណា ក៏មានទេពកោសល្យនៅក្នុងការផលិតស្នាដៃនិពន្ធមេឡាឌី និងបារ៉ូលម្រៀងផងដែរ ជាក់ស្តែងបទចម្រៀងរបស់នាងគឺភាគច្រើន គឺនាងនិពន្ធដោយខ្លួនឯង ។
យ៉ាងណាបើទោះបីជាពេលនេះ នៅ ដាណា មមាញឹកខ្លាំងនៅក្នុងការងារចម្រៀង ប៉ុន្តែនាងមិនបានបញ្ចប់អាជីពសម្តែងនោះទេ នាងនៅតែបន្តទទួលថតភាពយន្តដូចមុនដដែល ដោយសារនាងមានក្តីស្រមៃជាច្រើនដែលខ្លួនមិនទាន់សម្រេច ទោះជាពេលនេះនាងមានវ័យកាន់តែច្រើន នាងនៅតែខិតខំពង្រឹងការងារ ក្នុងសិល្បៈឱ្យកាន់តែខ្លាំងក្លាឡើង ៕
ចែករំលែកព័តមាននេះ