ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ករណី​ឡាន២គ្រឿង​ដេញ​​កាក់​គ្នា អ្នកដំណើរ​ថា «ធ្លាប់តែ​ឃើញ​ក្នុង​រឿងកុន តែ​នេះ​ជួប​ពិត»

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មាន​ករណី​រថយន្ត​ស៊ី​ណា​១​គ្រឿង​ត្រូវ​បាន​រថយន្ត​ឡិច​ស៊ី​ស​ពាក់​ផ្លា​ក​លេខ​រដ្ឋ បើក​មក​ពាំងមុខ​ពីមុខ តែ​ត្រូវ​រថយន្ត​នោះ​បើក​ថយក្រោយ​គេច​បន្ត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​តាម​ផ្លូវ កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៦ មីនា ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៥…

ខេត្តបន្ទាយមានជ័យ ៖ មាន​ករណី​រថយន្ត​ស៊ី​ណា​១​គ្រឿង​ត្រូវ​បាន​រថយន្ត​ឡិច​ស៊ី​ស​ពាក់​ផ្លា​ក​លេខ​រដ្ឋ បើក​មក​ពាំងមុខ​ពីមុខ តែ​ត្រូវ​រថយន្ត​នោះ​បើក​ថយក្រោយ​គេច​បន្ត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​តាម​ផ្លូវ កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៦ មីនា ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្លូវបំបែក​ចូល​វត្ត​ចម្ការ​ខ្នុរ ក្នុងភូមិ​-​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា ពេល​ឃើញ​រថយន្ត​ម៉ាក​ស៊ី​ណា ពណ៌​.​ស​មួយ​គ្រឿង​បើក​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​(​អាច​មក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ចូល​មក​ក្រុង​សិរី​សោ​ភ័ណ​) ក្នុង​ល្បឿន​លឿន ។ ទន្ទឹម​នោះ ក៏​ឃើញ​មាន​រថយន្ត​ឡិច​ស៊ី​ស ពណ៌​.​ស ៣៣០១​គ្រឿង​ទៀត ពាក់​ផ្លា​ក​លេខ​រដ្ឋ បាន​បើក​ដេញ​តាម​ហើយ​ទាន់​ក៏​វ៉ា​មក​ពាំង​ពី​ខាង​មុខ ។

ប្រភព​បន្ត​ថា ភ្លាម​នោះ ឃើញ​ម្នាក់​មាន​ពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​សមត្ថកិច្ច និង​ម្នាក់​ទៀត​ជា​ស៊ី​វិល បាន​ចុះ​ពីលើ​រថយន្ត​ឡិច​ស៊ី​ស​ពាក់​ផ្លា​ក​លេខ​រដ្ឋ ទៅ​ទាញ​រថយន្ត​ស៊ី​ណា​នោះ តែ​មិន​អាច​ធ្វើ​អី​បាន ក៏​ឃើញ​រថយន្ត​ស៊ី​ណា​នោះ​បើក​ថយក្រោយ​បើក​គេច​បន្ត​ទៅ​មុខ​ទៀត​ទៅ ហើយ​រថយន្ត​ឡិច​ស៊ី​ស​បើក​ដេញ​តាម​ពីក្រោយ​ទៀត​ក្នុង​ទិស​ដៅ​ចូល​ក្នុង​ក្រុង​សិរី​សោភ័ណ ។

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​បញ្ជាក់​ដែរ​ថា ឃើញ​រថយន្ត​ឡិច​ស៊ី​ស​បើក​ដេញ​តាម​រថយន្ត​ស៊ី​ណា​បែប​នេះ ធ្វើឱ្យ​អ្នកដំណើរ​តាម​ដងផ្លូវ និង​នៅ​ក្បែរ​មាន​ភ្ញាក់ផ្អើល​ហើយ​ពោល​ពាក្យ​ថា «​ធ្លាប់តែ​ឃើញ​ក្នុង​ភាពយន្ត តែ​ពេល​នេះ​ឃើញជាក់ស្តែង​ដូច​ភាព​រឿងកុន​អ៊ីចឹង​» ។

តាម​ការ​សន្និដ្ឋាន​ពី​ប្រជាពលរដ្ឋ​ថា អាច​ជា​មន្ត្រី​ជំនាញ​ស្ថាប័ន​ណាមួយ​បើក​ដេញចាប់​រថយន្ត​ស៊ី​ណា​ដឹក​ទំនិញគេចពន្ធ ឬ​គ្មាន​ច្បាប់​ណាមួយ ទើប​បើក​គេច​សមត្ថកិច្ច​ដែល​ដេញ​តាម​ចាប់ តែ​បើក​គេច​រួច​ទៀត ពេល​ឃើញ​សមត្ថកិច្ច​កំពុង​បើករថយន្ត​ដេញ​តាម​ចាប់ ។

អត្ថបទសរសេរ ដោយ