ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងប៉ះខ្លាំង ! នារី២នាក់ឈ្លោះគ្នាក្នុងក្លិបហៅគ្នាមកវា.យខាងក្រៅ ផ្អើលសមត្ថកិច្ចជួយអន្តរាគមន៍

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​២​នាក់​បាន​ឈ្លោះប្រកែក​គ្នា​ក្នុង​ក្លិប​ហើយ​បាន​បបួល​គ្នា​មក​វា​.​យ​នៅ​ខាងក្រៅ​ក្លិប​ធ្វើ​ឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ដែល​ហេតុ​ការ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៤​នៅ​តាម​បណ្តោយ​ផ្លូវ​១៩៨៦ នៅ​ទល់មុខ​ក្លិប​ហ្គោ​ល​ឡាញ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ…

រាជធានី​ភ្នំពេញ ៖ នារី​២​នាក់​បាន​ឈ្លោះប្រកែក​គ្នា​ក្នុង​ក្លិប​ហើយ​បាន​បបួល​គ្នា​មក​វា​.​យ​នៅ​ខាងក្រៅ​ក្លិប​ធ្វើ​ឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ដែល​ហេតុ​ការ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៤​នៅ​តាម​បណ្តោយ​ផ្លូវ​១៩៨៦ នៅ​ទល់មុខ​ក្លិប​ហ្គោ​ល​ឡាញ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព​ត៌​មាន​ពី​ភាគី​រង​របួស​ម្នាក់​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ចូល​លេង​ក្លិប​ខាងលើ​ជាមួយ​សង្សារ​គាត់ ព្រមទាំង​មិត្តភក្ដិ​សង្សារ​គាត់​ផង​ដែរ លុះ​បន្ទាប់​មក​សង្សារ​គាត់​បាន​ចូល​បន្ទប់ទឹក ដោយ​ភាគី​ម្ខាង​ទៀត​មាន​គ្នា​៥​នាក់​បាន​កៀក​ស្មា ហើយ​ឌឺដង​ដាក់​គាត់​បបួល​គាត់​វា​.​យ​មួយ​ស្មើ ក៏​បាន​នាំ​គ្នា​ចេញពី​ក្លិប​មក​វា​.​យ​នៅ​ខាងក្រៅ​ទៅ​វិញ​ទៅ​មក បណ្តាល​ឲ្យ​ផ្អើល​ពេញ​ក្លិប និង​ទាក់ទង​ទៅ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​មក​ទីតាំង​កន្លែង​កើតហេតុ​ភ្លាម​ៗ ។

ចំណែក​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ពេល​មក​ដល់ ភាគី​ទាំង​សង្ខាង​បាន​វា​.​យ​គ្នា​មួយ​ប្រាវ​រួច​មក​ហើយ ដោយ​រង​របួសស្រាល​រៀង​ៗ​ខ្លួន ។

ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​សង្ខាង​មិន​ប្តឹងផ្តល់​ដោយ​ចង់​សងសឹក​ថ្ងៃក្រោយ ហើយ​កម្លាំង​សមត្ថកិច្ច​បានអោយ​ពួក​គាត់​បែកផ្លូវ​គ្នា​បាត់​អស់​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ