ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ចតានតឹងពេក! យុវជនចិនមួយចំនួន ងាកមកទិញឆ្នោត​ផ្សង​សំណាង

1 ខែ មុន

(ចិន)៖ ក្នុង​បរិបទ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក មនុស្ស​កាន់​តែ​ច្រើន​បាន​ងាក​ទៅ​លេង​ល្បែង​ ​ដូច​ជា​ឆ្នោត​ផ្សង​សំណាង។ ជាក់ស្តែងការ​លក់​ឆ្នោត​នៅ​ប្រទេស​ចិន​បាន​កើន​ឡើង​ខ្ពស់​ ហើយឆ្នោតផ្សងសំណាង​កំពុង​ទទួល​បាន​ការ​ពេញ​និយម។ អ្នកវិភាគលើកឡើងថា យុវជនចិនមួយចំនួនធំដែលកំពុងជួបវិបត្តិគ្មានការងារធ្វើ និងតានតឹងផ្នែកហិរញ្ញវត្ថុ បាននាំគ្នាងាកទៅទិញសំបុត្រឆ្នោតផ្សងសំណាង…

(ចិន)៖ ក្នុង​បរិបទ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក មនុស្ស​កាន់​តែ​ច្រើន​បាន​ងាក​ទៅ​លេង​ល្បែង​ ​ដូច​ជា​ឆ្នោត​ផ្សង​សំណាង។ ជាក់ស្តែងការ​លក់​ឆ្នោត​នៅ​ប្រទេស​ចិន​បាន​កើន​ឡើង​ខ្ពស់​ ហើយឆ្នោតផ្សងសំណាង​កំពុង​ទទួល​បាន​ការ​ពេញ​និយម។ អ្នកវិភាគលើកឡើងថា យុវជនចិនមួយចំនួនធំដែលកំពុងជួបវិបត្តិគ្មានការងារធ្វើ និងតានតឹងផ្នែកហិរញ្ញវត្ថុ បាននាំគ្នាងាកទៅទិញសំបុត្រឆ្នោតផ្សងសំណាង និងសង្ឃឹមថាពួកគេមានសំណាងឈ្នះឆ្នោតនឹងឆាប់ក្លាយជាអ្នកមាន។

គិតត្រឹមក្នុងខែមីនា  ការលក់សំបុត្រឆ្នោតនៅក្នុងប្រទេសចិនកាលពីឆ្នាំមុនបានឈានដល់ជាង ៥០ពាន់លានយន់ (ប្រហែល ៨០ពាន់លានដុល្លារ)  ដែលជាកំណត់ត្រាខ្ពស់ក្នុងរយៈពេលជាងមួយទសវត្សរ៍ ដោយសារការពេញនិយមលេងឆ្នោតក្នុងចំណោមយុវវ័យ។

ការកើនឡើងនៃការទិញឆ្នោតក្នុងចំណោមយុវជនចិនត្រូវបានគេជឿថាត្រូវបានជះឥទ្ធិពលដោយសារអត្រាអ្នកអត់ការងារធ្វើ ខណៈអត្រាអ្នកអត់ការងារធ្វើ ឡើងដល់កម្រិតខ្ពស់បំផុត ២១.៣% នៅក្នុងខែមិថុនាឆ្នាំមុន ហើយប្រទេសចិនបានផ្អាកការប្រកាសស្ថិតិជាបណ្តោះអាសន្ននៅក្នុងខែកក្កដា។

Bloomberg បានរាយការណ៍ថា ហាងលក់ឆ្នោតជាច្រើនកំពុងខិតខំផ្សព្វផ្សាយ សូម្បីនៅខាងក្រៅហាងលក់ឆ្នោត កន្លែងរង់ចាំត្រូវបានរចនាយ៉ាងទាក់ទាញ ដើម្បីទាក់ទាញយុវជនឱ្យទិញសំបុត្រឆ្នោតកាន់តែច្រើន។

បច្ចុប្បន្ននេះ និស្សិតបញ្ចប់ការសិក្សាប្រឈមមុខនឹងទីផ្សាររីកលូតលាស់យឺត ហើយក្នុងពេលជាមួយគ្នានេះ ពួកគេត្រូវតែស៊ូទ្រាំនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាដើម្បីស្វែងរកការងារ។

លោក Dominic Chiu អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Eurasia Group បាននិយាយថា មនុស្សអាចងាកទៅរកការលេងឆ្នោតដើម្បី ស្វែងរកសំណាង និងភាពជោគជ័យ នៅពេលដែលបរិយាកាសសេដ្ឋកិច្ច និងទីផ្សារការងារកាន់តែតានតឹងឡើង៕ ប្រភព៖ viewusglobal

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ