ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូនខ្លួនទៅតុលាការ​ ក្រោយប្រើ​ល្បិច​បោក​យក​ស្រា​បៀរ​ពី​អ្នកលក់​​ទាំងកេសៗ

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តបញ្ជូន​ជនសង្ស័យ​ទាំង​២​នាក​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្ត​តាម​នីតិវិធី ។ លោក​វរសេនីយ៍ត្រី…

ខេត្តបន្ទាយមានជ័យ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តបញ្ជូន​ជនសង្ស័យ​ទាំង​២​នាក​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្ត​តាម​នីតិ
វិធី ។

លោក​វរសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បានឱ្យ​ដឹង​ថា​ ក្រោយ​ទទួល​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​១៤ និង​៥០​នាទី ថ្ងៃ​ទី​២១ ខែ
មីនា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ មាន​ជនសង្ស័យ​ចំនួន​០២​នាក់​បាន​ប្រើ​ល្បិច ដោយ​ចូល​ទៅ​កម្ម​ង់​ទិញ​ស្រា​បៀរជា​ច្រើន​កេស ហើយ​ជន​រង​គ្រោះ​លើក​ស្រា​បៀរ​ដាក់​លើ​រថយន្ត​រួច ស្រាប់តែ​ជនសង្ស័យ​បើករថយន្ត​គេចខ្លួន​តែ​ម្តង​។

នៅ​វេលា​ម៉ោង​១៧ និង​៥៥​នាទីថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៤ លោក​បាន​ដឹកនាំ​កម្លាំង​មូលដ្ឋាន​កង​រាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ចុះ​ស្រាវជ្រាវ​តាម​វិធានការ​ជំនាញ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​០២​នាក់ ១-​ឈ្មោះ​ខា យូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ និង២-​ឈ្មោះ ហ៊ិ​ន លី​ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ករណី លួច​(​ស្រា​បៀរ​) និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០៧ ខែមីនា និង​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៤ នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ​។

ករណីនេះ ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ចំនួន​០២​នាក់ ១-ឈ្មោះ វិត សីហា ភេទ​ស្រី អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​, ២-ឈ្មោះ ខន សុ​រដ្ឋ​ណែ​ត ភេទ​ស្រី អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

ព្រមទាំង​ចាប់​យក​វត្ថុ​តាង​រួម​មាន​៖១. រថយន្ត​១​គ្រឿង​ម៉ាក TOYOTA HIGH LANDER ពណ៌​មាស ផលិត​ឆ្នាំ​២០០២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2AK-9342 ដែល​ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​), ២.​ស្រា​បៀរ ABC ចំនួន​០៣​កេស​, ៣.​ស្រា​បៀរ​ហ្គេ​ន​ស្បឺ​ក ចំនួន​០១​កេស​(​ប្រគល់​ឱ្យ​ជន​រង​គ្រោះ​វិញ​), ៤.​ទូរ​សព្ទ​ម៉ាក​TECNOSPARK​ចំនួន​០១​គ្រឿង​, ៥.​ម្សៅ​ក្រាម ពណ៌​ស​ថ្លា​ចំនួន​០១​កូន​ថង់​កិប​។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា​ ក្រោយ​ឃាត់ខ្លួន និង​សួរ​ចម្លើយ​ជនសង្ស័យ​ទាំង​២​នាក់ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ស្រា​បៀរ​ដោយ​មិន​បានឱ្យ​ប្រាក់​ពិតប្រាកដ​មែន ហើយ​កាលពី​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០២៤ ពួក​ខ្លួន​ក៏​បាន​ប្រើ​ល្បិច​ទិញ​ស្រា​បៀរ​អ្នក​ភូមិ​ចំនួន​០៨​កេស ហើយ​បាន​ជិះ​រថយន្ត​គេចខ្លួន​ម្ដង​ដែរ .

​ដោយ​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ​នោះ ។​

អត្ថបទសរសេរ ដោយ