ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សរសើរប្អូន ! វ័យពេញសិក្សា តែខំលក់នំតាមចិញ្ចើមផ្លូវដើម្បីចិញ្ចឹមម្តាយពិការ និងប្អូនៗ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​ការ​ដឹងគុណ អ្នក​មានគុណ​យើង​នឹង​នឹក​ដល់​ពាក្យ កតញ្ញុតា ដែល​មាន​ន័យ​ថា សេចក្ដី​ដឹង​ឧបការគុណ​ដែល​អ្នក​ដទៃ​បាន​ធ្វើ​ដល់​ខ្លួន ។ ពោល គឺបុត្រ​ធីតា​ត្រូវ​មាន​កតញ្ញុតា​ចំពោះ​មាតាបិតា…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​ការ​ដឹងគុណ អ្នក​មានគុណ​យើង​នឹង​នឹក​ដល់​ពាក្យ កតញ្ញុតា ដែល​មាន​ន័យ​ថា សេចក្ដី​ដឹង​ឧបការគុណ​ដែល​អ្នក​ដទៃ​បាន​ធ្វើ​ដល់​ខ្លួន ។ ពោល គឺបុត្រ​ធីតា​ត្រូវ​មាន​កតញ្ញុតា​ចំពោះ​មាតាបិតា ។

តួយ៉ាង​ក្មេង​ប្រុស​មួយ​រូប​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​វ័យ​សិក្សា ក្រេប​ចំណេះវិជ្ជា តែ​ប្អូន​បែរជា​ស្ពាយ​នំ​និង​ឥ​វ៉ា​ន់​យ៉ាងច្រើន​ដើរ​លក់ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ម្តាយ​ដែល​ជា​ជន​ពិការ និង​ផ្គត់ផ្គង់​ប្អូន​ៗ​ប្រុស​ស្រី​ដល់​ទៅ​៤​នាក់​ទៀត​ផង ។

ប្រាកដ​ណាស់ មហាជន​ជា​ច្រើន​បាន​សម្តែង​នូវ​ក្តី​អាណិតអាសូរ និង​ស្ងើចសរសើរ​ក្មេង​ប្រុស​រូប​នេះ ខណៈ​បងប្អូន​ខ្លះ​ក៏​អាច​នឹង​ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន ពេល​ឃើញ​ក្មេង​ប្រុស​ម្នាក់​លក់​នំ​ទាំង​កណ្តាលរាត្រី រក​លុយ​ជួយ​ដល់​ម្តាយ​ពិការ និង​ប្អូន​ៗ​មើល​ហើយ​សែន​អាណិត​ហួស​ថ្លែង​រក​ពាក្យ​អ្វី​មក​បរិយាយ​ពុំ​បាន ។

ជា​ការ​ពិត​ណាស់ ជីវិត​ជា​បងប្រុស​ច្បង​ក្នុង​គ្រួសារ​អាច​ថា មិន​ងាយស្រួល​នោះ​ឡើយ ។ ដ្បិតអី​យុវជន​រូប​នេះ មាន​តួនាទី​ជា​កូនច្បង គឺ​ត្រូវ​រ៉ាប់រង​ការងារ​គ្រប់យ៉ាង​ខណៈ​ម្តាយ​ក៏​មាន​ជំងឺ និង​ជា​ជន​មាន​ពិការ​ភាព ដូច្នេះ​ក្នុង​នាម​ជា​កូនច្បង ក្មេង​ប្រុស​រូប​នេះ​បាន និង​កំពុង​ដើរតួ​នាទី​ជា​បងប្រុស​ផង ជា​ឪពុក​ផង ដើម្បី​រក​លុយ​ជួយ​ប្អូន​ៗ​មាន​អាហារ​ហូប​ចុក និង​សម្លៀក​បំពាក​សមរម្យ ។

រូបភាព​ក្មេង​ប្រុស​ដែល​ជា​កូនច្បង​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នេះ គឺ​ក្មេង​ប្រុស​រូប​នេះ​ពិតជា ស្ពាយ​អំ​រែក​ដ៏​ធំ ស៊ូ​លះបង់​គ្រប់​បែប​យ៉ាង​សំខាន់​អោយ​តែ​ម៉ែ និង​ប្អូន​ៗ​បាន​សុខ​នោះ ។ មែនទែន​ទៅ ពាក្យ​ថា​បង​នៅ​ក្នុង​គ្រួសារ​ខ្លះ ដែល​អស់ពី​ម្តាយ​ឪពុក​ទៅ​នោះ មាន​តែ​បង​នេះ​ហើ ដែល​តែង​មើលថែ​ប្អូន ធ្វើខ្លួន​ជា​ម្តាយ​ផង ជា​ឪពុក​ផង ដូច្នេះ​ត្រង់​ចំណុច​នេះ​ប្រហាក់ប្រហែល​នឹង​ប្អូន​រូប​នេះ​ដែរ ដែល​ខិតខំ​ប្រឹងប្រែង ដើម្បី​ម្តាយ​ជា​ស្ត្រី​ពិការ​ជាទី​ស្រឡាញ់ និង​ជួយ​ប្អូន​តូច​ៗ​បណ្តូលចិត្ត ។

តើ​បងប្អូន​យល់​យ៉ាងណា​ដែរ? ដោយ​ជីវិត​របស់​ប្អូន​ពិតជា​កម្សត់​ពិបាក​ថ្លែង​អាច​នឹង​ស្រក់​ទឹកភ្នែក​ដោយ​មិ​ដឹងខ្លួន ពេល​បានដឹង​ជីវិត​ពិត​របស់​ប្អូន ។

គួរ​បញ្ជាក់​ដែរ ប្អូនប្រុស​រូប​នេះ​ប្អូន​លក់​នំនែក ទឹក និង​របស់​ផ្សេង​ៗ​ពេញ​មួយ​ថ្ងៃ​នៅ​មុខ​រោងចក្រ​ផង​តាម​ចិញ្ចឹម​ផ្លូវ​ផង មិន​បាន​រៀនសូត្រ ខណៈ​គ្រួសារ​ខ្លួន​ខ្វះខាត​ផង​ដែរ​នោះ ។ តាម​រយៈ​បទ​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី 60Buzz នៃ​សារព័ត៌មាន​កោះសន្តិភាព​ដោយ​បងស្រី ម៉ា​ណែ​ត ដែល​ជា​បាន​ស្គាល់​ប្អូន​បាន​ប្រាប់​ថា គ្រួសារ​ប្អូន​ពិតជា​ខ្វះខាត​ខ្លាំង​ណាស់ រក​មួយ​ថ្ងៃ​រស់​មួយ​ថ្ងៃ ម្តាយ​ប្អូន​ជា​ស្ត្រី​ពិការ ឪពុក​ប្អូន​ចាស់​ធ្វើ​អ្វី​មិនកើត ជីដូន​ក៏​មាន​អាយុ​ច្រើន ចំណែក​ប្អូន​ៗ​ក៏​នៅ​តូច ដូច្នេះ​មាន​តែ​ប្អូន​ដែល​ជា​ទំនុក​ម​ប្រុង​គ្រួសារ​មួយ​នេះ ។

គ្រួសារ​របស់​ប្អូនប្រុស​ដែល​លក់​នំ​រូប​នេះ មិន​មាន​អ្វី​ជាទី​ពឹង​នោះ​ឡើយ មាន​តែ​ប្អូន​ម្នាក់​គត់​ដែល​ជួយ​ដល់​គ្រួសារ ថ្ងៃ​ណា​លក់ដាច់ អាច​មាន​បាយ​ហូប​ទៅ​ថ្ងៃ​ណា​អត់​មាន​ត្រឹម​ពង​ទារ​ពីរ​គ្រាប់​ហូប​ជុំ​គ្នា​៨​នាក់ ពេល​ខ្លះ​ក៏​បបរ​ហូប​ទៅ​ធ្វើ​ម្តេច​បើ​ខ្វះខាត​នោះ ។ ចំណែក​ប្អូន​ៗ​របស់​ប្អូនប្រុស​រូប​នេះ មាន​ប្អូនស្រី​ម្នាក់​បាន​រៀន និង​ប្អូន​ៗ​បី​នាក់​ទៀត​បាន​រៀន​ឡើយ ហើយ​ក៏​នៅ​តូច​ៗ​ផង​នោះ ដូច្នេះ​មាន​តែ​ចាំ​មើលផ្លូវ​បង​មក​ពី​លក់​វិញ លក់ដាច់ ឬ​អត់​បាន​ច្រើន ឬ​អត់ ។

ប្អូនប្រុស​លក់​នំ​មាន​របស់​សំពាយ​ស្ពាយ​មុខក្រោយ​នេះ ប្អូន​តែង​លក់​នៅ​រោងចក្រ​បន្ទាយលង្វែក ទឹក​ហ្វុ​ក នា​ទឹកដី​ខេត្តកំពង់ឆ្នាំង ប្អូន​លក់​បាន​មួយ​ថ្ងៃ​១​ម៉ឺន​រៀន ឬ​២​ម៉ឺន​រៀល ជា​លើស​ពី​នេះ​តិចតួច​ទៅ​ហើយ​ថ្ងៃ​ណា​លក់ដាច់ ឬ​មិន​ដាច់​ជាក់ស្តែង ។ បើ​ងាក​មក​ផ្ទះ​របស់​ប្អូន​វិញ គឺ​ប្រក់​ស័ង្កសី​តូច​ប៉ុណ្ណោះ និង​មានកូន​អំ​ពូ​ល​តូច​មួយ ពេល​ខ្លះ​ក៏​លក់​ដល់​យប់​ជ្រៅ​នោះ ក្នុង​នាម​ជា​ម្តាយ​ស្ត្រី​មាន​ពិការ​ធ្វើ​អ្វី​មិន​បាន​មាន​តែ​ចាំ​ផ្លូវ​កូន ទន្ទឹង​ផ្លូវ​កូន​ជាមួយ​បងប្អូន​ប្រុស​ស្រី​នោះ នេះ​ហើយ​ជា​ជីវិត​ជាប អោយ​ម្តាយ​សុខ​ជា ប្អូន​សុខា ទោះ​អំ​រែក​ធ្ងន់​ធំ​ប៉ុណ្ណា​ក៏​ស៊ូ​បាន ។

គួរ​បញ្ជាក់​ដែរ​ថា ជីវិត​ពិត​របស់​ប្អូន គឺ​បែប​នេះ ប្អូន​មិន​បាន​រៀនសូត្រ​នោះ​ទេ ដៃ​ម្ខាង​រក​លុយ​ដៃ​ម្ខាង​មើលថែ​ម្តាយ និង​ប្អូន​ៗ​ទោះ​មិន​បាន​លុយកាក់​ច្រើន តែ​ប្អូនប្រុស​រូប​នេះ​អាច​ចិញ្ចឹម​មនុស្ស​មួយ​គ្រួ​សារបាន ។ តើ​បងប្អូន​យល់​យ៉ាងណា​ចំពោះ​ក្មេង​ប្រុស​រូប​នេះ? ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ