ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ដែលជាន់​លើ​ទង់ជាតិ​ព្រះរាជាណាចក្រ​កម្ពុជាត្រូវបានឃាត់ខ្លួនហើយ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ប្រើប្រាស់​សារធាតុ​ញៀ​.​ន​បង្ក​ការ​អុកឡុក​នៅ​ក្នុង​មូលដ្ឋាន និង​ធ្វើ​សកម្មភាព​ជាន់​លើ​ទង់ជាតិ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​២​ឃាត់ខ្លួន ។ នេះ​បើ​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ ។ ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ដែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ប្រើប្រាស់​សារធាតុ​ញៀ​.​ន​បង្ក​ការ​អុកឡុក​នៅ​ក្នុង​មូលដ្ឋាន និង​ធ្វើ​សកម្មភាព​ជាន់​លើ​ទង់ជាតិ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​២​ឃាត់ខ្លួន ។ នេះ​បើ​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ដែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ឃាត់ខ្លួន ដើម្បី​អនុវត្ត​តាម​នីតិវិធី កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៤ មក​ម្ល៉េះ ។

ចំណែក​ជនសង្ស័យ​ឈ្មោះ អ៊ុ​ក ភក្តី ភេទ​ប្រុស មុខរបរ រើស​អេ​ត​ចាយ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ