ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដង្ហើយរកយុត្តិធម៌ ខណៈអតីតប្រធានការិយាល័យអន្តរវិស័យបន្លំយកដីហើយធ្វើឱ្យពួកគាត់ជាប់បណ្តឹងទៀត

1 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ប្តី​ប្រពន្ធ​ពីរ​នាក់​បាន​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍ និង​ជំនួយ​ផ្នែក​ច្បាប់ ក្រោយ​ពី​ពួក​គាត់​ត្រូវ​បាន​អតីតមន្ត្រី​សាលាខេត្ត​កំពង់ស្ពឺ (​មាន​តួនាទី​ជា​ប្រធាន​កា​រិ​ល័យ​អន្តរ​វិស័យ​) មួយ​រូប​បន្លំ​ឯកសារ​យក​ដី​របស់​ពួក​គាត់​ជា​ច្រើន​ហិ​កតា ។ ទីបំផុត ពួក​គាត់​ទាំង​ពីរ​នាក់​ត្រូវ​រង​បណ្តឹង​ព្រហ្មទណ្ឌ​ក្នុង​បទ​ចោទ​ប្រើប្រាស់​ឯកសារ​ក្លែង​ថែម​ទៀត​ផង…

ខេត្តកំពង់ស្ពឺ ៖ ប្តី​ប្រពន្ធ​ពីរ​នាក់​បាន​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍ និង​ជំនួយ​ផ្នែក​ច្បាប់ ក្រោយ​ពី​ពួក​គាត់​ត្រូវ​បាន​អតីតមន្ត្រី​សាលាខេត្ត​កំពង់ស្ពឺ (​មាន​តួនាទី​ជា​ប្រធាន​កា​រិ​ល័យ​អន្តរ​វិស័យ​) មួយ​រូប​បន្លំ​ឯកសារ​យក​ដី​របស់​ពួក​គាត់​ជា​ច្រើន​ហិ​កតា ។ ទីបំផុត ពួក​គាត់​ទាំង​ពីរ​នាក់​ត្រូវ​រង​បណ្តឹង​ព្រហ្មទណ្ឌ​ក្នុង​បទ​ចោទ​ប្រើប្រាស់​ឯកសារ​ក្លែង​ថែម​ទៀត​ផង ដោយ​ខ្វះ​ការ​យល់​ដឹង​ផ្នែក​ច្បាប់​ពួក​គាត់​ទាំង​ពីរ​នាក់​ស្នើ​សុំ​ឱ្យ​ប្រមុខ​ថ្នាក់ដឹកនាំ ជា​ពិសេស​នោះ​ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជួយ​អន្តរាគមន៍​ចំពោះ​រូប​គាត់​ទាំង​ពីរ​នាក់​ផង ។

បុរស​ឈ្មោះ សុខ ភិន អាយុ​៥៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឈឹ​ម ពៅ អាយុ​៦១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​អូរ​ស្នួល ឃុំ​ទ័ព​មាន ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បាន​រៀបរាប់​ឱ្យ​ដឹង​ថា កាលពី​អំឡុង​ឆ្នាំ​២០១២-២០១៣ គាត់​មាន​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មួយ ដោយ​មានការ​ពឹងពាក់​ឈ្មោះ វ៉ា​ន់ សុខា ជា​មន្ត្រី​សាលាខេត្ត​កំពង់ស្ពឺ ជា​មនុស្ស​ស្គាល់​រាប់អាន​តាំងពី​តូច​មក ។ ទំនាស់​ដីធ្លី​របស់​គាត់​ហាក់​មាន​ភាព​ស្ងប់ស្ងាត់ គាត់​ក៏​សម្រេចចិត្ត​ប្រគល់​ដី​ទំហំ​១​ហិ​កតា​ទៅ​ឱ្យឈ្មោះ វ៉ា​ន់ សុខា ជា​សា​គុណ ដើម្បី​ឱ្យ​នៅ​ក្បែរ​គ្នា​គ្រាន់​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ ជា​ថ្ងៃ​ឈប់​សម្រាក​មន្ត្រីរាជការ​មក​លំហែរ​កាយ ។

ដោយ​គិត​ថា ដី​ទំហំ​១​ហិ​កតា​នេះ​តូច​ពេក ឈ្មោះ វ៉ា​ន់ សុខា បាន​សុំ​កន្លះ​ហិ​កតា​ទៀត ដើម្បី​ធ្វើ​កញ្ចុះ ដើម្បី​អង្គុយ​លេង​ជួបជុំ​គ្នា​ម្តងម្កាល និង​ផឹក​តែ ពេល​មិត្តភក្តិ​មាន​វ័យ​ចំណាស់​ទៅ​ដោយ​មិន​ស្តាយស្រណោះ​ដី​ត្រឹមតែ​១​ហិ​កតា​កន្លះ ពួក​គាត់​ក៏​សម្រេចចិត្ត​ឱ្យទៅ​ឈ្មោះ វ៉ា​ន់ សុខា ទៅ​ដោយ​បាន​ដាំ​ដំណាំ​ហូប​ផ្លែ មាន​ល្មើ មាន​ស្វាយ​។​ល ។

បុរស​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​បន្ត​ទៀត​ថា ការ​រស់នៅ​លើ​ដី​ដែល​គាត់​ប្រគល់​ឱ្យ​នោះ មិន​ទាន់​បាន​ប៉ុន្មាន​ឆ្នាំ​ផង​ឈ្មោះ វ៉ា​ន់ សុខា ទាមទារ​ឱ្យ​គាត់​កាត់​ប្លង់​ដី​ចេញពី​ប្លង់​រួម​របស់​ពួក​គាត់​(​បំបែក​ប្លង់​) ដែល​ប្លង់​រួម​ប្លង់​ធំ របស់​ពួក​គាត់​មាន​ទំហំ​ជាង​៦​ហិ​កតា ។ ពេល​នោះ​ពួក​គាត់​ក៏​ព្រម​ប្រគល់​ប្លង​នោះ​ទៅ​ឱ្យឈ្មោះ វ៉ា​ន់ សុខា ដើម្បី​បំបែក​ប្លង់ ក្រោយមក​ស្រាប់តែ​លេច​ឈ្មោះ ចិត្រ អះអាង​ថា ជា​មន្ត្រី​សុរិយោដី​ស្រុក​ថ្ពង​យក​ក្រដាស​មក​ឱ្យ​គាត់​ផ្តិត​មេដៃ​ពួក​គាត់​ដោយ​មិន​ចេះអក្សរ និង​មិន​បាន​ពិនិត្យ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នោះ ពួក​គាត់​ក៏​ផ្តិត​មេដៃ​ឱ្យទៅ ។

ពេល​ផ្តិត​មេដៃ​រួច ឈ្មោះ ចិត្រ បាន​បើករថយន្ត​ត្រឡប់​ទៅ​វិញ ហើយ​ចុច​កញ្ចក់​រថយន្ត​សួរ​គាត់​ថា ពូ​មីង លក់​ដី​ឱ្យ​មេ វ៉ា​ន់ សុខា អស់ហើយ​មែន​ទើប​ផ្តិត​មេដៃ​ឲ្យ សួរ​រួច​ហើយ​ឈ្មោះ ចិត្រ ក៏​សើច និង​បាន​បើករថយន្ត​ចេញ​ទៅ​បាត់​ទៅ ។ ចាប់តាំងពី​ពេល​នោះ​មក ពួក​គាត់​ចេះ​តែ​មានការ​ងឿងឆ្ងល់​ថា ហេតុ​អ្វី​បានជា​មន្ត្រី​រូប​នោះ​សួរ​គាត់​រឿង​លក់​ដី​ទៅ​ឱ្យឈ្មោះ វ៉ា​ន់ សុខា ទៅ​វិញ ?

ទាំង​ដែល​ដី​នោះ​ពួក​គាត់​ជា​ម្ចាស់​ហើយ​បាន​ប្រគល់​ឱ្យ​ជា​សា​គុណ​ដែល​លោក វ៉ា​ន់ សុខា បាន​ជួយ​ដោះស្រាយ​កាលដែល​មាន​ជំ​លោះ​ជាមួយ​ក្រុមហ៊ុន ។ បុរស​ជា​ប្តី​ប្រពន្ធ​រៀបរាប់​ទាំង​ទឹកភ្នែក​ទៀត​ថា ក្រោយមក​ទើប​ផ្ទុះ​រឿង​ឈ្មោះ វ៉ា​ន់ សុខា ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ថា ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី ប្រពន្ធ​រំ​លោ​.​ភ​បំពាន​យក​ដី​ឈ្មោះ វ៉ា​ន់ សុខា ទៅ​វិញ ។ ការ​ប្តឹងផ្តល់​គ្នា​នៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ រហូត​ដល់​សាលាឧទ្ធរណ៍​នៅ​មិន​ទាន់​ចប់​ឡើយ ។

ឥឡូវនេះ ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ត្រូវ​បាន​តុលាការខេត្ត​កំពង់ស្ពឺ​ធ្វើការ​កោះហៅ ដើម្បី​ឱ្យ​ចូលរួម​សវនាការ​ក្នុង​បទ​ចោទ​ក្លែង​ឯកសារ​ទៀត តើ​ឯណា​ទៅ​គុណធម៌​ជា​មនុស្ស?មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រង់ចាំ​មើល​ថា តើ​តុលាការខេត្ត​កំពង់ស្ពឺ អាច​រក​យុត្តិធម៌​ឱ្យ​ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ជា​ម្ចាស់​ដី​បាន​ដែរ​ឬ​យ៉ាងណា? ។

ក្នុង​នាម​ប្រជាពលរដ្ឋ​ដែល​ល្ងិ​ត​ល្ងង់​មិន​ចេះ​ច្បាប់​មាន​ច​ម្ង​ល់​ថា តើ​នៅ​ពេល​ដែល​ខ្លួន​បែងចែក​ទ្រព្យសម្បត្តិ (​ដីធ្លី​) របស់​ខ្លួន​ឱ្យទៅ​កូន​មាន​កំហុស​ដែរ​ឬទេ ? ។ ពិត​ណាស់​ថា ដី​ដែល​គាត់​បែងចែក​ឱ្យទៅ​កូន​ៗ​មួយ​ចំនួន​គាត់​បាន​ធ្វើ​អំណោយ​ទៅ​ឱ្យ​អតីត​ប្រធាន​ការិយាល័យ​អន្តរ​វិស័យ​មួយ​រូប​ពិតមែន តែ​ដោយសារ​តែ​ភាព​ល្ងិ​ត​ល្ងង់​ចាញ់បោក​អតីតមន្ត្រី​រូប​នោះ អស់​ដីធ្លី​ជា​ច្រើន​ហិ​កតា ។ អ្វី​ដែល​ពួក​គាត់​គិត​ថា អយុត្តិធម៌​បំផុត​នោះ គឺ​អតីតមន្ត្រី​សាលាខេត្ត​កំពង់ស្ពឺ​រូប​នោះ​បាន​បង្ខំ​ឱ្យ​ពួក​គាត់​ផ្តិត​មេដៃ​លើ​ក្រដាស​សរ ហើយ​និយាយ​ថា ឯង​ឱ្យ​ដី​អញ​ប៉ុណ្ណា​អញ​យក​ប៉ុណ្ណឹង ។ ប៉ុន្តែ​នៅ​ទីបំផុត​ផ្ទៃដី​ទំហំ​ជាង​៦​ហិ​កតា​របស់​ពួក​គាត់​ជា​ម្ចាស់​ដី​អតីតមន្ត្រី​រូប​នោះ ឈ្មោះ វ៉ា​ន់ សុខា ធ្វើ​ប្លង់​រំ​លោ​.​ភយ​ក​អស់​ជាង​៣​ហិ​កតា​ទៅ​ហើយ ដោយ​យក​បក្ខពួក​របស់​ខ្លួន​ធ្វើ​ជា​សាក្សី​ទៀត​ផង ។

តែ​ពួក​គាត់​មាន​ច​ម្ង​ល់​ថា បើសិន​គាត់​លក់​ដី​មែន ប្រាកដជា​មាន​លិខិត​ស្នាម​ទទួល​ប្រាក់ ប៉ុន្តែ​តាម​ការ​ពិត​គាត់​មិន​លក់ ហើយ​ក៏​មិន​ដែល​បាន​ទទួល​ប្រាក់​ពី​មន្ត្រី​រូប​នោះ​ឡើយ មន្ត្រី​រូប​នោះ​បែរជា​និយាយ​ថា ទិញ​ដី​ពី​ពួក​គាត់​ទាំង​បំពាន​ទៅ​វិញ ។

ដោយឡែក​មន្ត្រី​តុលាការ​មួយ​រូប​បាន​ប្រ​លយ​ពាក្យ​ថា «​កាលណា​គូភាគី​មាន​ទំនាស់​ក្នុង​សំណុំរឿង​១​អង្គ​ហេតុតែ​១ ។ ឧទាហរណ៍​ថា​«​បើ​រឿង​នោះ​ជា​រឿង​រដ្ឋប្បវេណី​ដែល​តុលាការ​កំពុង​ដំណើរការ​ដូច​ការ​លើក​ឡើង​ថា សាលាឧទ្ធរណ៍​កំពុង​ដំណើរការ​នីតិវិធី​នោះ​សាលាដំបូង​ពុំ​អាច​លើកយក​រឿង​ដដែល​មក​សវនាការ​បាន​ទេ តែបើ​ជា​រឿង​ដោយឡែក​ពី​គ្នា​ក្រោយ​តំណាង​អយ្យការ​ចោទប្រកាន់​ហើយ ចៅក្រម​បិទ​ការ​ស៊ើបសួរ​នោះ ទើប​ចៅក្រម​ជំ​រះ​អាច​បើក​សវនាការ​បាន​» ។ រឿង​នេះ​មាន​តែ​ចាំ​តាមដាន​បន្ត​ទៅ​មុខ​ទៀត​ថា តើ​ចុង​ក្រោយ​អ្នក​ណា​ជា​អ្នក​ឈ្នះ​ឬ​ចាញ់ ? ប្តី​ប្រពន្ធ​ពីរ​នាក់​ខាងលើ រួម​នឹង​កូន ឬ​លោក​វ៉ា​ន់ សុខា ? យុត្តិធម៌​ច្បាស់​ជា​ឈ្នះ​អយុត្តិធម៌ ។

ពាក់ព័ន្ធ​និង​ការ​លើក​ឡើង​ខាងលើ​របស់​បុរស​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​ដែរ អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បកស្រាយ​ពី​លោក វ៉ា​ន់ សុខា អតីត​ប្រធាន​ការិយាល័យ​អន្តរ​វិស័យ​ខេត្តកំពង់ស្ពឺ​បាន​ទេ ដោយ​ខ​លលេ​ខ​ទូរស័ព្ទ​មិន​ចូល​សោះ​ចំនួន​២​ដង ។ កោះសន្តិភាព​រង់ចាំ​ការ​បកស្រាយ​ពី​លោក វ៉ា​ន់ សុខា គ្រប់​ម៉ោង​ធ្វើការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ