ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូណេស៊ី​ជួយ​សង្គ្រោះ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីង​ហ្កា​៦៩​នាក់​ដែល​លិ.ច​ទូក​

1 ខែ មុន

ទីក្រុង​ហ្សាកាតា៖ ថ្មី​ៗ​នេះ អាជ្ញាធរ​ឥណ្ឌូណេស៊ី​ជួយ​សង្គ្រោះ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីង​ហ្កា​៦៩​នាក់​ដែល​ធ្វើ​ដំណើរ​តាម​ទូក​តូច​មួយ​គ្រឿង​​​រសាត់​អណ្ដែត​កណ្ដាល​ជល​សា​អស់​ជា​ច្រើន​សប្ដាហ៍​។ ពួក​គេ​ត្រូវ​បាន​នាំ​យក​ឡើង​ទៅ​​លើ​គោក​​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បន្ទាប់​ពី​ទូក​ដែល​ពួក​គេ​ជិះ​បាន​លិច​កាល​ពី​មួយ​ថ្ងៃ​មុន​នេះ​។ ទូក​ឈើ​ដឹក​ជន​ភៀស​ខ្លួន​ទាំង​នេះ រួម​ទាំង​ទូក​ខ្នាត​ធំ​មួយ​គ្រឿង​ទៀត​​ដែល​ព្យាយាម​ជួយ​សង្គ្រោះ​ពួក​គេ​ឱ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​បាន​លិច​ទាំង​ពី​រ​គ្រឿង​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ។​ គេ​គិត​ថា​នៅ​ពេល​នោះ ជន​ភៀស​ខ្លួន​រ៉ូហ៊ីងហ្កា​ដែល​អាច​នៅ​រស់​រាន​មាន​ជីវិត​មាន​ប្រហែល​១៥០​នាក់​ ខណៈ​ដែល​មនុស្ស​រាប់​សិប​នាក់​ទៀត​ត្រូវ​ខ្សែ​ទឹក​កួច​យក​ទៅ​បាត់​ មិន​ដឹង​ថា​ស្លាប់​…

ទីក្រុង​ហ្សាកាតា៖ ថ្មី​ៗ​នេះ អាជ្ញាធរ​ឥណ្ឌូណេស៊ី​ជួយ​សង្គ្រោះ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីង​ហ្កា​៦៩​នាក់​ដែល​ធ្វើ​ដំណើរ​តាម​ទូក​តូច​មួយ​គ្រឿង​​​រសាត់​អណ្ដែត​កណ្ដាល​ជល​សា​អស់​ជា​ច្រើន​សប្ដាហ៍​។ ពួក​គេ​ត្រូវ​បាន​នាំ​យក​ឡើង​ទៅ​​លើ​គោក​​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បន្ទាប់​ពី​ទូក​ដែល​ពួក​គេ​ជិះ​បាន​លិច​កាល​ពី​មួយ​ថ្ងៃ​មុន​នេះ​។ ទូក​ឈើ​ដឹក​ជន​ភៀស​ខ្លួន​ទាំង​នេះ រួម​ទាំង​ទូក​ខ្នាត​ធំ​មួយ​គ្រឿង​ទៀត​​ដែល​ព្យាយាម​ជួយ​សង្គ្រោះ​ពួក​គេ​ឱ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​បាន​លិច​ទាំង​ពី​រ​គ្រឿង​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ។​

គេ​គិត​ថា​នៅ​ពេល​នោះ ជន​ភៀស​ខ្លួន​រ៉ូហ៊ីងហ្កា​ដែល​អាច​នៅ​រស់​រាន​មាន​ជីវិត​មាន​ប្រហែល​១៥០​នាក់​ ខណៈ​ដែល​មនុស្ស​រាប់​សិប​នាក់​ទៀត​ត្រូវ​ខ្សែ​ទឹក​កួច​យក​ទៅ​បាត់​ មិន​ដឹង​ថា​ស្លាប់​ ឬ​រស់​ទេ​។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​មុន​ដំបូងឃើញ​ជន​ភៀស​ខ្លួន​ទាំង​នេះ​លឹម​ៗ​ពីចម្ងាយ​។ មិន​បង្អង់​យូរ ពួក​គេ​ក៏​ចេញ​ទូក​ទៅ​ជួយ​សង្គ្រោះ​។​ ពេល​នោះ ទូក​របស់​ពួក​ជន​ភៀស​ខ្លួន​ចាប់​ផ្ដើម​លិច​ទៅ​ក្នុង​ទឹក​សមុទ្រ​​ជា​បណ្ដើ​រ​ៗ​​នៅ​ជិត​កោះ​អាចេ (Aceh)។ អ្នក​ខ្លះ​​ខំ​ប្រវេ​ប្រវា​តោង​សម្បក​ទូក​ដែល​កំពុង​លិច​។

​អាច​ចាត់​ទុក​ថា​នេះ​ជា​សំណាង​មួយ​នៅ​ក្នុង​ចំណោម​មួយ​ពាន់​គ្រោះ​ថ្នាក់​ក៏​ថា​បាន​។ បើ​កាលៈ​ទេសៈ​មិន​ហុច​ឱ្យ​ទេ​ ពួក​គេ​ក៏​គ្មាន​ថ្ងៃ​នេះ​ដែរ​។ ​​បើ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ទៅ​ទី​នោះ​មិន​ទាន់​ពេល​វេលា​ទេ​ ប្រហែល​ជា​មនុស្ស​លង់​ទឹក​ស្លាប់​មិន​តិច​នាក់​ទេ​ ។ ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីង​ហ្កា​ប្រាប់​ថា​ពួក​គេព្រោះ​ពួក​យោធា​ចេះ​តែ​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពួក​គេ​​។ ម៉្លោះ​ហើយ​ ពួក​គេ​​​ប្រថុយ​ធ្វើ​ដំណើរ​ផ្សង​ព្រេង​តាម​ទូក​តូច​ៗ​កាត់សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ​ ជួន​ស្លាប់​ ជួន​រស់​។ គោលដៅ​របស់​ពួកគេ​គឺ​ទៅ​ប្រទេស​ម៉ាឡេស៊ី ឬ​ឥណ្ឌូណេស៊ី​។

អាជ្ញា​ធរ​បញ្ជាក់ថា​​អ្នក​ជិះ​ទូក​ដែល​គេ​ជួយ​សង្គ្រោះ​បាន​​​សរុប​៦៩​នាក់​។ ក្នុង​នោះ បុរស​៤២​​នាក់ ​​ស្ត្រី១៨​នាក់​ និង​កុមារ​៩​នាក់​។ ពួក​គេ​ប្រាប់​ថា​ជិះ​ទូក​អស់​រយៈ​ពេល​១៥​ថ្ងៃ​មក​ហើយ។ ​អ្នក​ខ្លះ​មក​តាំង​ពី​មួយ​​ខែ​មុន​នេះ​ក៏​មាន​។ ចំពោះ​សំណួរ​ថា​​​ហេតុ​អ្វី​បាន​ជា​លិច​ទូក? ពួក​គេ​ប្រាប់​ថា​មក​ពី​​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក​។ ពួក​គេ​ចាក​ចេញ​ពី​​​ជំរំ​ជន​ភៀស​ខ្លួន​ខក់​បាហ្សា​ (Cox’s Bazar) នៅ​ប្រទេស​បង់ក្លាដែស​។

នៅ​ទីនោះ (ខក់​បាហ្សា) អ្នក​ខ្លះ​ជួប​នឹង​អ្នក​ដែល​អាច​យក​ពួក​គេ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ ​ពួក​គេ​ត្រូវ​ទៅ​ឥណ្ឌូណេស៊ី​មួយ​ដំណាក់​កាល​សិន​។ បន្ទាប់​មក​ បន្ត​ដំណើរ​ទៅ​ម៉ាឡេស៊ី។ មេ​ខ្យល់​ទម្លាក់​ចោល​ត្រឹម​ព្រំ​ដែន​ម៉ាឡេ។ ពួក​គេ​ត្រូវ​បង់​លុយ​មួយ​ដំណាក់​កាល​ទៀត​ដើម្បី​ចូល​ទឹក​ដី​ម៉ាឡេស៊ី​។​ អ្នក​ខ្លះ​ទៀត​ប្រាប់​ថា​ពួក​គេ​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​ភូមា។ ​បំណង​ប្រុង​ទៅ​ប្រទេស​ថៃ​។ ប៉ុន្តែ​ត្រូវ​អាជ្ញា​ធរ​បដិសេធ​។

​កាល​ពី​ថ្ងៃ​ពុធ ជន​ភៀស​ខ្លួន​រ៉ូហ៊ីងហ្កា​៦​នាក់​ដែល​ធ្លាប់​រួម​ដំណើរ​នៅ​លើ​ទូក​តែ​មួយ​ជា​មួយ​អ្នក​៦៩​នាក់​នោះ​ត្រូវ​​អ្នក​នេសាទ​ឥណ្ឌូណេស៊ី​ជួយ​សង្គ្រោះ​ឱ្យ​រួច​ផុត​ជីវិត​។ ​អ្នក​នៅ​រស់​ម្នាក់​ប្រាប់​ថា​មនុស្ស​រាប់​សិប​នាក់​ត្រូវ​ទឹក​កួច​យក​ទៅ​បាត់​។ ទូក​នេះ​ដាក់​មនុស្ស​សរុប​១៥១​នាក់។ គ្រាន់​តែ​ទូក​លិច​ភ្លឹប​ចូល​ទៅ​ក្នុង​ទឹក​ភ្លាម មនុស្ស​​៥០​​ជួប​នឹង​បញ្ហា​ភ្លាម​មួយ​រំពេច​។ អ្នក​ខ្លះ​​​បាត់​ខ្លួន និង​អ្នក​ខ្លះ​ស្លាប់​ភ្លាមៗ​​។ អាជ្ញាធរ​ឥណ្ឌូ​ណេស៊ី​កំពុង​ខិត​ខំ​ជួយ​សង្គ្រោះ​មនុស្ស​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

ប្រភព៖ Channel News Asia
https://www.channelnewsasia.com/asia/indonesia-rohingya-myanmar-rescue-boat-capsized-missing-dead-4211171

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ