តារាថៃសម្តែងរឿង «កូនពស់កេងកង» លោក Winai Kraibutr បានទទួលមរណភាព ក្នុងវ័យ៥៤ឆ្នាំ
(ថៃ)៖ តារាសម្តែងថៃជើងចាស់លោក Winai Kraibutr បានទទួលមរណភាព ក្នុងវ័យ៥៤ឆ្នាំ កាលពីយប់ថ្ងៃពុធ ដោយសារការឆ្លងមេរោគក្នុងឈាម ខណៈកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ CGH…
(ថៃ)៖ តារាសម្តែងថៃជើងចាស់លោក Winai Kraibutr បានទទួលមរណភាព ក្នុងវ័យ៥៤ឆ្នាំ កាលពីយប់ថ្ងៃពុធ ដោយសារការឆ្លងមេរោគក្នុងឈាម ខណៈកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ CGH…
(ថៃ)៖ តារាសម្តែងថៃជើងចាស់លោក Winai Kraibutr បានទទួលមរណភាព ក្នុងវ័យ៥៤ឆ្នាំ កាលពីយប់ថ្ងៃពុធ ដោយសារការឆ្លងមេរោគក្នុងឈាម ខណៈកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ CGH Hospital Saimai ក្នុងទីក្រុងបាងកក។ ដំណឹងដ៏សោកសង្រែងនេះត្រូវបានប្រកាសដោយ អ្នកនាង Onchanya ជាភរិយាបានបង្ហោះលើហ្វេសប៊ុករបស់ខ្លួនថា ‘Rest in peace’ នៅពាក់កណ្ដាលអធ្រាត្រថ្ងៃពុធ។
តារាសម្តែងថៃជើងចាស់លោក Winai Kraibutr និងភរិយាមានកូនប្រុសស្រី៣នាក់ជាចំណងដៃ។ លោក Winai បានទទួលរងនូវជំងឺសើស្បែកដ៏កម្រមួយអស់រយៈពេល៥ឆ្នាំមកហើយ។ ជំងឺនេះធ្វើឱ្យគាត់ស្រកទម្ងន់ ហើយគាត់ត្រូវបង្ខំចិត្តឈប់ទទួលយកការងារសម្ដែង។
កើតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៦៩ Winai បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តជាច្រើនដែលទទួលបានជោគជ័យគួរឱ្យកត់សម្គាល់នៅ Box Office របស់ប្រទេសថៃ។ ខ្សែភាពយន្តចំនួនពីររឿងរបស់គាត់គឺ “Nang Nak” និង “Bang Rajan” ដែលបានចេញផ្សាយជាប់ៗគ្នាក្នុងឆ្នាំ១៩៩៩ និង២០០រកចំណូលបានជាង ១៥០លានបាតក្នុងមួយរឿងនៅ Box Office ដែលធ្វើអោយគាត់ទទួលបានរហស្សនាមថា “វីរបុរសរាប់រយលានបាត” ។
លោកWinai ក៏បានបង្ហាញខ្លួននៅក្នុងការផ្សាយពាណិជ្ជកម្ម វីដេអូចម្រៀង រឿងភាគទូរទស្សន៍ និងរឿងកំប្លែងជាច្រើន ក៏ដូចជាភាពយន្តរួមគ្នាកម្ពុជា-ថៃ ដែលមានចំណងជើងថា «កូនពស់កេងកង»៕ ប្រភព៖ The Nation Thailand
ចែករំលែកព័តមាននេះ