ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការទូត​កម្ពុជា និង​អា​មេ​រិ​ក ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការទូត​កម្ពុជា និង​ភារៈធារី​ស្តីទី​នៃ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​បាន ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​។ ការ​ប្តេ​ជ្គា​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការទូត​កម្ពុជា និង​ភារៈធារី​ស្តីទី​នៃ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​បាន ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​។ ការ​ប្តេ​ជ្គា​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ និង​លោកស្រី Bridgette L. Walker ភារៈធារី​ស្តីទី នៃ​ស្ថានទូត​អា​មេ​រិ​ក ប្រចាំ​កម្ពុជា នា​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ទីស្តីការក្រសួង ភាគី​ទាំង​ពីរ បាន​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​គូសបញ្ជាក់​ពី​ការ​ត្រៀមខ្លួន​របស់​កម្ពុជា​ក្នុង​ការ រួម​ខ្លួន​របស​កម្ពុជា​ក្នុង​ការ ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋបាល​សហរដ្ឋអាមេរិក​ថ្មី ដើម្បី​ពង្រឹង​ទំនាក់ ទំនង និង​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ព្រមទាំង​សម្តែង​ការ​ពេញចិត្ត​ចំពោះ​សន្ទុះ​វិជ្ជមាន​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ដោយ​មានការ​ចូលរួម​កម្រិត​ខ្ពស់ រួម​មានដំណើរ​ទស្សនកិច្ច​ថ្មី​ៗ​មក កម្ពុជា​របស់ លោក Lloyd Austin រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិក និង​លោកស្រី Samantha Power នាយិកា នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)​។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន និង​លោកស្រី Walker បាន​សាទរ​ចំពោះ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ រវាង​យោធា​និង​យោធា និង​ការ​បន្ត​កិច្ច​សន្ទនា​គោលនយោបាយ​ការពារ​ជាតិ​សហរដ្ឋអាមេរិក កម្ពុជា​។ ភាគី​ទាំង​ពីរ​បាន​អះអាង​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម​របស់​រដ្ឋាភិបាល​ទាំង​ពីរ ក្នុង​ការ​កម្ពុជា ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​ដែល​ជា​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ពាណិជ្ជកម្ម និង​ទេសចរណ៍ ដែល​មាន​វឌ្ឍនភាព​យ៉ាង​ល្អ​។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន និង លោកស្រី Walker បាន​ឯកភាព​ឱ្យ​មាន សកម្មភាព​រួម​មួយ​ចំនួន ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​សហរដ្ឋអាមេរិក នៅ ឆ្នាំ​ក្រោយ​។ ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​វប្បធម៌ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរ គុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ជំនួយ​របស់​អាជ្ញាធរ​សហរដ្ឋអាមេរិក ក្នុង​ការ​បញ្ជូន​វត្ថុ​បុរាណ​ខ្មែរ​ជាង​១៥០ ត្រឡប់​មក​ប្រទេស​កម្ពុជា និង​សង្ឃឹមថា វត្ថុ​ជា​ច្រើន​ទៀត​នឹង​ត្រូវ​បាន​កំណត់​ទីតាំង និង​បញ្ជូន​ត្រឡប់ មក​កម្ពុជា​វិញ​។

លើ​វិស័យ​អប់រំ និង​ការ​ផ្សារ​ភ្ជាប់​ប្រជាជន​-​ប្រជាជន លោកឧប នាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន និង លោកស្រី Walker បាន​ឯកភាព​គ្នា​លើ​សារៈសំខាន់​នៃ​ការ​បន្ត​អាហារូបករណ៍ និង​ការ​ផ្លាស់​ប្តូរ ដែល​អាច​ឱ្យ​និស្សិត​កម្ពុជា​ជាង ១,០០០ នាក់ បាន​ទៅ​សិក្សា និង​បណ្តុះបណ្តាល នៅ​សហរដ្ឋអាមេរិក ដែល​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​របស់​កម្ពុជា​។

ជាមួយ​គ្នា​នោះ​ដែរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​បន្ត​គាំទ្រ និង​កិច្ច​សហ ប្រតិបត្តិការ​ពេញលេញ​របស់​កម្ពុជា​សម្រាប់រ​បេសកកម្ម​មនុស្សធម៌​រួម​គ្នា​ក្នុង​ការ​រុករក​អដ្ឋិធាតុ​ទាហាន អា​មេ​រិ​ក ដែល​បាន​បាត់​ខ្លួន​ក្នុង​សម័យ​សង្គ្រាម​។

លើ​ការ​ដោះ​មីន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ ជំនួយ​ចំនួន​១២​លាន​ដុល្លារ ដែល​ផ្តល់​តាម​រយៈ​ទីភ្នាក់ងារ USAID ក្នុង​ឆ្នាំ​២០២៤ ដើម្បី​គាំទ្រ​ដល់ កិច្ច​ខិតខំ​ប្រឹងប្រែង​ដោះ​មីន​របស់​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា ការ​បន្ត​កិច្ច​សហ ប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​ក្នុង​វិស័យ​នេះ នឹង​ព​ន្លឿ​ន​ការ​សម្រេច​គោលដៅ​របស់​កម្ពុជា​ជា​ប្រទេស គ្មាន​មីន​។ កិច្ច​សហប្រតិបត្តិការ​អាស៊ាន​-​សហរដ្ឋអាមេរិក ក៏​ត្រូវ​បាន​លើកយក​មក​ពិភាក្សា​ផង​ដែរ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​របស់​កម្ពុជា ក្នុង​នាម​ជា​ប្រទេស សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហរដ្ឋអាមេរិក (២០២៤-២០២៧) ដើម្បី​បង្កើន កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ក្នុង​ការ​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​អាស៊ាន​-​សហរដ្ឋអា​មេ​រិ​ក​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ