ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ចលំបាកអ្នកបម្រើសេវាកម្សាន្តមួយចំនួនបង្ខំចិត្តល.ក់ខ្លួន

1 ខែ មុន

ស្រី​យ៉ា ជា​នារី​កក់សក់ ម៉ាស្សា​មុខ នៅ​ហាង​កាត់សក់​បុរស​មួយ​កន្លែង​លើ​ផ្លូវជាតិ​លេខ​៦​អា ។ នាង​បាន​និយាយ​ថា នៅ​ពេល​សេដ្ឋកិច្ច​លំបាក ការ​រក​ប្រាក់​ពី​ការ​កក់សក់​មិនសូវ​បាន​នោះ​ឡើយ ។ ដូច្នេះ​នាង​ដាច់​ចិត្ត​ចេញ​ទៅ​ដេក​ជាមួយ​ភ្ញៀវ…

ស្រី​យ៉ា ជា​នារី​កក់សក់ ម៉ាស្សា​មុខ នៅ​ហាង​កាត់សក់​បុរស​មួយ​កន្លែង​លើ​ផ្លូវជាតិ​លេខ​៦​អា ។ នាង​បាន​និយាយ​ថា នៅ​ពេល​សេដ្ឋកិច្ច​លំបាក ការ​រក​ប្រាក់​ពី​ការ​កក់សក់​មិនសូវ​បាន​នោះ​ឡើយ ។ ដូច្នេះ​នាង​ដាច់​ចិត្ត​ចេញ​ទៅ​ដេក​ជាមួយ​ភ្ញៀវ ដើម្បី​បាន​ប្រាក់​បន្ថែម​ផ្គត់ផ្គង់​ការ​រស់នៅ​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង ។

ស្រី​យ៉ា ដែល​មាន​វ័យ​២២​ឆ្នាំ និយាយ​ថា ស្ថានភាព​រក​ប្រាក់​របស់​នាង​នៅ​ពេល​នេះ មានការ​លំបាក​ខ្លាំង ជាង​កាលសម័យ​កូ​វី​ដ​១៩ ទៅ​ទៀត ។ កាលសម័យ​កូ​វី​ដ​រាតត្បាត​ខ្លាំង​ដែល​មិន​មាន​មនុស្ស​ចេញ​ដើរហើរ​ខាងក្រៅ​តែ​ម្តងនោះ គឺ​នាង​បាន​ទៅ​រស់នៅ​ឯ​ស្រុក​កំណើត​ជាង​១​ឆ្នាំ ។ នៅ​ស្រុក​កំណើត ទោះបី​គ្មាន​ចំណូល​ក៏​មិន​ខ្វល់​ពី​ការ​ចំណាយ ពីព្រោះ​ការ​នៅ​ស្រុក​កំណើត​នាង​មិន​ត្រូវ​បង់ថ្លៃ​ផ្ទះ​ជួល ទឹក ភ្លើង និង​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ ។ ប៉ុន្តែ​បច្ចុប្បន្ន​នាង​ត្រូវការ​ចំណាយ ដូច្នេះ​បើ​មួយ​ខែ​មិន​អាច​រក​ប្រាក់​បាន​ពី​៣០០​ទៅ​៥០០​ដុល្លារ​នោះ​ទេ ពិបាក និង​រស់នៅ​ក្នុង​ទីក្រុង​ណាស់ ។

នៅ​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត ស្រី​យ៉ា បាន​ជួល​បន្ទប់​ស្នាក់​នៅ​ត្រើយ​ខាងលិច រាជធានី​ភ្នំពេញ ម្តុំ​ជ្រោយចង្វា ដែល​ជា​កន្លែង​ប្រមូលផ្តុំ​ដោយ​ហាង​ផឹកស៊ី និង​កន្លែង​លំហែកាយ ប្រប​តាម​ដង​ទន្លេមេគង្គ និង​ទន្លេសាប ។ នៅ​ទីនោះ​មាន​នារី​ប្រកប​របរ​សេវា​កម្សាន្ត​ជា​ច្រើន បាន​រស់នៅ​ប្រមូលផ្តុំ​គ្នា ។ អ្នកខ្លះ​ធ្វើ​ការងារ​នៅ​ជិត​ៗ​កន្លែង​ស្នាក់​នៅ និង​អ្នកខ្លះ​ទៀត​ត្រូវធ្វើ​ដំណើរ​ចូល​មក​ទីក្រុង​ភ្នំពេញ ។ នៅ​ទីនោះ មាន​នារី​ខ្លះ​ចេញ​ទៅ​រក​ទទួលទាន​តែ​ពេល​រាត្រី ខ្លះ​ទៀត​ពេល​ថ្ងៃ​ប្រកប​របរ​លក់ដូរ​បន្តិច​បន្តិច​នៅផ្ទះ និង​អ្នកខ្លះ​ទៀត​ធ្វើ​ក្រចក​ផាត់មុខ នារី​ផង​ដែរ ។

ផល​លំបាក​មិនមែន​មាន​តែ​ស្រី​យ៉ា​នោះ​ទេ ។ នារី​ដែល​មាន​រាងស្តើង រូប​នេះ​បញ្ជាក់​ថា «​មិត្តភក្តិ​ខ្ញុំ​ក៏​គេ​សុខចិត្ត​ទៅ​កំដរ​ភ្ញៀវ​ដែរ ឱ្យ​តែ​បាន​ប្រាក់​មក​ចិញ្ចឹមជីវិត ។ យើង​ត្រូវការ​ចំណាយ​ផ្ទះ​ជួល​ហូប​ចុក និង​អាហារ ដែល​មិន​ក្រោម​២០០​ដុល្លារ​ឡើយ​ក្នុង​មួយ​ខែ​ៗ» ។
នារី​បម្រើសេវា​ក​ន្សា​ន្ត​សប្បាយ​មួយ​នេះ អះអាង​ថា នាង​អាច​រក​ប្រាក់​ពី​ពី​៥០​ទៅ​១៥០​ដុល្លារ នៅ​ពេល ទៅ​ដេក​ជាមួយ​ភ្ញៀវ​ម្នាក់ អាស្រ័យ​លើ​ការ​តថ្លៃ​គ្នា ។ នាង​បាន​និយាយ​ថា នៅ​ពេល​មាន​ភ្ញៀវ បើ​ភ្ញៀវ​មិន ពេញចិត្ត​ជាមួយ​នាង ។ នាង​មាន​មិត្តភក្តិ​នៅ​ផ្សេង​ទៀត​ណែនាំ​ទៅ​ភ្ញៀវ ។

រូបមន្ត​ជួយ​រក​ម៉ូយ​ឱ្យ​គ្នា​នេះ មិត្តភក្តិ​ស្រី​យ៉ា​ក៏​ជួយ​មក​ស្រី​យ៉ា​វិញ​ដែរ ។ នៅ​ពេល​ខាង​ពួក​គេ (​មិត្តភក្តិ​)​មាន​ភ្ញៀវ​នោះ ។ យើង​មាន​រូបថត​បង្ហាញ​ទៅ​ភ្ញៀវ បើ​មិន​ត្រូវ​មួយ​នេះ យើង​មាន​មួយទៀត​បង្ហាញ ។ ធ្វើ​ដូច្នេះ​យើង​អាច​រក​ប្រាក់​បាន​ទាំងអស់​គ្នា ។ ស្រី​យ៉ា​និយាយ​ទាំងអស់​សំណើច ។ «​កាលពី​មុខ​អតិ​ថ​ជន​មក​កក់សក់​មាន​ច្រើន​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ។ ហើយ​ពួក​គាត់​ដៃ​ទូលាយ​ទៀត​ឱ្យប្រាក់ ធីប ពួក​ខ្ញុំ​ពី​៥​ទៅ​២០​ដុល្លារ នៅ​ពេល​កក់សក់ កាត់​ក្រចក ឱ្យ​ពួក​គាត់​ម្តង​ៗ ។ ប៉ុន្តែ​ឥឡូវ ពួក​គាត់​មក​តែ​កាត់សក់ កម្រ​កក់សក់ និង​កាត់​ក្រចក ដូច​ពេល​មុន​ណាស់ ។ ពួក​គាត់​ថា គ្មាន​ប្រាក់​ដូច្នេះ​សុខចិត្ត​កក់សក់​នៅផ្ទះ ដែល​ធ្វើ​ឱ្យ​ពួក​ខ្ញុំ​ថ្ងៃ​ខ្លះ​មិន​អាច​ទទួល​បាន​ប្រាក់​សូ​ម្បី​មួយ​ដុល្លារ ។ នេះ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​នារី​ប្រកប​របរ​សេវាកម្ម​កម្សាន្ត​រូប​នេះ​បង្ខំចិត្ត​លក់ខ្លួន​» ។

តាម​ការ​សាកសួរ​មាន​ស្ត្រី​កម្ពុជា​បាន​ប្រឡូក​នឹង​មុខរបរ​ផ្លូវភេទ​នេះ តាម​របៀប​លាក់ខ្លួន ។ ពោល​ពួក​គេ ជា​មនុស្ស​ចល័ត​តាម​ហាង ដោយ​យោង​តាម​ការ​ទំនាក់ទំនង​ជាមួយ​មេការ​នៅ​តាម​ហាង​នានា ។ ពេល​មាន​ភ្ញៀវ​រក​ស្រី​ស្អាត​អង្គុយ មេការ​តាម​ហាង​នឹង​ទំនាក់ទំនង​រក​នារី​ចល័ត​ទាំងនោះ ដើម្បី​មក​អង្គុយ​ហូប​អាហារ និង​ផឹក​ជាមួយ​ភ្ញៀវ ។ ប៉ុន្តែ​ពួក​នាង​នាង​មិន​យក​ប្រាក់ខែ​ពី​ហាង​ទេ ។ នាង​នាង​រក​ចំណូល​ពី​ការ​អោយ​ធីប​ពី​ភ្ញៀវ ឬ​ការ​រួមដំណេក​ជាមួយ​ភ្ញៀវ នៅ​ពេល​ដែល​មានការ​និយាយ​ត្រូវរ៉ូវ​គ្នា ៕ ដោយ សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ