ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ទឹកលាងសម្អាតផ្លូវ ក្រោយមានទឹកកខ្វក់ចេញពីឡានដឹកសំរាមហូរលើផ្លូវរអិលម៉ូតូដួ.លច្រើនគ្រឿង

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្តដឹកសំរាមរបស់ក្រុមហ៊ុនប្រមូលសំរាមបានហូរទឹកកខ្វក់ដែលមានជាតិ

រាជធានី​ភ្នំពេញ ៖ ក្រោយពីមាន​ករណី​រថយន្តដឹកសំរាមបានហូរទឹកកខ្វក់លើផ្លូវ បង្កឱ្យ​មាន​ជាតិរអិលដូចជាប្រេងម៉ាស៊ីន ឬ ខ្លាញ់មកលើផ្លូវលេខ២១៧ ហៅផ្លូវចម្ការដូង ត្រង់ចំណុចផ្លូវចូលទៅទីលានចាក់សំរាម ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឱ្យម៉ូតូជាច្រើនគ្រឿងបានរអិលដួលបង្កឱ្យមានគ្រោះថ្នាក់ជាបន្តបន្ទាប់ កាលពីវេលាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ។

​ឃើញស្ថានភាពអាក្រក់បែបនេះ រដ្ឋបាលខណ្ឌដង្កោបានចុះទៅពិនិត្យមើលភ្លាមៗ ក៏ចាត់ឱ្យ​​ក្រុមហ៊ុនប្រមូលសំរាម MIZUDA ក៏នាំយករថយន្តទឹកទៅបាញ់លាងសម្អាតចេញភ្លាមៗផងដែរ។ គួររំលឹកថា រថយន្ត​ដឹក​សំរាម ហូរ​ទឹក​កខ្វក់​លើ​ផ្លូវ​រអិល​ម៉ូតូ​ដួល​ច្រើន​គ្រឿង រដ្ឋបាល​ខណ្ឌដង្កោ​ឲ្យ​ក្រុមហ៊ុន​លាង​សម្អាត​ផ្លូវ​វិញ ជា​បន្ទាន់

តាមប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តដឹកសំរាមរបស់ក្រុមហ៊ុនប្រមូលសំរាមច្រើនក្រុមហ៊ុនបានបើកបរតាមផ្លូវលេខ២១៧នេះយ៉ាងមមារញឹករាល់ថ្ងៃ ហើយពុំដឹងថារថយន្តដឹកសំរាមរបស់ក្រុមហ៊ុនណាមួយទេ ដែលបានហូរទឹកកខ្វក់រអិលចេញមកធ្លាក់លើផ្លូវ ជាពិសេសនៅត្រង់ចំណុចផ្លូវបត់ចូលទៅកាន់ទីលានចាក់សំរាម។ ប៉ុន្តែថ្ងៃខ្លះហូរមកតិចមិនអីទេ គ្រាន់តែធុំក្លិនស្អុយប៉ុណ្ណោះ បើថ្ងៃណាហូរច្រើនបានធ្វើឱ្យរអិលហើយមានម៉ូតូជាច្រើនគ្រឿងបានដួលបង្កឱ្យមានគ្រោះថ្នាក់កើតឡើងដូចជានេះ ហើយនេះពុំមែនជាលើកទី១ឡើយ។

ប្រភពដដែលបានប្រាប់ទៀតថា ដោយឡែកនៅព្រឹកនៅព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៤ ក្រោយពីទទួលបានដំណឹងនេះភ្លាម លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ បានអនុញ្ញាតិឱ្យលោកហ៊ាង ញ៉ អនុប្រធានការិយាល័យសាធារណការដឹកជញ្ជូន អនាម័យបរិស្ថានខណ្ឌដង្កោ ។ ចុះទៅពិនិត្យមើលនិងចាត់ចែងលើការងារនេះ ចំណែកក្រុមហ៊ុន MIZUDA ដែលមានរថយន្តដឹកសំរាមថ្មីៗជាងក្រុមហ៊ុនដទៃៗទៀត ក៏បាននាំយករថយន្តទឹក១គ្រឿងទៅជួយលាងសម្អាតផ្លូវត្រង់ចំណុចខាងលើនោះដើម្បីបញ្ចៀសកុំឱ្យមានគ្រោះកើយឡើងបន្តទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ