ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះនិស្សិតពេទ្យ១រូប ត្រូវអគ្គិភ័យឆាបឆេះ ផ្អើលទួលសង្កែ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ផ្ទះល្វែងរបស់និស្សិតពេទ្យមួយកន្លែង ស្ថិតនៅផ្ទះលេខ ៥៥៨A ផ្លូវលេខ៩០៧ ភូមិ

រាជធានីភ្នំពេញ ៖ ផ្ទះល្វែងរបស់និស្សិតពេទ្យមួយកន្លែង ស្ថិតនៅផ្ទះលេខ ៥៥៨A ផ្លូវលេខ៩០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ត្រូវបានអគ្គីភ័យឆាបឆេះផ្សែងហុយខ្មួលខ្មាញ់ បណ្ដាល ឱ្យ​សម្ភារៈមួយចំនួននៅជាន់ទី២រងការខូចខាត។

ហេតុការណ៍ខាងលើ​នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​១និ២០នាទីរសៀលថ្ងៃ​ទី១៧ ខែមីនា ឆ្នាំ២០២៤ហើយ រថយន្ត ចំនួន៣គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់។

ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះឈ្មោះឡេះ អ៊ូទៀង ភេទ ប្រុស អាយុ ២៩ឆ្នាំ ជានិស្សីតពេទ្យ ។

តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ​ភ្លើងបានឆាបឆេះពីជាន់ទី២ ផ្សែងហុយខ្មួលខ្មាញ់ ភ្លាមៗបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហៅរថយន្តពន្លត់អគ្គីភ័យទៅអន្តរា​គមន៍​បាញ់ពន្លត់។

តាមនគរបាលការិយាល័យ បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះបានឱ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះជាប្រភេទសំណង់ធ្វើពី ថ្មបេតុង មានទំហំ៤ម៉ែត្រគុណ១២ម៉ែត្រ ហើយ​ភ្លើង​បានឆាបឆេះនៅជាន់​ទី២​ បណ្ដាលឱ្យរងការខូចខាតសម្ភារៈ រួមមាន កង្ហារចំនួន៣ និងសម្ភារៈមួយចំនួន ទៀតហើយភ្លើងពុំបណ្ដាលឱ្យឆេះរាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។ អគ្គីភ័យនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ